ព័ត៌មានថ្មីៗ

ក្រសួងការបរទេសហ្វីលីពីនមានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 19 ខែ តុលា ឆ្នាំ2017 02:12 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការបច្ចេកទេសនៃក្រសួងការបរទេសប្រទេសហ្វីលីពីន (Technical Cooperation Council of The Philippines-TCCP) បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរានាពេលអនាគត។

ក្នុងកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ ឯកអគ្គរដ្ឋទូត ហ្វីលីពីន និងជាប្រធានTCCP ឯកឧត្តម Jose Maria Carino បញ្ជាក់ថា TCCP គឺជាស្ថាប័នសហប្រតិបត្តិការអន្តរជាតិរបស់ហ្វីលីពីន ដែលតែងបានបង្កើនសកម្មភាពសហប្រតិបត្តិអន្តរជាតិជាច្រើនវិស័យផ្សេងៗ ហើយដោយឡែកសម្រាប់អាជ្ញាធរជាតិអប្សរា TCCP ចាប់អារម្មណ៍លើការងារបណ្តុះបណ្តាលជំនាញដល់អ្នកពាក់ព័ន្ធការងារអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ដោយលោកផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្ស និងការលើកកម្ពស់សេដ្ឋកិច្ចសង្គមតាមរយ:វិស័យទេសចរណ៍និងកសិកម្មក្នុងតំបន់អង្គរ។

លោក Carino បន្ថែមថា ការបណ្តុះបណ្តាលផ្នែកភាសា និងជំនាញច្បាស់លាស់ដល់ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ក៏ជាកត្តាគន្លឹះក្នុងការផ្សាយចេញនូវវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ខ្មែរ ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើន។ រីឯការបង្កើតគំនិតច្នៃប្រឌិតប្លែកផលិតផលទេសចរណ៍ទាក់ទងដំណាំ និងធម្មជាតិដូចជាសួនមេអំបៅ សួនចឹញ្ចឹមឃ្មុំ សួនដំណាំហូបផ្លែផ្សេងៗក៏ជាចំណុចទាក់ទាញភ្ញៀវទេសចរឲ្យស្នាក់ខេត្តសៀមរាបនៅកាន់តែយូរដែរ។

ឯកឧត្តម ហង់ ពៅ អគ្គនាយករង និងជាតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា អាជ្ញាធរជាតិអប្សរារីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រទេសហ្វីលីពីន ដែលមានគម្រោងសហការជាមួយអាជ្ញាធរជាតិអប្សរា។ ឯកឧត្តមបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្សគឺជាការងារអាទិភាពមួយដែលអាជ្ញាធរជាតិអប្សរាកំពុងយកចិត្តទុកដាក់ ជាពិសេស គឺការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់មន្ត្រីបុគ្គលិកបច្ចេកទេស ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់អង្គរ ដែលអាចជួយឲ្យគាត់ទាញយកនូវចំណូលដោយផ្ទាល់ពីវិស័យទេសចរណ៍។

អាជ្ញាធរជាតិអប្សរារង់ចាំស្វាគមន៍អ្នកជំនាញមកពីប្រទេសហ្វីលីពីនដើម្បីបន្តបណ្តុះបណ្តាលមន្ត្រីបុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាលើជំនាញផ្សេងៗ ពាក់ព័ន្ធនឹងការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ៕








រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅដើមខែធ្នូ គឺចាប់ពីថ្ងៃទី២ ដល់ទី៣ ឆ្នាំ២០១៧ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ ពិធីនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់រាជរដ្ឋាភិបាល ព្រះសង្ឃ និង ប្រជាពលរដ្ឋជាច្រើនពាន់អង្គ/នាក់។
តបតាមការស្នើសុំរបស់ប្រទេសឥណ្ឌូណេស៊ី ដែលបានមើលឃើញពីភាពជោគជ័យនៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍លើការងារអភិរក្សរមណីយដ្ឋានអង្គរ ដល់ប្រតិភូនៃប្រទេសឥណ្ឌូណេស៊ីចំនួន១២រូប ដែលជាមន្ត្រីជំនាញផ្នែកគ្រប់គ្រងទេសចរណ៍នៅប្រាសាទបូរ៉ូប៊ូឌួ។
នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានមន្ទីរបេតិកភណ្ឌវប្បធម៌ខេត្តសានទុងនៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូជាច្រើនរូបចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងបានចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍វប្បធម៌និងបេតិកភណ្ឌក្រុង Jining និងតំបន់អង្គរខេត្តសៀមរាប។
គម្រោងអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូររបស់មូលនិបេតិកភណ្ឌវប្បធម៌កូរ៉េ KCHF និងKOICA សហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងបើកវគ្គបណ្តុះបណ្តាលជំនាញជួសជុលថ្មដល់មន្ត្រីបុគ្គលិកដែលបំពេញអភិរក្សជួសជុលនៅក្នុងគម្រោងនេះរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅការដ្ឋានប្រាសាទកោរសក់នៃក្រុមប្រាសាទព្រះពិធូរផ្ទាល់។
ចេតិយ ជ័យនន្ទ មានទីតាំងស្ថិតនៅខាងក្រោយក្នុងបរិវេណប្រាសាទអង្គរវត្ត ទិសខាងកើត នៃថែវទី៣។ មានមនុស្សតិចណាស់ ដែលបានដឹងពីប្រវត្តិចេតិយនេះ អ្នកខ្លះក៏មិនដឹងថាជាចេតិយផង ចំណែកអ្នកខ្លះទៀត ក៏មិនទាន់បានឃើញដែរ។ តើចេតិយនេះមានមានប្រវត្តិបែបណា? ហេតុអ្វីបានជាមនុស្សនៅសម័យនោះ សង់ចេតិយក្នុងបរិវេណប្រាសាទយ៉ាងដូច្នេះ?
ដើមដំបូងមុន12345...133134បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
19560
ម្សិលមិញ
:
18541
សប្តាហ៍នេះ
:
38101
ខែនេះ
:
0296562
សរុប
:
003985978