ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលកំណាត់ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ដែលមានប្រវែងជាង ៧០០ម៉ែត្រ

បានផ្សាយនៅ ថ្ងៃទី 26 ខែ កក្កដា ឆ្នាំ2018 01:31 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដោយចរាចរណ៍ ការដឹកជញ្ជូនធំៗលើកំណាត់ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ (ផ្លូវស្វាយធំ) ធ្វើឱ្យផ្លូវនេះរងការខូចខាតមួយចំនួនធំ។ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋយ៉ាងដូច្នេះ អាជ្ញាធរជាតិអប្សរា បាននិងកំពុងផ្តើមការជួសជុលឡើងវិញ ដើម្បីសម្រួលចរាចរណ៍ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមូលដ្ឋាន។

បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលទ្រង់ទ្រាយធំលើកំណាត់ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ដែលមានទីតាំងផ្លូវបំបែកផ្លូវជាតិលេខ៦ ពីចំណុចផ្សារស្វាយធំខាងកើត កាត់តាមរង្វង់មូលព្រៃគុយទៅដល់ផ្សារព្រះដាក់ដែលមានប្រវែងសរុប៧៥០ម៉ែត្រ ក្រោមថវិកាមូលនិធិប្រចាំឆ្នាំ២០១៨។ គម្រោងជួសជុលនេះ នឹងត្រូវជួសជុលចាក់គ្រឹះឡើងវិញត្រង់ចំណុចដែលខូចខាតខ្លាំង ហើយចាក់បំពេញចំណុចដែលមានក្រហូងតូចធំ ធ្វើយ៉ាងណាឱ្យកំណាត់ផ្លូវជាតិនេះមានសភាពល្អប្រសើរឡើងវិញ។

លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារនឹងត្រូវចំនាយពេលវេលាអនុវត្តគម្រោងនេះរយៈពេលចំនួន១ខែ។ រីឯការជួសជុលកែលម្អផ្លូវនេះ គឺធ្វើឡើងជាអន្លើរៗទៅតាមស្ថានភាពផ្លូវដែលខូចខាតជាក់ស្តែង។ ម្យ៉ាងទៀតដោយសារសងខាងផ្លូវ ប្រព័ន្ធបង្អូរទឹកត្រូវបានកកស្ទះដោយសារការចាក់ដីលុប និងខ្ពស់ជាងផ្លូវនៅតាមមុខផ្ទះរបស់ប្រជាជនមួយចំនួន បណ្តាលឱ្យផ្លូវរងការខូចខាតមួយកម្រិតថែមទៀត ដូច្នេះជាជំហានបន្ទាប់ក្រុមការងារក៏មានគម្រោងស្តារប្រព័ន្ធបង្ហូរឡើងវិញដើម្បីរំដោះទឹក និងរក្សាគុណភាពផ្លូវ។

លោកបានបញ្ជាក់ថានៅពេលខាងមុខអាជ្ញាធរជាតិអប្សរានឹងមានវិធានការស្តារប្រព័ន្ធបង្ហូរទឹកទាំងអស់នៅតាមផ្លូវដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្រោយពីបញ្ចប់ការជួសជុលលើកំណាត់ផ្លូវនេះ។ លោកក៏បានសំណូពរដល់ប្រជាពលរដ្ឋដែលនៅសងខាងផ្លូវទាំងអស់មានការយោគយល់ និងចូលរួមសហការដើម្បីថែរក្សាផ្លូវឱ្យស្ថិតនៅគង់វង្សយូរអង្វែង។

គួររំឭកដែរថា ផ្លូវមួយខ្សែរនេះដើមឡើយ គឺជាផ្លូវដី និងបានកែប្រែជាផ្លូវគ្រួសក្រហមតាមរយៈគម្រោង ទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការកូរ៉េ ហៅកាត់ថា KOICA។ នៅឆ្នាំ២០០៩ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ តាមរយៈ KOICA ដដែល បានកែប្រែផ្លូវនេះមកជាផ្លូវក្រាលកៅស៊ូវិញ ដើម្បីងាយស្រួលដល់ប្រជាជនធ្វើដំណើរឆ្លងកាត់បានប្រសើជាងមុន៕














នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ប្រតិភូនៃគណៈកម្មការទី៧នៃព្រឹទ្ធសភា ដឹកនាំដោយប្រធានគណៈកម្មការឯកឧត្តម ម៉ុម ជឹមហ៊ុយ, ឯកឧត្តម ម៉ាន់ ឈឿន ជាអនុប្រធាន, ឯកឧត្តម សុខ យាត និងឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកគណៈកម្មការ បានចុះស្វែងយល់ពីការងារទូទៅនៅអាជ្ញាធរជាតិអប្សរា។ បេសកកម្មរបស់គណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ដើម្បីស្វែងយល់ពីការវិវត្តរីកចម្រើនថ្មីៗ និងបញ្ហាប្រឈមរបស់អាជ្ញាធរជាតិអប្សរា។
ជំនឿនៃការលាបំណន់
( ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ2019 )
បើទោះបីស្រុកទេសមានការរីកចម្រើនជឿនលឿនស្ទើរគ្រប់វិស័យ មនុស្សជឿជាក់ទៅលើវិទ្យាសាស្ត្រ និងការប្រឹងប្រែងទើបសម្រេចផលក៏ដោយ ក៏អបិយជំនឿលើកម្លាំងក្រៅខ្លួននិងទីស័ក្តិសិទ្ធិនៅតែមានភាពសំខាន់មុតមាំក្នុងផ្នត់គំនិតមនុស្សខ្មែរក្នុងយុគសម័យទំនើបនេះ។ ពិសេស គឺការបន់ស្រន់ដើម្បីសុំឱ្យសម្រេចបំណង ហើយមកលាបំណន់ខ្លួនវិញពេលទទួលបានជោគជ័យ ក៏នៅតែមានឥទ្ធិពលក្នុងជីវិតមនុស្សខ្មែរ។
ព្រះបាទជយវម៌្មនទី៧ជាព្រះមហាក្សត្រសម័យអង្គរដ៏ល្បីល្បាញ។ ទិដ្ឋភាពពីរលេចធ្លោជាងគេក្នុងរាជ្យរបស់ព្រះអង្គគឺ ព្រះពុទ្ធសាសនា និងមន្ទីរព្យាបាលរោគ។ ទាំងព្រះពុទ្ធសាសនា ទាំងមន្ទីរពេទ្យគឺជាប្រធានបទដែលគេសិក្សាតាំងពីជាងមួយសតវត្សមកហើយ ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
2544
ម្សិលមិញ
:
16977
សប្តាហ៍នេះ
:
19521
ខែនេះ
:
0207652
សរុប
:
009167223