ព័ត៌មានថ្មីៗ

ថ្ងៃ៣កើត ខែមាឃធំ អ្នកស្រុកតំបន់អង្គរប្រារព្ធទំនៀមឡើងអ្នកតា

បានផ្សាយនៅ ថ្ងៃទី 22 ខែ មករា ឆ្នាំ2018 04:11 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ជារៀងរាល់ឆ្នាំនៅថ្ងៃ៣កើត ខែមាឃធំ អ្នកស្រុកក្នុងតំបន់អង្គរ តែងតែប្រជុំគ្នាតាមស្រុកភូមិរបស់ខ្លួនរៀបចំទំនៀមឡើងអ្នកតាឬហៅថាឡើងមាឃ។ ទោះបីសម័យកាលមានការរីកចម្រើនទៅហើយក្តី តែអ្នកស្រុកអង្គរ នៅតែថែរក្សាទំនៀមបែបបុរាណនេះបានយ៉ាងល្អ ហើយគេតែងបានឃើញការរៀបចំពិធីឡើងអ្នកតានេះ ពេញដោយភាពអ៊ូអរ និងសប្បាយរីករាយបំផុត។

ពីតំបន់មួយទៅតំបន់មួយនៅក្នុងឧទ្យានអង្គរឬខេត្តសៀមរាប មានការរៀបចំពិធីនេះមិនខុសគ្នាប៉ុន្មាននោះទេ។ អ្នកស្រុក អ្នកភូមិ តែងមកជុំគ្នារៀបចំពិធីនេះនៅតាមសាលាឆទាន វត្តអារាម ឬនៅទីសក្ការបូជាផ្សេងៗដែលមានអ្នកតាតាំងនៅ។ អ្នកខ្លះយកបាយសម្លរ បង្អែមចម្អាប គ្រឿងសំណែនផ្សេងៗ ពិសេសគឺនំបញ្ចុកតែម្តងពីផ្ទះរៀងៗខ្លយន ដើម្បីយកសែនអ្នកតា សុំសេចក្តីសុខចម្រើនក្នុងគ្រួសារផង ក្នុងភូមិស្រុកខ្លួនផង។

គ្រឿងរណ្តាប់សំខាន់ៗបន្ថែមពីលើចំណីអាហារ យើងសង្កេតឃើញមាន៖ ស្លាធម៌ បាយសី ទៀន ធូប ភ្ញីផ្កា គ្រឿងក្រអូប អំបោះចងដៃ ផ្លែឈើ ភេសជ្ជៈ ពិសេសស្រាស មាន់លុងស្ងោរ ក្បាលជ្រូកទៅតាមលទ្ធភាពរបស់អ្នកភូមិ។ លើសពីនោះ តួអង្គសំខាន់នៅក្នុងពិធី គឺអ្នកស្នងរូបអ្នកតានិងអ្នកភ្លេង ដើម្បីញ៉ាំងបរិយាកាសកម្មវិធីឱ្យកាន់តែសប្បាយរីករាយផង ដើម្បីឱ្យមនុស្សមានទំនាក់ទំនងជាមួយអមនុស្សផង ដោយសួរនាំពីតម្រូវការរបស់អ្នកតាថែរក្សាភូមិស្រុក រួមទាំងសុំពរសុំជ័យពីគាត់។

