ព័ត៌មានថ្មីៗ

តំណាង TripAdvisor ថាអង្គរវត្តពិតជាស័ក្ដិសមចំពោះពានរង្វាន់សំណង់ប្រវត្តិសាស្រ្ដដ៏អស្ចារ្យបំផុតក្នុងឆ្នាំ២០១៨

បានផ្សាយនៅ ថ្ងៃទី 10 ខែ សីហា ឆ្នាំ2018 11:59 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅមុខប្រាសាទអង្គរវត្តនៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ក្រសួងទេសចរណ៍ សហការជាមួយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីប្រគល់ និងទទួលពានរង្វាន់ពីតំណាងទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) ដែលប្រាសាទអង្គរវត្តជាប់លេខ១ ជាសំណង់ប្រវត្តិសាស្រ្ដដ៏អស្ចារ្យបំផុតក្នុងចំណោមសំណង់ប្រវត្ដិសាស្រ្ដល្បីៗលើពិភពលោកសម្រាប់ឆ្នាំ២០១៨។ តំណាង TripAdvisor បានលើកឡើងថា ប្រាសាទអង្គរវត្តពិតជាមានតម្លៃដ៏មហាសាល និងមានភាពអស្ចារ្យបំផុត ដែលស័ក្ដិសមនឹងទទួលបានពានរង្វាន់នេះ។

ក្នុងពិធីប្រគល់ និងទទួលពានរង្វាន់នៅបរិវេណមុខប្រាសាទអង្គរវត្ត តំណាង TripAdvisor លោកស្រី សារ៉ា ម៉ាធ្យស៍ បានលើកឡើងថា ការផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ប្រវត្តិសាស្រ្ដដ៏អស្ចារ្យបំផុតសម្រាប់ឆ្នាំ២០១៨នេះ ធ្វើឡើងតាមរយៈការស្រង់មតិរយៈពេល១២ខែ លើចំណាប់អារម្មណ៍ និងទស្សនៈរបស់អ្នកទេសចររាប់លាននាក់ជុំវិញពិភពលោកកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។ លោកស្រីបន្ថែមថា ចំណុចពិសេសដែលលោកស្រីចាប់អារម្មណ៍លើប្រាសាទអង្គរវត្តនោះ គឺសំណង់ស្ថាបត្យកម្ម ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច ដែលមានពណ៌មាសជិះរស្មីភ្លឺចែងចាំងប៉ះសំណង់ប្រាសាទ ដែលធ្វើឱ្យអង្គរវត្តមានភាពអស្ចារ្យក្នុងអារម្មណ៍ភ្ញៀវទេសចរគ្រប់រូប។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានបង្ហាញសុទិដ្ឋិនិយមតាមរយៈការទទួលបានពានរង្វាន់នេះ ដែលនឹងធ្វើឱ្យទេសចរកាន់តែច្រើនទៀត ចង់ស្គាល់ និងធ្វើដំណើរមកទស្សនាប្រាសាទអង្គរវត្ត។ ជាមួយគ្នានេះ ឯកឧត្តមក៏បានរម្លឹកពីការងារ និងការខិតខំប្រឹងប្រែងជាច្រើនរបស់អាជ្ញាធរជាតិអប្សរា លើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរតាំងពីពេលបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរា រហូតមកដល់ទល់នឹងបច្ចុប្បន្ន។

រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ពិតជាមិនអាចកាត់ផ្តាច់ចេញពីការបង្កើនភាពទាក់ទាញរបស់កម្ពុជា ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប្រកបដោយគុណភាព ទាំងកម្រិតតំបន់ និងពិភពលោក ព្រមជាមួយការដឹកនាំប្រកបដោយភាពវៃឆ្លាត។ ឯកឧត្តមបន្ថែមថា ក្រសួងទេសចរណ៍បេ្ដជ្ញាចិត្តបន្តដឹកនាំវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ហើយអំពាវនាវដល់ភាគីពាក់ព័ន្ធ ចូលរួមដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត៕










នៅថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរានិងស្ថាប័ន Dunhuang Academy នៃសាធារណៈរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិជាមិត្តភាពនិងផ្សព្វផ្សាយពីរមណីយដ្ឋានប្រវត្តិសាស្រ្តរវាងស្ថាប័នទាំងពីរ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
មានស្រុកកំណើតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀម លោក លឹម គង់ មានអាយុ៥៧ឆ្នាំ បានចំណាយពេលអស់រយៈពេល១៥ឆ្នាំជា អ្នកជួសជុលប្រាសាទ នៅ ក្នុង រមណីយដ្ឋាន អង្គរ បាត់ដំបង និងបន្ទាយមានជ័យ រហូតក្លាយ ជាអ្នកជំនាញរៀបថ្ម តថ្ម ដែលទទួលបានការងារ ជា ហូរហែ ហើយបានបង្រៀនដល់អ្នកជំនាន់ក្រោយអំពីវិជ្ជាជីវៈជំនាញរបស់ខ្លួនទៀតផង។
នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានថ្វាយព្រះពរនិង​អបអរសាទរដល់ការ​ឡើងគ្រង​រាជ្យសម្បត្តិរបស់ព្រះករុណា ណារឺហិតូ ព្រះចៅអធិរាជជប៉ុន ដែលព្រះអង្គបានឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការក្នុងនាមជាព្រះចៅអធិរាជជប៉ុនទី១២៦ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។
នាព្រឹកថ្ងៃ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដឹកនាំដោយលោក ហ្គីយ៉ូម ម៉ាឡតាវ៉ែន (Guillaume MALTAVARNE) មន្រ្តីផ្នែកទាក់ទាញវិនិយោគ បាន ជួបសំណេះសំណាលការងារជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងយល់កិច្ចការគ្រប់គ្រងសំណល់រឹង និងគ្រប់គ្រងទឹកកខ្វក់ក្នុងរមណីយដ្ឋានអង្គរ។
នាព្រឹកថ្ងៃ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា តំណាងស្ថានទូតបារាំង លោក Guillaume NARJOLLET ព្រមទាំងអ្នកជំនាញខ្មែរនិងបារាំងបានចុះត្រួតពិនិត្យមើលការវិវឌ្ឍនៃដំណើរការជួសជុល អភិរក្សប្រាសាទមេបុណ្យខាងលិច ដែលជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរានិងរដ្ឋាភិបាលបារាំង។
ដើមដំបូងមុន12345...209210បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
4585
ម្សិលមិញ
:
2845
សប្តាហ៍នេះ
:
27378
ខែនេះ
:
0071367
សរុប
:
008442774