ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសម្រេចជួសជុលផ្លូវភូមិមួយខ្សែជូនប្រជាពលរដ្ឋភូមិលលៃឃុំបាគង

បានផ្សាយនៅ ថ្ងៃទី 26 ខែ កក្កដា ឆ្នាំ2018 11:31 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្របតាមសំណូមពរ និងតម្រូវការជាក់ស្តែងនៃប្រជាពលរដ្ឋភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានសម្រេចជួសជុលផ្លូវលំមួយខ្សែដែលមានប្រវែង២៨០០ម៉ែត្រ ដែលបម្រើដល់សេចក្តីត្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកភូមិ។

ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវ នារសៀលថ្ងៃទី២៥ ខែកក្កដានេះ លោក លុយ ឆន មេឃុំឃុំបាគង បានបញ្ជាក់ថា ផ្លូវលំមួយខ្សែនេះជាផ្លូវបុរាណដែលប្រជាពលរដ្ឋក្នុងភូមិលលៃអាស្រ័យប្រើប្រាស់ជាប្រចាំ។ ប៉ុន្តែ ផ្លូវនេះបានរងការខូចខាតដោយអន្លើ ដោយកន្លែងខ្លះបានបាក់ដី កើតជាជង្ហុកតូចធំ និងកន្លែងខ្លះទៀតតូចចង្អៀត ដែលនាំឲ្យប្រជាពលរដ្ឋជួបការលំបាកច្រើនក្នុងការធ្វើដំណើរ។

លោក ធិននី វិធូ អភិបាលរងស្រុកប្រាសាទបាគងបានលើកឡើងក្នុងពិធីបើកការដ្ឋាននេះថា ក្នុងនាមអាជ្ញាធរស្រុក ក៏ដូចជាអាជ្ញាធរមូលដ្ឋាន លោកពិតជារីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរា ដែលបានសម្រេចជួសជុលផ្លូវមួយខ្សែនេះជូនប្រជាពលរដ្ឋ ជាពិសេស ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ដែលបានជួយសម្របសម្រួល និងចំណាយថវិកាផ្ទាល់ខ្លួនក្នុងការងារជួសជុលនេះ។

ឯកឧត្តម សុខ សង្វារ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាននេះមានប្រសាសន៍ថា ផ្លូវភូមិមួយខ្សែនេះស្ថិតនៅលើខ្នងបារាយណ៍បុរាណ ប៉ុន្តែ ជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រចាំថ្ងៃ ទើបអាជ្ញាធរជាតិអប្សរាក្រោយទទួលបានសំណើសុំជួសជុលពីប្រជាពលរដ្ឋ សម្រេចបញ្ជូនមន្ត្រីជំនាញ ដើម្បីសិក្សាអំពីលទ្ធភាពនៃការជួសជុលក្នុងកម្រិតមួយ ដែលមិនប៉ះពាល់ដល់បុរាណដ្ឋាន។

ក្រោយការសិក្សារបស់មន្ត្រីជំនាញឃើញថា ការជួសជុលផ្លូវនេះគឺត្រូវធ្វើឡើងដោយគ្រាន់តែអាចបំពេញដី ត្រង់ជង្ហុកតូចធំ ឈូសពង្រាបទីទួល និងសម្អាតមែកឈើខ្លះៗដែលទេរមកលើផ្លូវប៉ុណ្ណោះ មិនអាចឈូសឆាយទ្រង់ ទ្រាយធំ ឬពង្រីកបន្ថែមលើសពីផ្លូវបច្ចុប្បន្ននេះឡើយ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរមណីយដ្ឋានអង្គរ គឺត្រូវគិតគូរខ្លាំង ជៀសវាងការអភិវឌ្ឍដែលនាំឲ្យប៉ះពាល់ដល់បុរាណដ្ឋាន ឬទីតាំងប្រវត្តិសាស្ត្រ របស់អង្គរ។

ឯកឧត្តមបន្ថែមថា ទោះជាយ៉ាងនេះក្តី ឯកឧត្តមពិតជារីករាយដែលបានរួមចំណែកជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋឲ្យជួយថែទាំសមិទ្ធផលដែលសម្រេចបាននេះឲ្យបានល្អ និងប្រើប្រាស់បានយូរតទៅទៀត។ ជាពិសេស ត្រូវរួមគ្នាថែរក្សានូវបេតិកភណ្ឌអង្គរ ដោយមិនធ្វើអ្វីដែលនាំឲ្យប៉ះពាល់ដល់ប្រាង្គប្រាសាទ ឬបុរាណដ្ឋាននានា និងរួមគ្នាគោរពច្បាប់ និងគោលការណ៍នានា ដែលពាក់ព័ន្ធនឹងការអភិរក្សបេតិកភណ្ឌជាដើម៕






