ព័ត៌មានថ្មីៗ

អាឡឺម៉ង់បន្តបំប៉នសម្ថភាពការងារអភិរក្សថ្មដល់មន្រ្តីជំនាញអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 14 ខែ កុម្ភៈ ឆ្នាំ2018 03:23 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រទេសអាឡឺម៉ង់តាមរយៈស្ថាប័នGIZ បានបន្តជួយបណ្តុះបណ្តាលមន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរាលើការងារអភិរក្សថ្មថែមទៀតក្នុងឆ្នាំនេះ។ វគ្គបណ្តុះបណ្តាលថ្មី ដែលទើបបើកកម្មវិធីនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺវគ្គបណ្តុះបណ្តាល ស្តីអំពី Laboratory and Science in Applied Conservation។

វគ្គនេះ រៀបចំឡើងដោយអញ្ជើញមន្ត្រីជំនាញ១១រូប ដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលជាច្រើនឆ្នាំមកហើយ ដើម្បីបំប៉នការយល់ដឹងថែមទៀត កាន់តែស៊ីជម្រៅអំពីរចនាសម្ពន្ធថ្ម ការតាមដានពីបម្រែបម្រួលរបស់ថ្ម របៀបប្រើប្រាស់ថ្ម របៀបប្រើប្រាស់ថ្នាំ និងសម្ភារៈផ្សេងៗទៅតាមបទដ្ឋានការអភិរក្ស និងការសិក្សារូបវន្តរបស់ថ្មតាមបែបពិសោធន៍វិទ្យាសាស្រ្ត ដោយមានការអនុវត្តទ្រឹស្តីនៅក្នុងមន្ទីរពិសោធន៍ផ្ទាល់តែម្តង។

អ្នកស្រីបណ្ឌិត Grifi Federica ដែលជាគ្រូឧទ្ទេសនៃវគ្គបណ្តុះបណ្តាលនះ លើកឡើងថាប្រធានបទសំខាន់នៃវគ្គបណ្តុះបណ្តាលនេះគឺនៅត្រង់ថា “វាមានគម្លាតគ្នារវាងទ្រឹស្តីវិទ្យាសាស្ត្រ និងការអនុវត្តជាក់ស្តែងលើការងារអភិរក្សថ្ម។ ខ្ញុំចង់ឱ្យអ្នកអភិរក្សយើងបំពេញនូវគម្លាតនេះ ដោយផ្សារភ្ជាប់នូវទ្រឹស្តីវិទ្យាសាស្ត្រជាមួយនឹងការអនុវត្តជាក់ស្តែង។ យើងនឹងបកស្រាយទ្រឹស្តីវិភាគបែបវិទ្យាសាស្ត្រចូលទៅក្នុងការងារជាក់ស្តែងនៅការដ្ឋាន។ ម្យ៉ាងទៀត យើងឃើញថា ទ្រឹស្តីភាគច្រើនមានលក្ខណៈជាវិទ្យាសាស្ត្រ ដែលធ្វើឱ្យអ្នកអភិរក្សពិបាកយល់។ ខ្ញុំនឹងយកទ្រឹស្តីនេះមកបកស្រាយដោយភាសាសាមញ្ញសម្រាប់ក្រុមអ្នកអភិរក្សយើងងាយយល់ ងាយស្តាប់បាន”។

ឯកឧត្តម ហង់ ពៅ អគ្គនាយករងនិងជាតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលថា នេះមិនមែនជាលើកទីមួយទេដែល GIZ បានបើកវគ្គបណ្តុះបណ្តាលដល់អ្នកជំនាញខ្មែរ ប៉ុន្តែក្នុងករណីនេះមានរយៈពេលវែង និងសិក្សានៅមន្ទីរពិសោធន៍ផ្ទាល់ ដោយវិភាគលម្អិតលើសមាសធាតុថ្មតាមបែបវិទ្យាសាស្រ្ត។ ឯកឧត្តមបន្ថែមថា នេះជាវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់មួយ ដែលអ្នកចូលរួមភាគច្រើនគឺសុទ្ធតែធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាល និងមានជំនាញក្នុងការដ្ឋានស្រាប់ហើយ។ តែវគ្គនេះ នឹងជួយលម្អិតដល់ពួកគាត់រវាងទ្រឹស្តីវិទ្យាសាស្ត្រនិងការដែលគាត់អនុវត្តជាក់ស្តែងនៅការដ្ឋាន។

