ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋម្ចាស់សំណង់ខុសច្បាប់ម្នាក់ក្នុងឧទ្យានអង្គរព្រមស្ម័គ្រចិត្តរុះរើសំណង់និងចូលរួមដាំដើមឈើឡើងវិញក្នុងដីរបស់ខ្លួន

បានផ្សាយនៅ ថ្ងៃទី 24 ខែ សីហា ឆ្នាំ2017 02:27 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រជាពលរដ្ឋមួយរូបដែលបានសាងសង់សំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ឈ្មោះ យិន សុភាព បានស្ម័គ្រចិត្តរុះរើសំណង់ដោយខ្លួនឯង និងរៀបចំដីដើម្បីដាំដើមឈើប្រណីតឡើងវិញ ពិសេសគឺឈើនាងនួន បន្ទាប់ពីស្តាប់ការណែនាំអំពីប្រយោជន៍នៃការការពារបេតិកភណ្ឌពីក្រុមគណៈកម្មការចម្រុះកាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧។

តាមរយៈក្រុមការងារ ក្រោមការដឹកនាំរបស់ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បានអបអរសាទរចំពោះកិច្ចសហការដ៏ប្រពៃនេះ ព្រមទាំងសម្រេចផ្តល់កូនឈើប្រណីតៗដើម្បីដាំនៅលើផ្ទៃដីកន្លះហិកតារបស់គាត់ ហើយក្រុមការងារក៏សន្យានឹងចូលរួមដាំដើមឈើរួមគ្នានៅពេលសមរម្យណាមួយផងដែរ។

អាជ្ញាធរជាតិអប្សរាក៏សំណូមពរឱ្យប្រជាពលរដ្ឋដទៃទៀត ដែលសាងសង់សំណង់ធ្ងន់ស្រាលខុសច្បាប់ក្នុងឧទ្យានអង្គរ សូមបន្តស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ចៀសវាងការខូចខាតធ្ងន់ធ្ងរ។ ម្យ៉ាងទៀតសូមចូលរួមដាំដើមឈើនៅលើដីទំនេររបស់ខ្លួន ដើម្បីបង្កើតគម្របបៃតងដល់រមណីយដ្ឋានអង្គរឱ្យបានច្រើនសម្រាប់ទាក់ទាញទេសចរផង ជារបាំងការពារគ្រោះធម្មជាតិ និងការពារបរិស្ថានផង ដោយយកគំរូតាមលោក យិន សុភាព






តាំងពីឆ្នាំ១៩៩៨ ជាពេលដែលកម្ពុជាទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកិត្តិសព្ទអង្គរខ្ចរខ្ចាយកាន់តែខ្លាំងទៅកាន់ឆាកអន្តរជាតិ។
តំណាងសហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជា ដឹកនាំដោយលោកវេជ្ជបណ្ឌិត ឃី លាង បានជួបជាមួយឯកឧត្តម ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងភូមិធម្មជាតិរុនតាឯកនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា និងបានចុះអនុស្សារណៈយោគយល់គ្នាលើកិច្ចព្រមព្រៀងបង្កើនការដាំដំណាំកសិកម្មនិងទទួលទិញសណ្តែកផ្កាយពីប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅដើមខែធ្នូ គឺចាប់ពីថ្ងៃទី២ ដល់ទី៣ ឆ្នាំ២០១៧ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ ពិធីនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់រាជរដ្ឋាភិបាល ព្រះសង្ឃ និង ប្រជាពលរដ្ឋជាច្រើនពាន់អង្គ/នាក់។
តបតាមការស្នើសុំរបស់ប្រទេសឥណ្ឌូណេស៊ី ដែលបានមើលឃើញពីភាពជោគជ័យនៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍លើការងារអភិរក្សរមណីយដ្ឋានអង្គរ ដល់ប្រតិភូនៃប្រទេសឥណ្ឌូណេស៊ីចំនួន១២រូប ដែលជាមន្ត្រីជំនាញផ្នែកគ្រប់គ្រងទេសចរណ៍នៅប្រាសាទបូរ៉ូប៊ូឌួ។
នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានមន្ទីរបេតិកភណ្ឌវប្បធម៌ខេត្តសានទុងនៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូជាច្រើនរូបចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងបានចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍វប្បធម៌និងបេតិកភណ្ឌក្រុង Jining និងតំបន់អង្គរខេត្តសៀមរាប។
ដើមដំបូងមុន12345...133134បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
5825
ម្សិលមិញ
:
11641
សប្តាហ៍នេះ
:
88354
ខែនេះ
:
0346815
សរុប
:
004036231