ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាទទួលថវិកាស្តីពីការប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តពីក្រុមហ៊ុនសាមសុង

បានផ្សាយនៅ ថ្ងៃទី 22 ខែ មិថុនា ឆ្នាំ2018 08:49 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលថវិកាចំនួន២៤៧,០៨០,០០០រៀល ពីក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិក ដែលបានប្រើប្រាស់រូបភាពនៃប្រាសាទអង្គរវត្ត នៅលើប្រអប់ (box) និងនៅលើផ្ទាំងមុខ (theme) នៃទូរស័ព្ទដៃម៉ាក Samsung Galaxy «J» ស៊េរី២០១៦ តាមរយៈយុទ្ធនាការ «មោទនភាពជាតិក្នុងដៃអ្នក» ក្នុងចេតនាបំផុសទឹកចិត្តស្រលាញ់ និងមោទនភាពចំពោះប្រាសាទអង្គរវត្ត។

លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជាបញ្ជាក់ថា រូបភាពអង្គរវត្តដែលបានបង្ហាញនៅលើប្រអប់ (box) និងលើផ្ទាំងមុខ (theme) នៃទូរស័ព្ទដៃម៉ាក Samsung Galaxy «J» ស៊េរី(J3 J5 និង J7) គឺបានបង្ហាញពីចេតនារបស់ក្រុមហ៊ុន ដែលចង់ចូលរួមជាមួយប្រជាជនកម្ពុជា ក្នុងការបំផុសទឹកចិត្តស្រលាញ់ អភិរក្ស និងថែរក្សាសម្បត្តិវប្បធម៌ ដ៏ល្អមួយនេះផងដែរ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា ដែលបានព្រមព្រៀងអនុញ្ញាតឲ្យក្រុមហ៊ុនរបស់លោកប្រើប្រាស់នូវរូបភាពនៃប្រាសាទដ៏ល្អឯកនេះ។

ឯកឧត្តម សុខ សង្វារ អគ្គនាយករង និងជាតំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ដែលបានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា ពិតជាអរគុណ និងកោតសរសើរចំពោះក្រុមហ៊ុនសាមសុង ដែលបានបំពេញតួនាទីជាគំរូយ៉ាងល្អ តាមកិច្ចព្រមព្រៀងក្នុងការប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តលើផលិតផលរបស់ខ្លួន។ អាជ្ញាធរជាតិអប្សរា នឹងទទួលយកកញ្ចប់ថវិកានេះ ដើម្បីប្រើប្រាស់សម្រាប់បម្រើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរឲ្យបានល្អប្រសើរថែមទៀត៕
សេចក្ដីជូនដំណឹងស្ដីពី ការកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើដែលមានហានិភ័យខ្ពស់នៅតាមបរិវេណប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ

សេចក្ដីជូនដំណឹងស្ដីពីការជីកប្រឡាយតាមព្រំផ្ទៃដីព្រៃឈើ ដើម្បីការពារ និងរក្សាព្រៃឈើក្នុងឧទ្យានអង្គរ
ជាការរួមចំណែកជាមួយវិស័យអប់រំក្នុងការបណ្តុះបណ្តាលកុមារឱ្យស្គាល់ពីប្រាង្គប្រាសាទ ប្រវត្តិភូមិសាស្ត្រ និងវប្បធម៌ប្រពៃណីក្នុងតំបន់ នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានបណ្តុះបណ្តាលដល់សិស្សានុសិស្សអំពីបេតិកភណ្ឌក្នុងតំបន់អង្គរនៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក ចំនួន២០០នាក់ ឱ្យស្គាល់ ចូលរួម ថែរក្សា ការពារបុរាណដ្ឋាន ទំនៀមទម្លាប់ ជំនឿសាសនា និងបរិស្ថានក្នុងតំបន់ដែលពួកគេរស់នៅ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
នារាត្រីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ សិល្បៈស្បែកធំខ្មែរនិងសិល្បៈ Arirang របស់កូរ៉េ ដែលជាបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់មនុស្សជាតិត្រូវបានបង្ហាញរួមគ្នា ដើម្បីអបអរការបញ្ចប់គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី១។
នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនារាត្រីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ដែលព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបិទអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតអាយស៊ីស៊ី-អង្គរ និងព្រះរាជពិធីលៀងសាយភោជន៍ នៅព្រះលានជល់ដំរី ក្រុងអង្គរធំ ខេត្តសៀមរាប។
ដើមដំបូងមុន12345...190191បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
0556
ម្សិលមិញ
:
2527
សប្តាហ៍នេះ
:
43457
ខែនេះ
:
0091653
សរុប
:
007682352