ព័ត៌មានថ្មីៗ

ប្រាសាទអង្គរវត្តកាន់តែមានសម្រស់ស្រស់ត្រកាល

បានផ្សាយនៅ ថ្ងៃទី 28 ខែ ធ្នូ ឆ្នាំ2017 12:44 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដើមឈើជាច្រើនដើម ដុះនៅជុំវិញប្រាសាទអង្គរវត្ត ត្រូវបាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ធ្វើការកាត់ក្រីឱ្យស្រឡះ និងបង្ហាញនូវសម្រស់របស់ប្រាសាទកាន់តែមានភាពត្រកាល។

លោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋានព្រៃឈើ បានឱ្យដឹងថា កន្លងមកដើមឈើទាំងនោះ បានបិទបាំងសម្រស់ប្រាសាទធំ (ប្រាង្គកណ្តាល) នៃប្រាសាទអង្គរវត្ត ហើយបានរំខានដល់ការផ្តិតយករូបភាពល្អៗ ប៉ុន្តែពេលនេះភ្ញៀវទេសចរអាចមើលប្រាង្គកណ្តាលអង្គរវត្តបាន ចាប់ពីចំណុចលោកតារាជ្យទៅ គឺស្រឡះភ្នែកជាងមុន។

ដើមឈើដែលក្រីមែកទាំងនោះ រួមមាន ដើមស្នាយ ដើមអំពិលបារាំង ដើមពុទ្រា និងដើមពោធិ៍ជាដើម។ល។ ហើយការក្រីនោះសោត ធ្វើឡើងរយៈពេលប្រមាណ ១ខែមកហើយ ដោយមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីអ្នកជំនាញ ដោយមិនប៉ះពាល់ទេសភាពវប្បធម៌ឬបុរាណវិទ្យាឡើយ៕
















នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូកូរ៉េដឹកនាំដោយលោកស្រី Weon Jihye អនុប្រធានភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារមួយចំនួននៅតំបន់អង្គរជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា តំណាងឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។
នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេកទេសលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភរិក្ស និងការលើកតម្លៃថព្រះវិហារ ហៅកាត់ថា អាយស៊ីស៊ី-ព្រះវិហារ (ICC- Preah Vihear) នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា។
តាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា សមរាត្រីនារដូវវស្សាឆ្នាំ២០១៨នេះ នឹងត្រូវចំថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។
នៅព្រឹកថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៨ អង្គភាពគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបើកសវនកម្មផ្ទៃក្នុង លើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្របតាមស្តង់ដារអន្តរជាតិ ISO14001 គ្រប់នាយកដ្ឋាន និងអង្គភាពចំណុះនៃអាជ្ញាធរជាតិអប្សរា។
ដើមដំបូងមុន12345...178179បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
6553
ម្សិលមិញ
:
26365
សប្តាហ៍នេះ
:
139520
ខែនេះ
:
0237573
សរុប
:
007217664