ព័ត៌មានថ្មីៗ

ប្រតិភូអាជ្ញាធរជាតិអប្សរាចេញដំណើរទៅសម្ពោធការតាំងពិព័រណ៌រូបថតតំបន់អង្គរ នៅរមណីយដ្ឋានភ្នំហ័ងសានប្រទេសចិន

បានផ្សាយនៅ ថ្ងៃទី 24 ខែ សីហា ឆ្នាំ2017 02:17 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នេះ ប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា រួមដំណើរដោយលោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប និងក្រុមការងារបានចេញដំណើរទៅកាន់សាធារណៈរដ្ឋប្រជាមានិចិនដើម្បីចូលរួមពិធីសម្ពោធការតាំងពិព័រណ៌រូបថតនៅរមណីយដ្ឋានភ្នំហ័ងសាន ខេត្តអានហ៊ុយ ដែលជាតំបន់ទេសចរណ៍បេតិកភណ្ឌធម្មជាតិដ៏ល្បីល្បាញមួយរបស់ចិន។ ដំណើរទៅបំពេញការងារនេះ មានរយ:ពេល៤ថ្ងៃដែលនឹងបញ្ចប់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧។

ការរៀបចំតាំងពិព័រណ៌នេះមានរយៈពេល២ខែ ក្នុងគោលបំណងដើម្បីទាក់ទាញនិងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៃតំបន់អង្គរនិងវប្បធម៌ទំនៀមទម្លាប់របស់ខ្មែរទៅកាន់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិន ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងនោះឱ្យមកទស្សនាតំបន់អង្គរឱ្យកាន់តែច្រើនឡើងថែមទៀត។ ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរាបានរៀបចំរូបថតចំនួន១០០សន្លឹក ដែលបង្ហាញពីប្រាង្គប្រាសាទនានា បរិស្ថាន និងប្រពៃណីទំនៀមទម្លាប់របស់អ្នកស្រុកអង្គរ។

ការតាំងពិព័រណ៌នេះធ្វើឡើងក្រោមកិច្ចសហការយ៉ាងជិតស្និតរវាងអាជ្ញាធរជាតិអប្សរានិងគណគណៈកម្មាធិការរដ្ឋបាលរមណីយដ្ឋានហ័ងសាននៃសាធារណៈរដ្ឋប្រជាមានិតចិន ដោយស្ថាប័នទាំងពីរបានចុះអនុស្សារណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ៕














ប្រទេសអាឡឺម៉ង់តាមរយៈស្ថាប័នGIZ បានបន្តជួយបណ្តុះបណ្តាលមន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរាលើការងារអភិរក្សថ្មថែមទៀតក្នុងឆ្នាំនេះ។ វគ្គបណ្តុះបណ្តាលថ្មី ដែលទើបបើកកម្មវិធីនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺវគ្គបណ្តុះបណ្តាល ស្តីអំពី Laboratory and Science in Applied Conservation។
គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានផ្តោតសំខាន់លើការអភិវឌ្ឍកសិកម្មដោយធម្មជាតិ មិនប្រើប្រាស់សារធាតុគីមី។ ដើម្បីជំរុញគម្រោងនេះឲ្យដំណើរការទៅដោយរលូន អាជ្ញាធរជាតិអប្សរាបានសហការជាមួយស្ថាប័នបរទេសមួយចំនួន ដែលមានជំនាញលើការងារកសិកម្មធម្មជាតិ។
ភ្នាក់ងារទេសចរដែលបំពេញការងារនៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរចំនួន៤០នាក់ បានទទួលការបណ្តុះបណ្តាលវគ្គសង្គ្រោះបឋមពីអង្គការ NPO Srolanh Project បង្រៀនដោយអ្នកជំនាញជប៉ុន៩រូប។
សិក្ខាកាម២២រូប នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមន្ត្រីជំនាញមកពីអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក បានបញ្ចប់វគ្គសិក្សាអំពី ការរៀបចំផែនការមេនៃសំណង់ប្រាសាទបុរាណក្នុងតំបន់អង្គរ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលសន្និសីទចតុមុខ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋនិងវិស័យឯកជន «កុំឱ្យវិស័យទេសចរណ៍ បំពានលើវប្បធម៌ ផ្ទុយទៅវិញត្រូវយកវប្បធម៌ ដើម្បីពង្រីកវិស័យទេសចរណ៍» ទើបធ្វើឱ្យវិស័យទេសចរណ៍មាននិរន្តរភាព​
ដើមដំបូងមុន12345...149150បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
4687
ម្សិលមិញ
:
7435
សប្តាហ៍នេះ
:
67413
ខែនេះ
:
0165508
សរុប
:
004706106