ព័ត៌មានថ្មីៗ

ក្រុមគណៈកម្មការចម្រុះរុះរើ និងបញ្ឈប់សកម្មភាពបំពានលើដីកម្មសិទ្ធិរបស់រដ្ឋ

បានផ្សាយនៅ ថ្ងៃទី 30 ខែ មករា ឆ្នាំ2018 06:51 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ក្រុមគណៈកម្មការចម្រុះ រួមមាន មន្ត្រីអាជ្ញាធរជាតិអប្សរា សាលាក្រុងសៀមរាប មេធាវីប្រចាំអាជ្ញាធរជាតិអប្សរា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះរុះរើរបងថ្មព័ទ្ធលួសបន្លា រោងចាំដីរបស់ឈ្មោះ ហួន សីហា និងបក្ខពួកខ្លួនស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រង់ចំណុចខាងត្បូងក្រោលសេះ។

មូលហេតុនៃការចុះរុះរើ ព្រោះឈ្មោះ ហួន សីហា បានរំលោភយកជាកម្មសិទ្ធិ និងបានធ្វើរបងថ្មព័ទ្ធលួស រោងចាំដី ដាំដើមស្វាយថ្មីធំស្រាប់ ដាក់លូ ចាក់បំពេញអាចមន៍ដី។ល។ លើដីកម្មសិទ្ធិរបស់រដ្ឋ តាំងពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ហើយអាជ្ញាធរជាតិអប្សរាក៏ធ្លាប់បានជូនដំណឹងនិងទុកពេលឱ្យមួយសប្តាហ៍ដើម្បីឱ្យម្ចាស់ដីរុះរើដោយខ្លួនឯងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨មកម្លេះ។ ម្យ៉ាងវិញទៀត ទីតាំងដីកម្មសិទ្ធិរបស់រដ្ឋដែលឈ្មោះហួន សីហា រំលោភយកជាកម្មសិទ្ធិត្រូវបានរដ្ឋបាលខេត្តសៀមរាបធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីរួចមកហើយនៅថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៧។

ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ទីតាំងដែលបានមកអនុវត្តន៍រុះរើនេះ គឺជាក្បាលដីដែលអាជ្ញាធរជាតិអប្សរាបានដោះស្រាយគោលនយោបាយរួចហើយ និងមានឯកសារបញ្ជាក់ច្បាស់លាស់ទទួលស្គាល់ដោយក្រុមការងារអន្តរក្រសួងដោះស្រាយគោលនយោបាយដីធ្លីបុរីទេសចរណ៍វប្បធម៌។ ឯកឧត្តមបន្ថែមថា ក្នុងពេលថ្មីៗកន្លងមកនេះ ស្រាប់តែឈ្មោះ ហួន សីហា មកចូលរំលោភយកជាកម្មសិទ្ធិដោយធ្វើរបងថ្មព័ទ្ធលួសបន្លា ធ្វើរោងចាំដី ដាំដើមស្វាយធំៗស្រាប់ ដាក់លូនិងចាក់ដី ហើយអាជ្ញាធរជាតិអប្សរាក៏បានអញ្ជើញឈ្មោះ ហួន សីហា មកជួបដើម្បីដោះស្រាយ និងបានធ្វើលិខិតទៅឈ្មោះ ហួន សីហា ដើម្បីឲ្យធ្វើការរុះរើចេញដោយខ្លួនឯងក្នុងរយៈ១សប្តាហ៍។ ប៉ុន្តែបុគ្គលនេះ មិនត្រឹមតែពុំទទួលយកនូវសំណូមពររបស់អាជ្ញាធរជាតិអប្សរាទេ តែថែមទាំងបានប្រើប្រាស់អាកប្បកិរិយាមិនសមរម្យ និងបង្ករការលំបាកក្នុងការចុះអនុវត្តការងារដល់មន្ត្រីសាធារណៈ។

អភិបាលក្រុងសៀមរាប លោក សូរ ប្លាតុង បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកចំណូលថ្មី មុននឹងទិញដីនៅតំបន់ណាមួយ ត្រូវសួរប្រវត្តិដីទីនោះឱ្យច្បាស់លាស់សិន ជៀសវាងកុំឱ្យមានបញ្ហាផ្លូវច្បាប់ផ្សេងៗ។ ក្រៅពីនេះ លោកអភិបាលក្រុងក៏ស្នើសុំដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសណ្តាប់ធ្នាប់ ពិសេសកុំរំលោភដីចំណីផ្លូវ ត្រូវទុកដើម្បីឱ្យអាជ្ញាធរមានលទ្ធភាពរៀបចំក្រុងឱ្យបានល្អ ប្រយោជន៍ដើម្បីប្រជាពលរដ្ឋ និងសម្រាប់ភ្ញៀវទេសចរ៕
































អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជំរាបជូនដំណឹងដល់គ្រប់ក្រសួង មន្ទីរ ស្ថាប័នជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់អោយបានជ្រាបថា៖ ក្នុងគោលដៅពង្រឹង ក៏ដូចជាអភិវឌ្ឍសេវាកម្មទេសចរណ៍នៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានសិក្សាបង្កើត និងដាក់ឲ្យដំណើរការសាកល្បងគេហទំព័រទេចរណ៍ www.angkor.com.kh នាអំឡុងខែកុម្ភៈ ឆ្នាំ២០១៧។ តាមរយៈគេហទំព័រនេះ ភ្ញៀវជាតិ និងអន្តរជាតិបានស្វែងយល់ពីរមណីយដ្ឋានអង្គរបានស៊ីជម្រៅ ទាំងព័ត៌មាន ប្រវត្តិសាស្ត្រ សង្គម និតិវិធីនានា ដែលត្រូវអនុវត្តមុន និងអំឡុងពេលទស្សនា រួមទាំងព័ត៌មានសំខាន់ សំរាប់ទេសចរ ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចមកកាន់អង្គរ។
ថ្មីៗនេះ គេហទំព័រមួយឈ្មោះសារព័ត៌មានក្រមា បានចុះផ្សាយថា «អ្នកលេងហ្វេសបុករិះគន់អាជ្ញាធរអប្សរា ដែលមិនមើលជនជាតិចិនសរសេរអក្សរចិននៅក្នុងបរិវេណប្រាសាទអង្គរវត្ត» កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨។

អត្ថបទនេះបានលើកយកមតិរបស់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានប្រើនូវពាក្យអសុរោះ ប្រមាថមើលងាយ និងផ្តល់ភាពអយុត្តិធម៌ហាក់គ្មានការយល់ដឹងច្បាស់លាស់ពីអ្វីដែលកើតឡើងពីមុនមក ជាពិសេសលើកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចគ្រប់ជំនាញក្នុងការថែរក្សាបេតិកភណ្ឌក្នុងតំបន់អង្គរ។
ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និង លោក លី អាន ប្រធានការិយាល័យប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាស្តីពីកិច្ចព្រមព្រៀងសម្រាប់ការអនុវត្តគម្រោងជួសជុលព្រះបរមរាជវាំងនៅអង្គរ-ខេត្តសៀមរាប។
នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលថវិកាចំនួន២៤៧,០៨០,០០០រៀល ពីក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិក ដែលបានប្រើប្រាស់រូបភាពនៃប្រាសាទអង្គរវត្ត នៅលើប្រអប់ (box) និងនៅលើផ្ទាំងមុខ (theme) នៃទូរស័ព្ទដៃម៉ាក Samsung Galaxy «J» ស៊េរី២០១៦ តាមរយៈយុទ្ធនាការ «មោទនភាពជាតិក្នុងដៃអ្នក» ក្នុងចេតនាបំផុសទឹកចិត្តស្រលាញ់ និងមោទនភាពចំពោះប្រាសាទអង្គរវត្ត។
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នាស្នាក់ការអាជ្ញាធរជាតិអប្សរា វគ្គបណ្ដុះបណ្តាលពីជំនាញផលិតវីដេអូ និងបទយកការណ៍ដល់មន្រ្តី និងបុគ្គលិកនៅនាយកដ្ឋានផ្សព្វផ្សាយត្រូវបានចាប់ផ្តើម។ វគ្គបណ្តុះបណ្តាលមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៩-២១ ខែមិថុនា ឆ្នាំ២០១៨ រៀបចំឡើងក្នុងបំណងដើម្បីពង្រឹងការផលិតវីដេអូ និងបទយកការណ៍ បម្រើដល់ប្រយោជន៍ក្នុងការផ្សាយចេញនូវសមិទ្ធិផលនានាអាជ្ញាធរជាតិអប្សរាឲ្យកាន់តែទូលំទូលាយ។ សិក្ខាកាមដែលចូលរួមវគ្គបណ្ដុះបណ្តាលនេះ គឺជាមន្រ្តី និងបុគ្គលិកនាយកដ្ឋានផ្សព្វផ្សាយចំនួន១៣នាក់ និងមន្ត្រីសាលាខេត្តកំពង់ធំចំនួន០៤នាក់ សរុបមានចំនួន ១៧នាក់។
ដើមដំបូងមុន12345...166167បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
9240
ម្សិលមិញ
:
10837
សប្តាហ៍នេះ
:
69532
ខែនេះ
:
0210863
សរុប
:
005848169