អាជ្ញាធរជាតិអប្សរាសហការជាមួយរាជរដ្ឋាភិបាលបារាំងក្រោមគម្រោង PAAGERA(ប៉ាជឺរ៉ា) បាននឹងកំពុងអនុវត្តសាកល្បងគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ខ្នាតតូចមួយកន្លែងស្ថិតនៅភូមិរហាល សង្គាត់នគរធំ ក្រុងសៀមរាបនៃរមណីយដ្ឋានអង្គរ។ ប្រព័ន្ធចម្រោះទឹកនេះត្រូវបានអនុវត្តក្នុងបំណងលើកកម្ពស់សុខមាលភាព អនាម័យរបស់ប្រជាជននិងកាត់បន្ថយទឹកកខ្វក់ជ្រាបចូលក្រោមដី។
នៅរសៀលថ្ងៃទី១៧ មករា ឆ្នាំ ២០១៩ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូប្រទេសកាណាដា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការមួយចំនួនទៅថ្ងៃអនាគត។ តំណាងអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងគណៈប្រតិភូកាណាដា ដឹកនាំដោយឯកឧត្តម Geng Tan សមាជិករដ្ឋសភានៃរដ្ឋ Ontario។
គម្រោង ប៉ាជឺរ៉ា (PAAGERA) ដែលជាកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងរដ្ឋាភិបាលបារាំង បាននិងកំពុងអនុវត្តន៍ដោយផ្តល់ថវិកាបដិភាគសង់បង្គន់អនាម័យសម្រាប់ប្រជាពលរដ្ឋរស់នៅរមណីយដ្ឋានអង្គរ។ គម្រោងនេះគ្របដណ្តប់លើភូមិទាំងអស់ក្នុងតំបន់រមណីយដ្ឋានអង្គរ គឺផ្តល់ជូនគ្រួសារនានាកំពុងរស់នៅតំបន់រមណីយដ្ឋានអង្គដែលមានបំណងចង់បានបង្គន់អនាម័យប្រើប្រាស់ជាលក្ខណៈឯកជន តែខ្វះថវិកាដើម្បីសង់បង្គន់អនាម័យដែលមានភាពល្អប្រសើរ។
អ្នកជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការបស់អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន GIZ រួមទាំងអ្នកស្រាវជ្រាវកូរ៉េ បានពិភាក្សាផ្លាស់ប្តូរយោបល់លម្អិតតាមជំនាញនីមួយៗ ដើម្បីបំពេញការងារអភិរក្សក្នុងការប្រើប្រាស់បច្ចេកទេសនិងសម្ភារៈដែលមិនប៉ះពាល់ដល់ការជួសជុលព្រះពុទ្ធរូបពីរអង្គសម័យក្រោយអង្គរស្ថិតនៅប្រាង្គកណ្តាលនៃប្រាសាទប្រែរូប។
ឆ្លៀតក្នុងឱកាសអញ្ជើញទស្សនកិច្ចនៅខេត្តសៀមរាបរយៈពេល២ថ្ងៃ ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីចូលរួមជាអធិបតីក្នុងពិធីបើកជាផ្លូវការខួបលើកទី ២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ និងកិច្ចប្រជុំបច្ចេកទេសលើកទី៣១ កិច្ចប្រជុំពេញអង្គលើកទី២៥ នៃអាយស៊ីស៊ី-អង្គរ លោកជំទាវ Audrey AZOULAY អគ្គនាយិកាយូណេស្កូ បានធ្វើទស្សនកិច្ចតាមការដ្ឋានជួសជុល តាមប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដោយមានការអមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងមន្ត្រីមួយចំនួននៃអង្គការយូណេស្កូ។
ដើមដំបូងមុន12345...192193បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
10461
ម្សិលមិញ
:
12189
សប្តាហ៍នេះ
:
22650
ខែនេះ
:
0105834
សរុប
:
007832853