ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាអះអាងថាគ្មានទឹកជំនន់ក្នុងតំបន់ប្រាសាទទេ

បានផ្សាយនៅ ថ្ងៃទី 04 ខែ តុលា ឆ្នាំ2017 11:42 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ភ្លៀងច្រើនមេក្នុងរយៈពេលចុងក្រោយនេះ បានធ្វើឲ្យមានជំនន់ទឹកភ្លៀងស្ទើរពាសពេញប្រទេសកម្ពុជា។ តួយ៉ាង ខេត្តសៀមរាប តំបន់ខ្លះត្រូវបានជន់លិចដោយសារឥទ្ធិពលទឹកភ្លៀង ដែលជាគ្រោះធម្មជាតិ។ យ៉ាងណាក៏ដោយ ទោះមានជំនន់ទឹកភ្លៀងនៅតាមតំបន់ខ្លះៗក្នុងខេត្តសៀមរាប តែសម្រាប់ក្នុងរមណីយដ្ឋានអង្គរ ឬនៅតាមតំបន់ប្រាសាទ ពុំមានជំនន់ទឹកភ្លៀងនោះទេ។

តាមអ្នកជំនាញទឹករបស់អាជ្ញាធរជាតិអប្សរា ជំនន់ទឹកភ្លៀង បានលិចតិចតួចនៅតំបន់ខ្លះក្នុងបរិវេណប្រាសាទ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពគ្រប់គ្រងបាន។ ឯកឧត្តម ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរអប្សរា បានឲ្យដឹងថា វាមិនមែនជារឿងចំឡែកនោះទេ ដែលក្នុងតំបន់ប្រាសាទខ្លះ មានទឹកដក់។ ការដក់ទឹកនោះ គឺបណ្តាលមកពីការស្ទះថង់ផ្លាសស្ទិកនៅតាមមាត់លូ ហើយក្រោយក្រុមការងារបានចុះសម្អាត ទឹកក៏បានស្រកទៅវិញក្នុងរយៈពេលខ្លី។

ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានបញ្ជាក់ទៀតថា ទឹកដែលដក់នោះ ជាទឹកភ្លៀងសុទ្ធសាធ ពុំមែនទឹកមានប្រភពហូរពីកន្លែងណានោះដែរ។ ឯកឧត្តមបន្ថែមទៀតថា បញ្ហានេះ ក៏មិនបានរាំងស្ទះដល់ការទស្សនារបស់ភ្ញៀវទេសចរដែរ ហើយវានឹងបាត់ទៅវិញក្នុងរយៈពេលដ៏ខ្លី៕
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូកូរ៉េដឹកនាំដោយលោកស្រី Weon Jihye អនុប្រធានភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារមួយចំនួននៅតំបន់អង្គរជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា តំណាងឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។
នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេកទេសលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភរិក្ស និងការលើកតម្លៃថព្រះវិហារ ហៅកាត់ថា អាយស៊ីស៊ី-ព្រះវិហារ (ICC- Preah Vihear) នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា។
តាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា សមរាត្រីនារដូវវស្សាឆ្នាំ២០១៨នេះ នឹងត្រូវចំថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។
នៅព្រឹកថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៨ អង្គភាពគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបើកសវនកម្មផ្ទៃក្នុង លើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្របតាមស្តង់ដារអន្តរជាតិ ISO14001 គ្រប់នាយកដ្ឋាន និងអង្គភាពចំណុះនៃអាជ្ញាធរជាតិអប្សរា។
ដើមដំបូងមុន12345...178179បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0283
ម្សិលមិញ
:
2952
សប្តាហ៍នេះ
:
143408
ខែនេះ
:
0241461
សរុប
:
007221552