ព័ត៌មានថ្មីៗ

គណៈប្រតិភូអាជ្ញាធរជាតិអប្សរាបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកជួសជុលនិងអភិរក្សអង្គរ

បានផ្សាយនៅ ថ្ងៃទី 26 ខែ មករា ឆ្នាំ2018 09:23 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

គណៈប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម ហង់ ពៅ អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកជួសជុលនិងអភិរក្សបេតិកភណ្ឌក្នុងតំបន់អង្គរ។

ក្នុងដំណើរទសន្សនកិច្ចផ្លូវការនេះ ឯកឧត្តមនិងក្រុមការងារបានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាច្រើនរូបតាមស្ថាប័ននានាដូចជាលោក តូស៊ីអាគី កូសូ សកលវិទ្យាធិការនៃសកលវិទ្យាល័យសូហ្វីយ៉ាជប៉ុន លោកសាស្ត្រាចារ្យបណ្ឌិត យូស៊ីអាគី អ៊ីហ្ស៊ីសាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវនិងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វីយ៉ា លោក តូម៉ូយូគី សាគូរ៉ៃ អនុប្រធានមូលនិធិជប៉ុន និងលោក ហាម៉ាដា យ៉ាស នាយករងទីភ្នាក់ងារវប្បធម៌ជប៉ុន។

គួរបញ្ជាក់ដែរថា សាកលវិទ្យាល័យសូហ្វីយ៉ា និងមូលនិធិជប៉ុនទាំងអស់នេះ សុទ្ធតែបានចូលរួមចំណែកដ៏ធំក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាយ៉ាងច្រើនគ្រប់វិស័យ ពិសេសលើវិស័យបេតិកភណ្ឌ ហើយក៏មានកិច្ចសហប្រតិបត្តិការជួសជុលបុរាណដ្ឋានជាច្រើននៅក្នុងឧទ្យានអង្គរផងដែរ។

បន្ថែមពីនោះទៀត គណៈប្រតិភូនៃអាជ្ញាធរជាតិអប្សរាក៏បានចូលរួមពិធីបើកពិរព័ណ៌រូបថតស្តីពីសកម្មភាពជួសជុលនិងអភិរក្សប្រាសាទនៅកម្ពុជាដែលរៀបចំឡើងនៅសកលវិទ្យាល័យសូហ្វីយ៉ា ដោយមានវត្តមានរបស់លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុនជាអធិបតីក្នុងកម្មវិធី៕




















នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូកូរ៉េដឹកនាំដោយលោកស្រី Weon Jihye អនុប្រធានភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារមួយចំនួននៅតំបន់អង្គរជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា តំណាងឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។
នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេកទេសលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភរិក្ស និងការលើកតម្លៃថព្រះវិហារ ហៅកាត់ថា អាយស៊ីស៊ី-ព្រះវិហារ (ICC- Preah Vihear) នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា។
តាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា សមរាត្រីនារដូវវស្សាឆ្នាំ២០១៨នេះ នឹងត្រូវចំថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។
នៅព្រឹកថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៨ អង្គភាពគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបើកសវនកម្មផ្ទៃក្នុង លើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្របតាមស្តង់ដារអន្តរជាតិ ISO14001 គ្រប់នាយកដ្ឋាន និងអង្គភាពចំណុះនៃអាជ្ញាធរជាតិអប្សរា។
ដើមដំបូងមុន12345...178179បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
0088
ម្សិលមិញ
:
7206
សប្តាហ៍នេះ
:
140261
ខែនេះ
:
0238314
សរុប
:
007218405