គួររំឭកផងដែរថាតាំងពីឆ្នាំ២០០៦ ស្ថាប័ន GIZ បានសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរាលើការបណ្តុះបណ្តាលអ្នកជំនាញលើការជួសជុលថ្ម។ នៅឆ្នាំ២០០៧ អាជ្ញាធរជាតិអប្សរាក៏បានបង្កើតអង្គភាពអភិរក្សថ្មឡើង (Stone Conservation Unit - SCU) ដើម្បីជួសជុលថ្មនៅតាមប្រាសាទ និងរចនាសម្ពន្ធផ្សេងៗ។ បច្ចុប្បន្នក្រុមការងារនេះបានទទួលបន្ទុកជួសជុលចម្លាក់ប្រាសាទ និងព្យាបាលថ្មនៅតាមប្រាសាទមួយចំនួនដូចជា ចម្លាក់តោនៅប្រាសាទក្រវ៉ាន់ ចម្លាក់តោនិងពុទ្ធបដិមានៅប្រាសាទប្រែរូប និងចម្លាក់មួយចំនួនទៀតនៅប្រាសាទបន្ទាយសំរ៉ែជាដើម៕















នាព្រឹកថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ចូលរួមព្រះរាជពិធីគោរពព្រះបរមវិញ្ញាណក្ខន្ធអតីតព្រះមហាវីរៈក្សត្រ ព្រះបរមរតនកោដ្ឋ ចំពោះការយាងចូលទីវង្គត់គម្រប់៦ព្រះវស្សា នៅព្រះរាជដំណាក់ខេត្តសៀមរាប។
ឆ្លងកាត់ជីវិតសិក្សា បទពិសោធន៍ការងារផ្នែកបុរាណវិទ្យា និងការស្រាវជ្រាវជាង២០ឆ្នាំជាមួយស្ថាប័នជាតិ-អន្តរជាតិ លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា ត្រូវបានសកលវិទ្យាល័យ CORNELL សហរដ្ឋអាមេរិក អញ្ជើញឱ្យទៅសហការបង្រៀនជាមួយសាស្ត្រាចារ្យ Kaja McGowan រយៈពេល១ឆមាស ចាប់ពីថ្ងៃទី១ សីហា ដល់២៤ ធ្នូ ឆ្នាំ២០១៨។
ដើម្បីពង្រីកវិសាលភាពនៃរមណីយដ្ឋានអង្គរលើឆាកអន្តរជាតិ តាមរយៈការចងសម្ពន្ធភាពជាមួយរមណីយដ្ឋានផ្សេងៗលើសកលលោក នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ អាជ្ញាធរអប្សរាបានសម្រេចុះអនុស្សារណៈនៃការយោគយល់គ្នាមួយជាមួយឧទ្យានណាយហ្គារ៉ា នៃប្រទេសកាណាដា។ អនុស្សារណៈនេះធ្វើឡើងស្របគ្នានឹងពិធីប្រកាសសម្ពោធស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងតូរ៉ុនតូនៃប្រទេសកាណាដា ក្នុងន័យរឹតចំណងភាពជាបងប្អូននៃរមណីយដ្ឋានពិភពលោកទាំងពីរគឺ រមណីយដ្ឋានអង្គរ និងឧទ្យានណាយហ្គារ៉ា ដើម្បីស្វែងរកកិច្ចសហការរួមគ្នា លើការងារគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍នៃរមណីយដ្ឋានទាំងពីរ។
នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា បានរៀបចំការប្រឡងជ្រើសរើសភ្ញាក់ងារទេសចរណ៍សម្រាប់ឆ្នាំ ២០១៨។ ការប្រឡងនេះ ត្រូវបានរៀបចំឡើងនៅសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា។
ដើមដំបូងមុន12345...179180បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
2702
ម្សិលមិញ
:
2288
សប្តាហ៍នេះ
:
04990
ខែនេះ
:
0036650
សរុប
:
007291081