ព័ត៌មានថ្មីៗ

ឯកឧត្តម សុខ សង្វារ រំឭកភ្នាក់ងារប្រាសាទ និងបុគ្គលិកសាមន្ទីរទៅបោះឆ្នោតដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ

បានផ្សាយនៅ ថ្ងៃទី 26 ខែ កក្កដា ឆ្នាំ2018 01:48 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ បានជួបជុំសំណេះសំណាលជាមួយភ្នាក់ងារប្រាសាទ និងបុគ្គលិកសារមន្ទីរដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា សរុបជាង៥០០នាក់។

ក្នុងពិធីជួបក្រុមការងារដ៏ធំនេះ ឯកឧត្តម សុខ សង្វារ បានកោតសរសើរចំពោះក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញការងារ ដោយឆន្ទៈមុតមាំ និងមានការទទួលខុសត្រូវខ្ពស់ចំពោះមុខនាទីរបស់ខ្លួន ធ្វើឲ្យការងារគ្រប់គ្រងអង្គរទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់លើឆាកអន្តរជាតិ។

ឯកឧត្តមបញ្ជាក់ថា ភាពជោគជ័យនៃការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ គឺជាមោទនភាពរបស់យើងទាំងអស់គ្នា ដែលបានដើរតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានចក្ខុវិស័យវែងឆ្ងាយ និងមានគោលនយោបាយច្បាស់លាស់ក្នុងការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ។

ទោះជាយ៉ាងនេះក្តី ឯកឧត្តមក៏បានក្រើនរំឭកឲ្យក្រុមការងារបន្តយកចិត្តទុកដាក់បន្ថែមទៀត ជាពិសេស គឺការអត់ធ្មត់នឹងភាពឆ្គាំឆ្គងរបស់ភ្ញៀវទេសចរមួយចំនួន ដោយការណែនាំ ឬហាមឃាត់ដោយពាក្យសម្តី និងកាយវិការសមរម្យ ថ្លៃថ្នូរ ក្នុងនាមជាម្ចាស់អង្គរ ដែលមានអារ្យធម៌ដ៏រុងរឿង។

ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះដែរ ឯកឧត្តមក៏បានអំពាវនាវឲ្យភ្នាក់ងារប្រាសាទ និងបុគ្គលិកសារមន្ទីរទាំងអស់នាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ក្នុងនាមប្រជាពលរដ្ឋខ្មែរ ដែលត្រូវទទួលខុសត្រូវ ចំពោះជោគវាសនាអនាគតរបស់ប្រទេសខ្លួន ដោយមិនត្រូវចាញ់បោកការឃោសនា ឬការញុះញង់ពីក្រុមមនុស្សដែលរារាំងមិនឲ្យទៅបោះឆ្នោតណាមួយឡើយ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានបញ្ជាក់ផងដែរ នូវគណបក្សនយោបាយដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសជាតិ នោះគឺគណបក្សដែលមានសមត្ថភាពរក្សានូវសន្តិភាព និងមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការអភិវឌ្ឍជាតិគ្រប់វិស័យទាំងអស់។

ជាចុងក្រោយ ឯកឧត្តមបានក្រើនរំឭកបុគ្គលិកទាំងអស់ឲ្យត្រៀមឯកសារពាក់ព័ន្ធនឹងការបោះឆ្នោត និងទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ជាពិសេស គឺទៅបោះឆ្នោតជូនគណបក្សដែលមានសមត្ថភាព ហ៊ានថា ហ៊ានធ្វើ ដើម្បីបុព្វហេតុនៃការរក្សាសន្តិភាព និងការអភិវឌ្ឍជាតិពិតប្រាកដ៕








អាជ្ញាធរជាតិអប្សរាសហការជាមួយរាជរដ្ឋាភិបាលបារាំងក្រោមគម្រោង PAAGERA(ប៉ាជឺរ៉ា) បាននឹងកំពុងអនុវត្តសាកល្បងគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ខ្នាតតូចមួយកន្លែងស្ថិតនៅភូមិរហាល សង្គាត់នគរធំ ក្រុងសៀមរាបនៃរមណីយដ្ឋានអង្គរ។ ប្រព័ន្ធចម្រោះទឹកនេះត្រូវបានអនុវត្តក្នុងបំណងលើកកម្ពស់សុខមាលភាព អនាម័យរបស់ប្រជាជននិងកាត់បន្ថយទឹកកខ្វក់ជ្រាបចូលក្រោមដី។
នៅរសៀលថ្ងៃទី១៧ មករា ឆ្នាំ ២០១៩ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូប្រទេសកាណាដា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការមួយចំនួនទៅថ្ងៃអនាគត។ តំណាងអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងគណៈប្រតិភូកាណាដា ដឹកនាំដោយឯកឧត្តម Geng Tan សមាជិករដ្ឋសភានៃរដ្ឋ Ontario។
គម្រោង ប៉ាជឺរ៉ា (PAAGERA) ដែលជាកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងរដ្ឋាភិបាលបារាំង បាននិងកំពុងអនុវត្តន៍ដោយផ្តល់ថវិកាបដិភាគសង់បង្គន់អនាម័យសម្រាប់ប្រជាពលរដ្ឋរស់នៅរមណីយដ្ឋានអង្គរ។ គម្រោងនេះគ្របដណ្តប់លើភូមិទាំងអស់ក្នុងតំបន់រមណីយដ្ឋានអង្គរ គឺផ្តល់ជូនគ្រួសារនានាកំពុងរស់នៅតំបន់រមណីយដ្ឋានអង្គដែលមានបំណងចង់បានបង្គន់អនាម័យប្រើប្រាស់ជាលក្ខណៈឯកជន តែខ្វះថវិកាដើម្បីសង់បង្គន់អនាម័យដែលមានភាពល្អប្រសើរ។
អ្នកជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការបស់អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន GIZ រួមទាំងអ្នកស្រាវជ្រាវកូរ៉េ បានពិភាក្សាផ្លាស់ប្តូរយោបល់លម្អិតតាមជំនាញនីមួយៗ ដើម្បីបំពេញការងារអភិរក្សក្នុងការប្រើប្រាស់បច្ចេកទេសនិងសម្ភារៈដែលមិនប៉ះពាល់ដល់ការជួសជុលព្រះពុទ្ធរូបពីរអង្គសម័យក្រោយអង្គរស្ថិតនៅប្រាង្គកណ្តាលនៃប្រាសាទប្រែរូប។
ឆ្លៀតក្នុងឱកាសអញ្ជើញទស្សនកិច្ចនៅខេត្តសៀមរាបរយៈពេល២ថ្ងៃ ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីចូលរួមជាអធិបតីក្នុងពិធីបើកជាផ្លូវការខួបលើកទី ២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ និងកិច្ចប្រជុំបច្ចេកទេសលើកទី៣១ កិច្ចប្រជុំពេញអង្គលើកទី២៥ នៃអាយស៊ីស៊ី-អង្គរ លោកជំទាវ Audrey AZOULAY អគ្គនាយិកាយូណេស្កូ បានធ្វើទស្សនកិច្ចតាមការដ្ឋានជួសជុល តាមប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដោយមានការអមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងមន្ត្រីមួយចំនួននៃអង្គការយូណេស្កូ។
ដើមដំបូងមុន12345...192193បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
11138
ម្សិលមិញ
:
12189
សប្តាហ៍នេះ
:
23327
ខែនេះ
:
0106511
សរុប
:
007833530