ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរារៀបចំវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការមេរបស់សំណង់ប្រាសាទបុរាណ

បានផ្សាយនៅ ថ្ងៃទី 29 ខែ មករា ឆ្នាំ2018 02:59 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំផែនការមេរបស់សំណង់ប្រាសាទបុរាណ»។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្រ្តីជនាញនៃបណ្តានាយកដ្ឋានក្នុងអាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌ អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុកជាដើម។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះនឹងធ្វើរយៈពេល២សប្តាហ៍ គឺចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨។ ឯកឧត្តមបន្ថែមថា វគ្គបណ្តុះបណ្តាលនេះ នឹងផ្តោតការយល់ដឹងពីការគ្រប់គ្រងប្រាសាទដោយចីរភាព។ តាមឯកឧត្តម ដើម្បីធ្វើការទាំងនេះបាន យើងត្រូវយល់ដឹងពីគុណតម្លៃនៃប្រាសាទ ជាពិសេសយល់ដឹងពីការងារអភិរក្ស ហើយយើងត្រូវតែមានការអភិវឌ្ឍដោយសមស្រប ឬដោយចីរភាព។

ឯកឧត្តម សុខ សង្វារ បន្ថែមទៀតថា៖« ការអភិរក្ស និងការអភិវឌ្ឍ មិនអាចដាច់ពីគ្នាបានទេ តែគោលជំហររបស់យើង (អាជ្ញាធរជាតិអប្សរា) គឺអភិរក្សដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ដើម្បីអភិរក្ស»។

វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការមេរបស់សំណង់ប្រាសាទបុរាណ នៅឆ្នាំនេះ គឺមានការចូលរួមពីបណ្តាអង្គភាពច្រើនជាងឆ្នាំទៅ។ ឆ្នាំទៅ មានតែនាយកដ្ឋាន៣ប៉ុណ្ណោះចូលរួម មាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ តែឆ្នាំនេះមាននាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក។

ឯកឧត្តម សុខ សង្វារ រំពឹងថា វគ្គបណ្តុះបណ្តាលរយៈពេល២សប្តាហ៍នេះ នឹងធ្វើឱ្យសិក្ខាកាមទាំងអស់យល់ពីចំណុចសំខាន់ៗ ដែលជាសារប្រយោជន៍ដល់ការងារអភិរក្ស និងការងារអភិវឌ្ឍនៃរមណីយដ្ឋានអង្គរ ក៏ដូចជាសំណង់ប្រាសាទបុរាណដទៃក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា វាគ្មិនសម្រាប់វគ្គបណ្តុះបណ្តាលលើកនេះ គឺលោក Jean-Christophe Simon អគ្គនាយកផ្នែកអធិការកិច្ចនៃសំណង់បុរាណ នៃក្រសួងវប្បធម៌បារាំង៕





















សេចក្ដីជូនដំណឹងស្ដីពី ការកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើដែលមានហានិភ័យខ្ពស់នៅតាមបរិវេណប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ

សេចក្ដីជូនដំណឹងស្ដីពីការជីកប្រឡាយតាមព្រំផ្ទៃដីព្រៃឈើ ដើម្បីការពារ និងរក្សាព្រៃឈើក្នុងឧទ្យានអង្គរ
ជាការរួមចំណែកជាមួយវិស័យអប់រំក្នុងការបណ្តុះបណ្តាលកុមារឱ្យស្គាល់ពីប្រាង្គប្រាសាទ ប្រវត្តិភូមិសាស្ត្រ និងវប្បធម៌ប្រពៃណីក្នុងតំបន់ នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានបណ្តុះបណ្តាលដល់សិស្សានុសិស្សអំពីបេតិកភណ្ឌក្នុងតំបន់អង្គរនៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក ចំនួន២០០នាក់ ឱ្យស្គាល់ ចូលរួម ថែរក្សា ការពារបុរាណដ្ឋាន ទំនៀមទម្លាប់ ជំនឿសាសនា និងបរិស្ថានក្នុងតំបន់ដែលពួកគេរស់នៅ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
នារាត្រីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ សិល្បៈស្បែកធំខ្មែរនិងសិល្បៈ Arirang របស់កូរ៉េ ដែលជាបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់មនុស្សជាតិត្រូវបានបង្ហាញរួមគ្នា ដើម្បីអបអរការបញ្ចប់គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី១។
នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនារាត្រីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ដែលព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបិទអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតអាយស៊ីស៊ី-អង្គរ និងព្រះរាជពិធីលៀងសាយភោជន៍ នៅព្រះលានជល់ដំរី ក្រុងអង្គរធំ ខេត្តសៀមរាប។
ដើមដំបូងមុន12345...190191បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
6113
ម្សិលមិញ
:
8779
សប្តាហ៍នេះ
:
38486
ខែនេះ
:
0086682
សរុប
:
007677381