ភាគច្រើននៃការប្រារព្ធពិធីឡើងអ្នកតា គឺគេតែងធ្វើឡើងចាប់ពីម៉ោង២រសៀល រហូតដល់ម៉ោង៧យប់តាមតំបន់ ព្រោះកន្លែងខ្លះមានការបញ្ជាន់រូប ហើយកន្លែងខ្លះទៀតត្រឹមសែនព្រេនធម្មតា (ករណីគ្មានអ្នកបញ្ជាន់រូបចូលរួម)។ នៅពេលដល់ម៉ោងកំណត់ហើយ អ្នកស្រុក អ្នកភូមិ បានយកចំណីអាហារ គ្រឿងសំណែនពីផ្ទះរៀងៗខ្លួន មកជុំគ្នានៅខ្ទមអ្នកតា វត្តអារាម សាលាឆទាន និងកន្លែងសក្ការបូជាដែលអ្នកភូមិគោរព ដោយតម្រៀបម្ហូបអាហារយ៉ាងច្រើននៅពីមុខខ្ទម ហើយចាប់ផ្តើមសែនព្រេន តែបើកន្លែងខ្លះដែលបញ្ជាន់រូប គឺគេមានការប្រគំភ្លេងជាច្រើនបទ ដែលសុទ្ធតែជាបទចំណូលចិត្តរបស់អ្នកតាឬអមនុស្សផ្សេងៗឱ្យរាំលេងសប្បាយរីករាយ ហើយមានអ្នកស្រុក អ្នកភូមិសួរឆ្លងឆ្លើយនឹងរូបនោះ។ ឯរូបនោះក៏និយាយ រាំរែក ហូបចុកតាមចំណង់ចិត្ត ឯអ្នកស្រុកខ្លះក៏សុំពរសុំជ័យ សុំចងអំបោះដៃ សុំទឹកមន្តមកប្រោះព្រំជាដើម។ ពេលសែនព្រេនរួចរាល់ឬរាំរែកអស់ចិត្ត អស់ចង់ហើយ គេក៏យកសំណែននោះទៅចាក់គរគ្នានៅមុខខ្ទមអ្នកតា ទុកជាកិច្ចបង្ហើយនៃកម្មវិធី។ ពេលចប់ហើយ អ្នកស្រុកតំបន់ខ្លះ ក៏ត្រឡប់ទៅផ្ទះជាធម្មតា តែអ្នកស្រុកនៅតំបន់ខ្លះ គេនៅបន្តសប្បាយរីករាយដោយការជះទឹក ប៉ាតម្សៅគ្នា រាំរែកស្គរដៃយ៉ាងគគ្រឹកគគ្រេង។

លោកយាយ ព្រឿង ចាស់ព្រឹទ្ធាចារ្យ ដែលបានចូលរួមក្នុងពិធីឡើងអ្នកតានៅភូមិសំរោង សង្កាត់នគរធំ បានឱ្យដឹងថា លោកយាយតែងចូលរួមក្នុងពិធីឡើងអ្នកតាជារៀងរាល់ឆ្នាំ មិនដែលខកខានទេ។ លោកយាយបន្ថែមថា ពិធីនេះធ្វើឡើងដើម្បីគោរពដល់អ្នកតាម្ចាស់ស្រុក បំណងឱ្យលោកថែរក្សាភូមិករ និងឱ្យអ្នកភូមិបានសុខសប្បាយ ចៀសផុតរោគរាតត្បាត ធ្វើស្រែធ្វើស្រូវឱ្យបានភោគផលច្រើន រកស៊ីទទួលទានមានបាននៅក្នុងឆ្នាំថ្មី។

តាមការឱ្យដឹងពីលោកយាយ ព្រឿង អ្នកតាម្ចាស់ស្រុកនៅភូមិសំរោង ឈ្មោះតា រឹទ្ធិមានជ័យ ដែលជាអ្នកតាថ្មី ក្រោយអ្នកតាចាស់ ឈ្មោះតាគង់ បានបាត់នៅសម័យសង្រ្គាម។ យ៉ាងណា លោកយាយថា លោកតា រឹទ្ធិមានជ័យ តែងជួយថែរក្សាអ្នកភូមិឱ្យមានសេចក្តីសុខជារហូតមក។

រីឯលោកយាយ នុក គិក ក៏បង្ហាញអារម្មណ៍រីករាយក្នុងការចូលរួមពិធីឡើងអ្នកតានេះដែរ។ លោកយាយថា នៅឆ្នាំថ្មីនេះ លោកយាយបន់អ្នកតាសុំឱ្យស្រុកទេសសុខសប្បាយ មានអាយុវែង និងឱ្យមានភ្លៀងផ្គរច្រើន ដើម្បីស្រោចស្រពផលដំណាំបានផលល្អ។














































