ព័ត៌មានថ្មីៗ

អ្នកជំនាញអាជ្ញាធរជាតិអប្សរារំដោះទឹកភ្លៀងដែលដក់នៅក្នុងប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 05 ខែ តុលា ឆ្នាំ2017 09:18 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រោយភ្លៀងធ្លាក់និងខ្យល់បោកបក់ខ្លាំងជាប់ៗគ្នា ជំនន់ទឹកភ្លៀងបានកើតមានក្នុងក្រុងសៀមរាប និងបណ្តាភូមិស្រុកជាច្រើនផ្សេងទៀត។ ទឹកភ្លៀងក៏បានធ្វើឱ្យមានទឹកដក់នៅតាមប្រាសាទមួយចំនួនក្នុងឧទ្យានអង្គរផងដែរ តែការដក់ទឹកនោះមិនបានបង្កជាបញ្ហាដល់ប្រាសាទ និងរំខានដល់ការចូលទៅទស្សនារបស់ភ្ញៀវទេសចរនោះឡើយ។

ជាក់ស្តែងប្រាសាទអង្គរវត្ត ក៏បានទទួលរងនូវទឹកភ្លៀងដក់នៅកន្លែងខ្លះដែរ ប៉ុន្តែក្រុមអ្នកជំនាញនៃនាយកដ្ឋានគ្រប់គ្រងទឹកបានរំដោះទឹកដក់ទាំងនោះបានយ៉ាងទាន់ពេលវេលា។ លោក ញ៉ែម រស្មី បុគ្គលិកជំនាញផ្នែកគ្រប់គ្រងទឹកបានឱ្យដឹងថា ទឹកដែលដក់នៅប្រាសាទអង្គរវត្ត ត្រូវបានក្រុមការងារនិងអ្នកលក់ដូរក្នុងប្រាសាទជួយគ្នាជីកស្តារប្រឡាយដែលជាប្រព័ន្ធផ្លូវទឹកចាស់ដើម្បីរំដោះទឹកឱ្យហូរចូលទៅស្រះទឹកក្នុងបរិវេណប្រាសាទ និងកសិន្ធុជុំវិញប្រាសាទ។

លោក រស្មី បានបញ្ជាក់ដែរថា មូលហេតុដែលធ្វើឱ្យទឹកដក់ក្នុងប្រាសាទអង្គរព្រោះកន្លែងខ្លះទាប និងការបោះសំរាមចោលដែលធ្វើឱ្យស្ទះមាត់ប្រឡាយ ទឹកហូរមិនទាន់។ ប៉ុន្តែក្រោយធ្វើការរំដោះទឹកចាប់ពីថ្ងៃដំបូង មកដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ ធ្វើឱ្យស្ថានភាពទឹកស្រកអស់ច្រើនហើយ។

បន្ថែមពីនោះ ឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹកបានឱ្យដឹងថា កន្លងមកអាជ្ញាធរជាតិអប្សរាមានប្រព័ន្ធគ្រប់គ្រងទឹកជំនន់ច្បាស់លាស់ណាស់ មិនឱ្យទឹកជន់លិចក្រុងសៀមរាបនិងតំបន់ឧទ្យានអង្គរឡើយ ប៉ុន្តែនេះជាករណីជំនន់ទឹកភ្លៀង ទើបយើងមិនអាចគ្រប់គ្រងនិងរំដោះទឹករាប់ពាន់លីត្រភ្លាមៗបាន តែជំនន់ទឹកភ្លៀងនេះមិនបង្កបញ្ហាដល់ប្រាសាទ និងប៉ះពាល់ដល់ភ្ញៀវចូលមកទស្សនាទេ។ ជាមួយនឹងការរំដោះទឹកភ្លៀងពីក្នុងប្រាសាទ ក្រុមការងារក៏បានកាយប្រឡាយដែលប្រជាជនយកដីទៅចាក់ពីលើបែបអាណាធិបតេយ្យតាមបណ្តោយផ្លូវវាងរមណីយដ្ឋានអង្គរខាងលិចស្ថិតក្នុងសង្កាត់គោកចក ដើម្បីរំដោះទឹកឱ្យហូរបានលឿន ចៀសវាងការច្រាលមកលើទៀតផង៕












ជារៀងរាល់ឆ្នាំ តាំងពីបរមបុរាណមកហើយ ឱ្យតែដល់ខែមាឃ អ្នកស្រុកអង្គរដែលមានជំនឿនិងរក្សាបានខ្ជាប់ខ្ជួននូវមរតកទាក់ទងនឹងពិធីលៀងមេមត់ តែងប្រារព្ធពិធីនេះមិនដែលខកខាននៅតាមភូមិស្រុករបស់ខ្លួនយ៉ាងអធិកអធម។ ជាក់ស្តែងពិធីនេះ ត្រូវបានរៀបចំយ៉ាងគគ្រឹកគគ្រេង កាលពីថ្ងៃ៣រោច ខែមាឃ ឆ្នាំរកា ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមក នៅផ្ទះអ្នកស្រី គង់ ជាគ្រូធំមួយមានគេគោរពច្រើន ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ខេត្ត/ក្រុងសៀមរាប។
ប្រទេសអាឡឺម៉ង់តាមរយៈស្ថាប័នGIZ បានបន្តជួយបណ្តុះបណ្តាលមន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរាលើការងារអភិរក្សថ្មថែមទៀតក្នុងឆ្នាំនេះ។ វគ្គបណ្តុះបណ្តាលថ្មី ដែលទើបបើកកម្មវិធីនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺវគ្គបណ្តុះបណ្តាល ស្តីអំពី Laboratory and Science in Applied Conservation។
គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានផ្តោតសំខាន់លើការអភិវឌ្ឍកសិកម្មដោយធម្មជាតិ មិនប្រើប្រាស់សារធាតុគីមី។ ដើម្បីជំរុញគម្រោងនេះឲ្យដំណើរការទៅដោយរលូន អាជ្ញាធរជាតិអប្សរាបានសហការជាមួយស្ថាប័នបរទេសមួយចំនួន ដែលមានជំនាញលើការងារកសិកម្មធម្មជាតិ។
ភ្នាក់ងារទេសចរដែលបំពេញការងារនៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរចំនួន៤០នាក់ បានទទួលការបណ្តុះបណ្តាលវគ្គសង្គ្រោះបឋមពីអង្គការ NPO Srolanh Project បង្រៀនដោយអ្នកជំនាញជប៉ុន៩រូប។
សិក្ខាកាម២២រូប នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមន្ត្រីជំនាញមកពីអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក បានបញ្ចប់វគ្គសិក្សាអំពី ការរៀបចំផែនការមេនៃសំណង់ប្រាសាទបុរាណក្នុងតំបន់អង្គរ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ដើមដំបូងមុន12345...149150បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1590
ម្សិលមិញ
:
8224
សប្តាហ៍នេះ
:
09814
ខែនេះ
:
0179260
សរុប
:
004719858