ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្តយូណាន ស្វែងរកកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 27 ខែ ធ្នូ ឆ្នាំ2017 02:44 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅស្នាក់ការអាជ្ញាធរជាតិអប្សរានារសៀលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧ មានជំនួបពិភាក្សាការងាររវាង អាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូខេត្ត យូណាន ដើម្បីស្វែងយល់ និងសហប្រតិបត្តិការលើការងារអភិរក្ស និងជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ។

ជាកិច្ចចាប់ផ្តើមទៅកាន់គណៈប្រតិភូខេត្តយូណាន ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានរៀបរាប់ពីការងារស្នូលរបស់អាជ្ញាធរជាតិអប្សរា ដែលដើរតួយ៉ាងសំខាន់ក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។ ឯកឧត្តមបន្ថែមថា មកដល់ឆ្នាំ២០១៧នេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលរមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ធ្នូ ឆ្នាំ១៩៩២។ ក្នុងរយៈពេលនេះ អង្គរទទួលបានជោគជ័យជាច្រើនទាំងក្របខណ្ឌជាតិ និងអន្តរជាតិ ពោលគឺយើងសម្រេចបាននូវការរក្សាតម្លៃលេចធ្លោជាសកលនៃអង្គរតាមរយៈការងារអភិរក្ស ការងារអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលផ្តោតលើវិស័យទេសចរណ៍ បរិស្ថាន ព្រៃឈើ និងសហគមន៍មនុស្ស។

លោក Zhou Hong អគ្គនាយករងទទួលបន្ទុកផ្នែកការងាររៀបចំអភិវឌ្ឍន៍ក្រុង នៃខេត្តយូណាន បានរៀបរាប់ពីភូមិសាស្រ្តនៃខេត្តយូណាន ជាពិសេសខេត្តនេះមានរមណីយដ្ឋានចំនួន ៥ ដែលបានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ លោក Zhou Hong បានដឹកនាំប្រតិភូទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងបានមើលឃើញពីការងារជួសជុលទាំងឡាយ ហើយលើកសរសើរថា ការជួសជុលនោះមានបច្ចេកទេសត្រឹមត្រូវ ដែលគួររៀនសូត្រតាម។ ក្រៅពីកោតសរសើរចំពោះការងារអភិរក្សហើយនោះ លោក Zhou Hong ក៏បានអញ្ជើញឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ទៅទស្សនកិច្ចនៅខេត្ត យូណានផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បានសម្តែងអារម្មណ៍រីករាយ និងស្វាគមន៍ចំពោះគម្រោងកិច្ចសហប្រតិបត្តិការនានា ក្នុងបំណងអភិរក្ស និងជួសជុលរមណីយដ្ឋានអង្គរ ជាពិសេសការផ្លាស់ប្តូរបទពិសោធន៍ល្អៗរវាងគ្នាទោវិញទៅមក និងការបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នាដែរនោះឯកឧត្តមក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះអាជ្ញាធរជាតិអប្សរាក៏មានសហប្រតិបត្តិការជាមួយស្ថាប័នបណ្ឌិតសភាចិនសម្រាប់បេតិកភណ្ឌវប្បធម៌ ដែលបានជួសជុលប្រាសាទចៅសាយទេវតា និងកំពុងដំណើរការជួសជុលប្រាសាទតាកែវ។ បច្ចុប្បន្ន មានប្រទេស និងស្ថាប័នអន្តរជាតិជាង ៥០ ដែលកំពុងចូលរួមជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ ទៅលើប្រាសាទជាង ៥០ ក្នុងចំណោម ៩១ប្រាសាទ ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅកម្ពុជា៕








សេចក្តីប្រកាសព័ត៌មាន
( ថ្ងៃទី 17 ខែ មករា ឆ្នាំ2018 )
អាជ្ញាធរជាតិអប្សរាសូមប្រកាសជូនសាធារណជនដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុនហ្គោលឌែន អ៊ីហ្គល រៀលអ៊ិស្ទេត ខូអិលធីឌី ដែលមានទីតាំងនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ចំណុចផ្លូវ៦០ម៉ែត្រឬអង្គរឃ្យុងយូ) មកធ្វើការពិនិត្យផ្ទៀងផ្ទាត់ក្បាលដីជាមួយក្រុមការងារអន្តរក្រសួងដោះស្រាយគោលនយោបាយដីធ្លីបុរីវប្បធម៌ទេសចរណ៍ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីជៀសវាងការខូចខាតផលប្រយោជន៍ជាយថាហេតុ។ សូមអានសេចក្តីលម្អិតនៃសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖
ស្ថាប័នធានាគុណភាពជប៉ុន (Japanese Quality Assurance) បានបើកសវនកម្មប្រចាំឆ្នាំលើការងារគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់ទី១៨ ខែមករា ឆ្នាំ២០១៨។ ពិធីបើកដំណើរការសវនកម្ម បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមករា ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថាននៃអាជ្ញាធរជាតិអប្សរា និងជាតំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា និងសវនករនៃស្ថាប័ន JQA ចំនួន២រូប គឺលោក Kozo Sakurada និងលោក Yamada Mamoru។​
រោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្តដែលស្ថិតនៅផ្នែក អាគ្នេយ៍ នឹងត្រូវធ្វើការបំពាក់ពិតានឡើងវិញ។ ការបំពាក់ពិតានឈើនៅលើរោងទងកូរសមុទ្រទឹកដោះនៅប្រាសាទអង្គរវត្ត ជាគម្រោងសហការនៃអាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទបុរាណពិភពលោក (World Monument Fund-WMF) របស់សហរដ្ឋអាមេរិក។
នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ គម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) បានរៀបចំបទបង្ហាញស្តីពីលទ្ធផលគម្រោងសាកល្បងទីផ្សារអនាម័យ ដើម្បីចែករំលែកបទពិសោធន៍ ដល់មន្ត្រីបុគ្គលិក៣៥រូបនៃអាជ្ញាធរជាតិអប្សរា ដែលធ្វើការងារពាក់ព័ន្ធនឹងការអប់រំប្រជាពលរដ្ឋ។
ប្រាសាទភិមានអាកាសអតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំ នឹងត្រូវជួសជុលឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ដោយក្រុមរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា CSA (Chinese government team for Safegaurding Angkor) នៃសាធារណរដ្ឋប្រជាមានិតចិន។
ដើមដំបូងមុន12345...144145បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
1458
ម្សិលមិញ
:
4755
សប្តាហ៍នេះ
:
16028
ខែនេះ
:
0089351
សរុប
:
004452715