ព័ត៌មានថ្មីៗ

GACP នឹងប្រារព្ធខួប២០ឆ្នាំនៃការងារអភិរក្សអង្គរ

បានផ្សាយនៅ ថ្ងៃទី 15 ខែ វិច្ឆិកា ឆ្នាំ2017 10:24 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

គម្រោងអភិរក្សអាឡឺម៉ង់-អប្សរា ដែលហៅកាត់ថា GACP (German Apsara Conservation Project) សហការជាមួយអង្គការយូណេស្កូប្រចាំកម្ពុជា នឹងប្រារព្ធខួប២០ឆ្នាំនៃកិច្ចការអភិរក្សអង្គរ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា បន្ទាប់ពីកិច្ចប្រជុំពេញអង្គរនៃគណៈកម្មាធិការ ICC-Agnkor នាខែធ្នូខាងមុខនេះ។

បើមិនមានអ្វីប្រែប្រួលទេ កម្មវិធីរំឭកខួប២០ឆ្នាំនៃការងារអភិរក្សអង្គររបស់អាឡឺមង់ ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា និងយូណេស្កូនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។ ពិធីនេះរៀបចំឡើង ស្របពេលដែលអ្នកជំនាញនៃគណៈកម្មាធិការ ICC-Angkorមកជួបជុំគ្នា ក្នុងកិច្ចប្រជុំពេញអង្គរបស់ខ្លួននៅថ្ងៃទី១៣-១៤ ខែធ្នូ នេះដែរ។

នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កិច្ចពិភាក្សាទ្វេភាគីរវាងតំណាងGACPអាឡឺម៉ង់ដឹកនាំដោយលោកសាស្ត្រាចារ្យ Hans Leisen និងអាជ្ញាធរជាតិអប្សរាដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីបង្កើតគណៈកម្មការរួមមួយក្នុងការរៀបចំពិធីឲ្យប្រព្រឹត្តទៅដោយរលូន។

តាមគម្រោង ពិធីដ៏មានខ្លឹមសារនេះនឹងប្រារព្ធឡើងនៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និងអគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រី និងអ្នកជំនាញការជាន់ខ្ពស់របស់អង្គការយូណេស្កូ និងគណៈកម្មាធិការ ICC-Angkor។

សូមបញ្ជាក់ថា ប្រទេសអាឡឺម៉ង់តាមរយៈសាកលវិទ្យាល័យ បច្ចេកវិទ្យា សិល្បៈ និងវិទ្យាសាស្ត្រ TH KÖln បានចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវទៅលើចម្លាក់អប្សរានៅប្រាសាទអង្គរវត្តចាប់ពីឆ្នាំ១៩៩៥មក និងបានចាប់ផ្តើមសហការជាមួយជាអាជ្ញាធរជាតិអប្សរាបង្កើតគម្រោងជួសជុលចម្លាក់អប្សរា និងចម្លាក់លៀននៅប្រាសាទអង្គរវត្តពីឆ្នាំ១៩៩៧ រហូតមកដល់បច្ចុប្បន្ន។ ក្រៅពីប្រាសាទអង្គរវត្ត GACP ក៏បានជួសជុលផ្នែកខ្លះដូចជា ចម្លាក់សិលាចារឹកជាដើមនៅប្រាសាទក្រវ៉ាន់ និងនៅប្រាសាទបាគង។ ស្នាដៃដ៏ចម្បងមួយទៀតនៃGACPគឺការបណ្តុះបណ្តាលមន្ត្រីជំនាញខ្មែរលើជំនាញអភិរក្សថ្ម ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ រហូតមកទល់ពេលនេះ មន្ត្រីជំនាញជាច្រើនរូបមានសមត្ថភាពអាចអនុវត្តការងារអភិរក្សថ្មដោយក្រុមខ្មែរសុទ្ធសាធ ដូចជា ការជួសជុលបង្កាន់នាគនៅប្រាសាទបន្ទាយសំរែ ជួសជុលចម្លាក់តោនៅប្រាសាទក្រវ៉ាន់ និងការជួសជុលចម្លាក់ផ្តែរដែលរបេះធ្លាក់ពីប្រាសាទឥដ្ឋនៅបាគងជាដើម៕














