ព័ត៌មានថ្មីៗ

មន្ត្រីជំនាញបង្ហាញអំពីការត្រៀមខ្លួនសម្រាប់ជំនន់ទឹកភ្លៀងចន្លោះពីថ្ងៃទី១៣-២២ ខែតុលានេះ

បានផ្សាយនៅ ថ្ងៃទី 13 ខែ តុលា ឆ្នាំ2017 01:34 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

តំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាក្រុងសៀមរាបទាំងមូលទើបតែទទួលរងជំនន់ទឹកភ្លៀងកន្លងទៅថ្មីៗនេះ។ តាមការព្យាកររបស់ក្រសួងធនធានទឹក ខេត្តមួយចំនួនដោយរួមទាំងសៀមរាបផងនឹងអាចមានភ្លៀងធ្លាក់ជាប់ៗគ្នាចន្លោះពីថ្ងៃទី១៣-២២ ខែតុលានេះ ដែលអាចនឹងនាំឲ្យមានជំនន់ទឹកភ្លៀងបន្តទៀត។

មន្ត្រីជំនាញគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា បានត្រៀមខ្លួនរួចរាល់សម្រាប់បញ្ជៀសបញ្ហាជំនន់ទឹកភ្លៀងនេះហើយ ដោយសម្អាតប្រឡាយតូចធំ តាមតំបន់ប្រាសាទ និងទ្វារទឹកផ្សេងៗ ដើម្បីឲ្យទឹកភ្លៀងហូរចេញលឿន មិនដក់នៅយូរក្នុងតំបន់ប្រាសាទ។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក បញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែតុលានេះថា បើជំនន់ទឹកភ្លៀងលើកនេះ មានកម្រិតប្រហាក់ប្រហែលនឹងទឹកភ្លៀងកាលពីថ្ងៃទី២-១០កន្លងមកនេះ គឺមិនមានបញ្ហាអ្វីនោះទេទាំងក្នុងតំបន់អង្គរ និងក្រុងសៀមរាប។

លោកបន្ថែមថា ចំពោះទឹកជំនន់ដែលអាចនឹងហូរធ្លាក់មកពីភ្នំគូលែនក្នុងពេលដែលមានភ្លៀងខ្លាំងនោះ នឹងត្រូវបញ្ជៀសទៅតាមបណ្តាញនានាចូលស្ទឹង និងបង្ហួសទៅទន្លេសាប មិនអាចបង្កការលិចជន់ក្នុងតំបន់អង្គរ និងក្រុសៀមរាបឡើយ។ តែចំពោះជំនន់ទឹកភ្លៀង អាចនឹងមានទឹកដក់នៅខ្លះ តែក៏មិនស្ថិតនៅយូរលើសពីមួយថ្ងៃដែរ។

ចំពោះអាងស្តុកទឹកក្នុងតំបន់អង្គរ លោក សុឃីម បញ្ជាក់ថា មកទល់ពេលនេះ អាងស្តុកទឹកសំខាន់ដូចជា បារាយណ៍ទឹកថ្លា បារាយណ៍ជ័យតដាក ជាដើម សុទ្ធតែមានចំណុះទឹកគ្រប់គ្រាន់អស់ហើយ មិនបារម្ភពីការខ្វះខាតទឹកនៅរដូវប្រាំងនោះឡើយ៕






នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ លោក គង់ មរកត ប្រធានស្តីទីនាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានដឹកនាំកម្លាំងចុះហាមឃាត់ការជីកដីធ្វើអាងហែលទឹកនៅក្នុងអាហារដ្ឋានប្រាសាទនាងពៅ ដែលស្ថិតក្នុងតំបន់១នៃរមណីយដ្ឋានអង្គរ មានទីតាំងនៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប។
នាវេលាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពវិញ្ញាណក្ខន្ធគម្រប់ខួប៥ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរដែលប្រព្រឹត្តទៅនៅព្រះរាជដំណាក់ខេត្តសៀមរាប។
ក្រុមការងារអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរគឺមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បាននាំចូលឧបករណ៍ពិសោធន៍កម្រិតរឹងមាំនៃថ្ម ដែលមានឈ្មោះថា Universal Testing Machine (UTM) ដើម្បីបម្រើដល់ការងារចាំបាច់របស់ខ្លួន។
អាជ្ញាធរជាតិអប្សរាបានចាត់វិធានការរៀបចំវាលស្មៅមុខកសិន្ធុប្រាសាទអង្គរឱ្យមានភាពស្រស់ត្រកាលដោយបញ្ឈប់សកម្មភាពជួលកន្ទេល អង្រឹង និងលក់គ្រឿងបរិភោគដល់អ្នកមកដើរកម្សាន្ត។ ជាលទ្ធផលវាលស្មៅផ្នែកខាងលិចនៃកសិន្ធុប្រាសាទអង្គរវត្ត ហាក់កំពុងបង្អួតសម្រស់បៃតងស្រស់ស្រងាត់ដល់ភ្ញៀវទេសចរគួរឱ្យចង់គយគន់និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។
ដើមដំបូងមុន12345...129130បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
2352
ម្សិលមិញ
:
8156
សប្តាហ៍នេះ
:
19981
ខែនេះ
:
0152456
សរុប
:
003544235