ព័ត៌មានថ្មីៗ

អបអរសាទរ! ប្រាសាទអង្គរវត្តរបស់ខ្មែរជាប់ចំណាត់ថ្នាក់លេខ១ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុត និងចំណាត់ថ្នាក់លេខ៨ជាគោលដៅទេសចរណ៍លើពិភពលោកក្នុងឆ្នាំ២០១៧

បានផ្សាយនៅ ថ្ងៃទី 04 ខែ មករា ឆ្នាំ2018 10:53 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រោយការចូលរួមបោះឆ្នោតពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតនិងចំណាត់ថ្នាក់លេខ៨ជាគោលដៅទេសចរណ៍របស់ពិភពលោកសម្រាប់ឆ្នាំ២០១៧នេះ។

នេះគឺជាឆ្នាំទី៤ហើយ ដែលអង្គរត្រូវបានភ្ញៀវទេសចរលើពិភពលោកបោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់លេខ១ជាប់ៗគ្នាតាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា គឺ កាលពីឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា នោះគឺគេហទំព័រ ArchaeoMadness។ បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ អង្គរទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅលើគេហទំព័រអន្តរជាតិមួយ ដែលជាគេហទំព័រផ្សព្វផ្សាយតំបន់ទេសចរណ៍ល្បីៗលើពិភពលោក នោះគឺគេហទំព័រ TripAdvisor។ នៅឆ្នាំ២០១៦កន្លងទៅ អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែលជាគេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើពិភពលោក មានទាំងព័ត៌មានតាមរយៈវែបសាយ ទស្សនាវដ្តី និងសៀវភៅ ជាដើម។

នេះជាមោទនភាពមួយរបស់ជាតិខ្មែរយើងទាំងមូល ដែលអង្គរវត្តរបស់កម្ពុជាទទួលបានការគាំទ្រពីបណ្តាប្រជាជនជុំវិញពិភពលោក។ ក្នុងនាមស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា សូមចូលរួមអបអរសាទរ និងសូមអំពាវនាវដល់សាធារណជនទាំងអស់បន្តចូលរួមថែរក្សា ការពារនូវបេតិកភណ្ឌរបស់ដូនតាយើងឲ្យបានខ្លាំងក្លាដើម្បីភាពគង់វង្សយូរអង្វែងតទៅ៕




























នៅព្រឹកថ្ងៃទី១២ វិច្ឆកា ឆ្នាំ២០១៨ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះ ដើម្បីគូសបញ្ជាក់អំពីបញ្ហា រួមទាំងចំណុចគួរកែតម្រូវទាំងឡាយលើបញ្ហាដែលមាន ឱ្យសម្រេចជោគជ័យក្នុងការធ្វើសវនកម្មទទួលវិញ្ញាបនបត្រ ISO-14001:2015។
សាលាបឋមសិក្សាបន្ទាយសំរែ ជាសាលាគោលដៅទី២នៃកម្មវិធីអប់រំបេតិកភណ្ឌក្នុងតំបន់អង្គរ ដែលរៀបចំឡើងនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយអាជ្ញាធរជាតិអប្សរា ក្នុងបំណងចូលរួមចំណែកជាមួយវិស័យអប់រំបញ្ជៀបចំណេះដឹងផ្នែកបេតិកភណ្ឌ បរិស្ថាន និងបំនិននៃការអានដល់កុមារដែលរស់នៅក្នុងតំបន់អង្គរ។
នៅព្រឹកថ្ងៃទី៩ វិច្ឆិកា នេះ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន និងរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០១៨ ដែលពិធីនេះធ្វើឡើងនៅវិមានរំលឹកគុណ អតីតវីរៈយុទ្ធជន ខេត្តសៀមរាប។
អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការយូណេស្កូ បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់គេហទំព័រ អាយស៊ីស៊ី-អង្គរ (ICC-Angkor) កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីមន្ត្រីគ្រប់នាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរា អង្កការយូណេស្កូ អាជ្ញាធរព្រះវិហារ និងអាជ្ញាធរសំបូរព្រៃគុក ប្រមាណជា៤០នាក់។
នៅព្រឹកថ្ងៃទី៦ វិច្ឆិកា ឆ្នាំ ២០១៨ អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានធ្វើការដាំកូនឈើនៅមុខប្រាសាទអង្គរវត្ត ដើម្បីជំនួសដើមឈើចាស់ដែលបានដួលរំលំកាលពីខែតុលា កន្លងទៅ។ គោលបំណងនៃការដាំនេះ គឺដើម្បីថែរក្សាទេសភាពវប្បធម៌ក្នុងរមណីដ្ឋានអង្គរ កុំឱ្យបាត់បង់។
ដើមដំបូងមុន12345...183184បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
0032
ម្សិលមិញ
:
4353
សប្តាហ៍នេះ
:
52940
ខែនេះ
:
0129688
សរុប
:
007528190