សារលិខិតថ្វាយព្រះពរ
( ថ្ងៃទី 15 ខែ មិថុនា ឆ្នាំ2018 )
ទូលព្រះបង្គំខ្ញុំម្ចាស់ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រី-បុគ្គលិកក្រោមបង្គាប់ទាំងអស់ ចូលរួមថ្វាយព្រះពរសព្ទសាធុការ ដល់អង្គព្រះមហាក្សត្រក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសដ៏សែននក្ខត្តឫក្សនៃព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់៨២ព្រះវស្សា យាងចូល៨៣ព្រះវស្សា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃចន្ទ ៦កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ។
នៅទីក្រុងបាងកកនៃប្រទេសថៃ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរDASTA (Designated Area for Sustainable Tourism Administration) របស់ប្រទេសថៃ បានចុះអនុស្សារណៈយោគយល់គ្នាជាផ្លូវការ ក្រោយបានជួបពិភាក្សានិងសិក្សាពីគ្នាអស់រយៈពេលជាងមួយឆ្នាំមក។
ប្រាសាទមេបុណ្យខាងលិចត្រូវបានអភិរក្ស ជួសជុល និងស្តារឡើងវិញដោយគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរានិងរដ្ឋាភិបាលបារាំង តាមរយៈសាលាបារាំងចុងបូព៌ា ដែលចាប់ផ្តើមពីឆ្នាំ២០១២មក និងគ្រោងបញ្ចប់នៅឆ្នាំ២០១៩។ ប៉ុន្តែដោយមានកង្វះខាតផ្នែកថវិកានិងតាមការពិភាក្សាយ៉ាងហ្មត់ចត់រវាងស្ថាប័នពាក់ពន្ធ័ គម្រោងជួសជុលនឹងត្រូវប្រគល់មកអាជ្ញាធរជាតិអប្សរាជាអ្នកទទួលរ៉ាប់រងជួសជុលវិញ។
ដើម្បីទប់ស្កាត់ការបង្ហោះយន្តហោះខ្នាតតូច (Drone) ក្នុងតំបន់អង្គរឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សាជាមួយស្ថាប័នជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗដូចជា តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងសាលាខេត្តសៀមរាប តំណាងស្នងការនគរបាលខេត្តសៀមរាប តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ តំណាងនាយកដ្ឋាននគរការពារបេតិកភណ្ឌ តំណាងគ្រឹះសា្ថនអង្គរ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប តំណាងមន្ទីរទេសចរណ៍ខេត្តសៀមរាប តំណាងមន្ទីរព័ត៌មានខេត្តសៀមរាប សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ទាំង៦នៅខេត្តសៀមរាប តំណាងសមាគមទីភ្នាក់ងារទេសចរណ៍នៅខេត្តសៀមរាប និងមេធាវីរបស់អាជ្ញាធរជាតិអប្សរាជាដើម ដើម្បីរិះរកវិធានការស្របច្បាប់ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។
មន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរាបានបង្ហាញថា ការងារកំណាយស្រាវជ្រាវនៅស្រះខាងជើងមុខអង្គរវត្ត ទទួលបានលទ្ធផលខ្លះហើយមកដល់ពេលនេះ។ ជាលទ្ធផលបឋមក្រុមការងារបានរកឃើញរចនាសម្ពន្ធស្រះដែលមានកាំជណ្តើរធ្វើអំពីថ្មបាយក្រៀមនៅតួស្រះនិងថ្មភក់នៅមាត់ស្រះ ក្រៅពីនោះមានការចាក់បង្គរដីជាស្រទាប់ៗខុសៗគ្នាដើម្បីរក្សាស្ថេរភាពផ្ទៃស្រះទាំងមូល។
ដើមដំបូងមុន12345...165166បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
4509
ម្សិលមិញ
:
9993
សប្តាហ៍នេះ
:
04509
ខែនេះ
:
0145840
សរុប
:
005783146