សារលិខិតថ្វាយព្រះពរ
( ថ្ងៃទី 15 ខែ មិថុនា ឆ្នាំ2018 )
ទូលព្រះបង្គំខ្ញុំម្ចាស់ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រី-បុគ្គលិកក្រោមបង្គាប់ទាំងអស់ ចូលរួមថ្វាយព្រះពរសព្ទសាធុការ ដល់អង្គព្រះមហាក្សត្រក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសដ៏សែននក្ខត្តឫក្សនៃព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់៨២ព្រះវស្សា យាងចូល៨៣ព្រះវស្សា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃចន្ទ ៦កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ។
នៅទីក្រុងបាងកកនៃប្រទេសថៃ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរDASTA (Designated Area for Sustainable Tourism Administration) របស់ប្រទេសថៃ បានចុះអនុស្សារណៈយោគយល់គ្នាជាផ្លូវការ ក្រោយបានជួបពិភាក្សានិងសិក្សាពីគ្នាអស់រយៈពេលជាងមួយឆ្នាំមក។
ប្រាសាទមេបុណ្យខាងលិចត្រូវបានអភិរក្ស ជួសជុល និងស្តារឡើងវិញដោយគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរានិងរដ្ឋាភិបាលបារាំង តាមរយៈសាលាបារាំងចុងបូព៌ា ដែលចាប់ផ្តើមពីឆ្នាំ២០១២មក និងគ្រោងបញ្ចប់នៅឆ្នាំ២០១៩។ ប៉ុន្តែដោយមានកង្វះខាតផ្នែកថវិកានិងតាមការពិភាក្សាយ៉ាងហ្មត់ចត់រវាងស្ថាប័នពាក់ពន្ធ័ គម្រោងជួសជុលនឹងត្រូវប្រគល់មកអាជ្ញាធរជាតិអប្សរាជាអ្នកទទួលរ៉ាប់រងជួសជុលវិញ។
ដើម្បីទប់ស្កាត់ការបង្ហោះយន្តហោះខ្នាតតូច (Drone) ក្នុងតំបន់អង្គរឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សាជាមួយស្ថាប័នជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗដូចជា តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងសាលាខេត្តសៀមរាប តំណាងស្នងការនគរបាលខេត្តសៀមរាប តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ តំណាងនាយកដ្ឋាននគរការពារបេតិកភណ្ឌ តំណាងគ្រឹះសា្ថនអង្គរ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប តំណាងមន្ទីរទេសចរណ៍ខេត្តសៀមរាប តំណាងមន្ទីរព័ត៌មានខេត្តសៀមរាប សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ទាំង៦នៅខេត្តសៀមរាប តំណាងសមាគមទីភ្នាក់ងារទេសចរណ៍នៅខេត្តសៀមរាប និងមេធាវីរបស់អាជ្ញាធរជាតិអប្សរាជាដើម ដើម្បីរិះរកវិធានការស្របច្បាប់ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។
មន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរាបានបង្ហាញថា ការងារកំណាយស្រាវជ្រាវនៅស្រះខាងជើងមុខអង្គរវត្ត ទទួលបានលទ្ធផលខ្លះហើយមកដល់ពេលនេះ។ ជាលទ្ធផលបឋមក្រុមការងារបានរកឃើញរចនាសម្ពន្ធស្រះដែលមានកាំជណ្តើរធ្វើអំពីថ្មបាយក្រៀមនៅតួស្រះនិងថ្មភក់នៅមាត់ស្រះ ក្រៅពីនោះមានការចាក់បង្គរដីជាស្រទាប់ៗខុសៗគ្នាដើម្បីរក្សាស្ថេរភាពផ្ទៃស្រះទាំងមូល។
ដើមដំបូងមុន12345...165166បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
1743
ម្សិលមិញ
:
9993
សប្តាហ៍នេះ
:
01743
ខែនេះ
:
0143074
សរុប
:
005780380