ព័ត៌មានថ្មីៗ

ឆមាសទី១នៃឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតការជួសជុលសំណង់ស្រាលចំនួន៦២៤ ករណី

បានផ្សាយនៅ ថ្ងៃទី 27 ខែ មិថុនា ឆ្នាំ2018 07:07 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមការងារសហគមន៍របស់អាជ្ញាជរជាតិអប្សរាបានប្រជុំបូកសរុបរបាយការណ៍ក្នុងឆមាសទី១ នៃឆ្នាំ២០១៨ ដោយមានការអនុញ្ញាតសំណង់ស្រាលចំនួន៦២៤ករណី ជូនប្រជាសហគមន៍ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅសាលបេងមាលា នៃអាជ្ញាធរជាតុអប្សរា នៅព្រឹកថ្ងៃអង្គារ៍ ទី២៥ ខែមិថុនាឆ្នាំ២០១៨កន្លងទៅនេះ។

យោងតាមរបាយការណ៍របស់ក្រុមការងារសហគមន៍បានលើកឡើងថា ក្រុមការងារសហគមន៍ទាំង៥ ក្រុង/ស្រុក ក្នុងនោះមានក្រុងសៀមរាប ស្រុកបន្ទាយស្រី ស្រុកប្រាសាទបាគង ស្រុកពួក ស្រុកអង្គរធំ បានចុះទៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ព្រមទាំងបានអនុញ្ញាតប្រភេទសំណង់ស្រាល តាមការស្នើសុំរបស់ពួកគាត់មកអាជ្ញាធរជាតិអប្សរា ដែលប្រភេទសំណង់ទាំងនោះគឺមាន តយ៉ាប ដូរសសរផ្ទះ ដូរជញ្ជាំងផ្ទះ ដូរដំបូលផ្ទះ ធ្វើបង្គន់ ធ្វើរបងផ្ទះ។ល។

ឯកឧត្តម ស៊ុុំ ម៉ាប់ អគ្គនាយកបានលើកឡើងថា ការងារសហគមន៍ជារឿងចាំបាច់ដែលអាជ្ញាធរជាតិអប្សរាត្រូវតែធ្វើ និងចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ និងតាមគោលដៅរៀងៗខ្លួន ដើម្បីបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយ និងសម្របសម្រួលជូនប្រជាពលដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រោះវាទាក់ទងនឹងជីវភាព ជាពិសេសគឺសុខទុក្ខរបស់ពួកគាត់ជាចាំបាច់។

ឯកឧត្តមអគ្គនាយក បានបន្តថា ដើម្បីឱ្យការងារសហគមន៍ កាន់តែមានប្រសិទ្ធភាពខ្ពស់ សូមក្រុមការងារសហគមន៍នីមួយៗ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការងារចុះតាមមូលដ្ឋាន ដើម្បីជួបប្រជាពលរដ្ឋបន្តដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ដែលនូវសេសសល់ឱ្យដាច់ស្រេច៕








































ប្រាសាទបេងមាលា បើទោះបីស្ថិតនៅឆ្ងាយពីតំបន់អង្គរ ហើយមានការបែកបាក់ច្រើន ក៏ប៉ុន្តែនូវទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិលើស្ថាបត្យកម្មសំណង់ ទេសភាព ពិសេសស្ពានឈើសម្រាប់ដើរទស្សនាប្រាសាទ។
នាព្រឹកថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ចូលរួមព្រះរាជពិធីគោរពព្រះបរមវិញ្ញាណក្ខន្ធអតីតព្រះមហាវីរៈក្សត្រ ព្រះបរមរតនកោដ្ឋ ចំពោះការយាងចូលទីវង្គត់គម្រប់៦ព្រះវស្សា នៅព្រះរាជដំណាក់ខេត្តសៀមរាប។
ឆ្លងកាត់ជីវិតសិក្សា បទពិសោធន៍ការងារផ្នែកបុរាណវិទ្យា និងការស្រាវជ្រាវជាង២០ឆ្នាំជាមួយស្ថាប័នជាតិ-អន្តរជាតិ លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា ត្រូវបានសកលវិទ្យាល័យ CORNELL សហរដ្ឋអាមេរិក អញ្ជើញឱ្យទៅសហការបង្រៀនជាមួយសាស្ត្រាចារ្យ Kaja McGowan រយៈពេល១ឆមាស ចាប់ពីថ្ងៃទី១ សីហា ដល់២៤ ធ្នូ ឆ្នាំ២០១៨។
ដើម្បីពង្រីកវិសាលភាពនៃរមណីយដ្ឋានអង្គរលើឆាកអន្តរជាតិ តាមរយៈការចងសម្ពន្ធភាពជាមួយរមណីយដ្ឋានផ្សេងៗលើសកលលោក នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ អាជ្ញាធរអប្សរាបានសម្រេចុះអនុស្សារណៈនៃការយោគយល់គ្នាមួយជាមួយឧទ្យានណាយហ្គារ៉ា នៃប្រទេសកាណាដា។ អនុស្សារណៈនេះធ្វើឡើងស្របគ្នានឹងពិធីប្រកាសសម្ពោធស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងតូរ៉ុនតូនៃប្រទេសកាណាដា ក្នុងន័យរឹតចំណងភាពជាបងប្អូននៃរមណីយដ្ឋានពិភពលោកទាំងពីរគឺ រមណីយដ្ឋានអង្គរ និងឧទ្យានណាយហ្គារ៉ា ដើម្បីស្វែងរកកិច្ចសហការរួមគ្នា លើការងារគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍នៃរមណីយដ្ឋានទាំងពីរ។
ដើមដំបូងមុន12345...179180បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
0254
ម្សិលមិញ
:
4597
សប្តាហ៍នេះ
:
00254
ខែនេះ
:
0056946
សរុប
:
007311377