ព័ត៌មានថ្មីៗ

ម្ចាស់សំណង់ខុសច្បាប់នៃគម្រោងរៀបចំកន្លែងកម្សាន្តលើដីទំហំជាង៤ហិកតាក្នុងតំបន់រមណីយដ្ឋានអង្គរព្រមរុះរើដោយស្ម័គ្រចិត្ត

បានផ្សាយនៅ ថ្ងៃទី 30 ខែ កក្កដា ឆ្នាំ2017 01:18 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ម្ចាស់សំណង់ខុសច្បាប់លើផ្ទៃដីជាង៤ហិកតា ដែលគ្រោងរៀបចំជាកញ្ចុះកម្សាន្តសម្រាប់អ្នកទេសចរ នៅខាងកើតប្រាសាទបាគងប្រហែល៥០០ម៉ែត្រ បានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ក្រោយទទួលបានសេចក្តីជូនដំណឹង និងការពន្យល់ពីអាជ្ញាធរជាតិអប្សរា និងក្រុមការងាររួចមក។

អ្នកស្រី ភួន មុំ ដែលជាម្ចាស់សំណង់ខាងលើបានបញ្ជាក់ថា អ្នកស្រីបានរៀបចំដីទំហំជាង៤ហិកតានេះ ដើម្បីធ្វើជាកន្លែងកម្សាន្ត ដោយជីកបន្ថែមទៅលើត្រពាំងបុរាណដែលមានស្រាប់ សាងសង់កញ្ចុះជុំវិញបានចំនួន១០ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកន្លងទៅ។

អ្នកស្រីបញ្ជាក់ថា ការសម្រេចសាងសង់នេះគឺដោយសារអ្នកស្រីឮគេនិយាយតគ្នាថា អាចធ្វើបានក្នុងពេលបោះឆ្នោត ហើយអ្នកស្រីក៏ជឿតាមគេតាមឯងទៅ។ ប៉ុន្តែក្រោយរៀបចំមិនទាន់ចប់សព្វគ្រប់ផង អាជ្ញាធរជាតិអប្សរាក៏បានចែកលិខិតជូនដំណឹងដើម្បីឲ្យធ្វើការរុះរើដោយស្ម័គ្រចិត្ត បើពុំដូច្នោះទេ ក្រុមការងារនឹងចុះមករុះរើជាមិនខាន ដោយសារសំណង់ទាំងនេះជាសំណង់ខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់បេតិកភណ្ឌអង្គរ។

អ្នកស្រីបន្ថែមថា ទោះជាមានការសោកស្តាយ តែអ្នកស្រីនិងក្រុមគ្រួសារបានស្ម័គ្រចិត្តរុះរើ ដោយខ្លួនឯង ជៀសវាងការខូចខាតកាន់តែច្រើន នៅពេលដែលក្រុមការងារចុះមករុះរើនោះ។ រហូតមកទល់នឹងពេលនេះ គ្រួសារអ្នកស្រីបានរុះរើសំណង់ទាំងអស់រួចរាល់ហើយ។

អ្នកស្រី មុំ បានធ្វើការផ្ដាំផ្ញើដល់ពលរដ្ឋឯទៀតៗ ដែលកំពុងរស់នៅក្នុងតំបន់ត្រូវការពារ មុននឹងសាងសង់សំណង់ផ្សេងៗ ត្រូវដាក់ពាក្យស្នើសុំនៅស្នាក់ការអាជ្ញាធរជាតិអប្សរាជាមុន ដើម្បីឲ្យមានការត្រួតពិនិត្យ និងសម្រេច ចៀសវាងការខូចខាតទ្រព្យសម្បត្តិផ្សេងៗ។ តួយ៉ាង ដូចករណីអ្នកស្រី ដែលត្រូវរុះរើកញ្ចុះអង្គុយតូចធំប្រមាណ១០ និងខាតបង់ថវិកាអស់ជាច្រើន។

សូមបញ្ជាក់ថា មានសំណង់ខុសច្បាប់ជាង ៥០០ ដែលសង់អំឡុងពេលមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ។ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងអំពីការទុកពេលមួយសប្តាហ៍ សម្រាប់ម្ចាស់សំណង់ខុសច្បាប់ទាំងអស់ រុះរើជាបន្ទាន់ ដើម្បីចៀសវាងពីការខាតបង់ធ្ងន់ធ្ងរ។ បញ្ហានេះដែរ អាជ្ញាធរជាតិអប្សរាក្រោមកិច្ចសហការពីរដ្ឋបាលខេត្តសៀមរាបកំពុងរៀបចំក្រុមការងារដើម្បីបន្តរុះរើសំណង់ខុសច្បាប់ ដែលម្ចាស់សំណង់មិនទាន់បានរុះរើតាមសេចក្តីជូនដំណឹងកន្លងមក៕
















ក្រុមអ្នកជំនាញបុរាណវិទ្យាខ្មែរនិងកូរ៉េជាច្រើនរូប បានធ្វើបទបង្ហាញទាក់ទងនឹងកិច្ចការអភិរក្សប្រាសាទក្នុងតំបន់អង្គរ នៅក្នុងសិក្ខាសាលាស្តីអំពី «កិច្ចអភិរក្សប្រាសាទព្រះពិធូរ» ជាលើកទី២រៀបចំដោយគម្រោងជួសជុលប្រាសាទព្រះពិធូរ ដែលមានកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHEF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
ជារៀងរាល់ឆ្នាំ តាំងពីបរមបុរាណមកហើយ ឱ្យតែដល់ខែមាឃ អ្នកស្រុកអង្គរដែលមានជំនឿនិងរក្សាបានខ្ជាប់ខ្ជួននូវមរតកទាក់ទងនឹងពិធីលៀងមេមត់ តែងប្រារព្ធពិធីនេះមិនដែលខកខាននៅតាមភូមិស្រុករបស់ខ្លួនយ៉ាងអធិកអធម។ ជាក់ស្តែងពិធីនេះ ត្រូវបានរៀបចំយ៉ាងគគ្រឹកគគ្រេង កាលពីថ្ងៃ៣រោច ខែមាឃ ឆ្នាំរកា ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមក នៅផ្ទះអ្នកស្រី គង់ ជាគ្រូធំមួយមានគេគោរពច្រើន ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ខេត្ត/ក្រុងសៀមរាប។
ប្រទេសអាឡឺម៉ង់តាមរយៈស្ថាប័នGIZ បានបន្តជួយបណ្តុះបណ្តាលមន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរាលើការងារអភិរក្សថ្មថែមទៀតក្នុងឆ្នាំនេះ។ វគ្គបណ្តុះបណ្តាលថ្មី ដែលទើបបើកកម្មវិធីនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺវគ្គបណ្តុះបណ្តាល ស្តីអំពី Laboratory and Science in Applied Conservation។
គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានផ្តោតសំខាន់លើការអភិវឌ្ឍកសិកម្មដោយធម្មជាតិ មិនប្រើប្រាស់សារធាតុគីមី។ ដើម្បីជំរុញគម្រោងនេះឲ្យដំណើរការទៅដោយរលូន អាជ្ញាធរជាតិអប្សរាបានសហការជាមួយស្ថាប័នបរទេសមួយចំនួន ដែលមានជំនាញលើការងារកសិកម្មធម្មជាតិ។
ដើមដំបូងមុន12345...150151បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
6465
ម្សិលមិញ
:
7079
សប្តាហ៍នេះ
:
21768
ខែនេះ
:
0191214
សរុប
:
004731812