ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពីការងារស្រាវជ្រាវនៅមន្ទីរពេទ្យទន្លេស្ងួតដល់និស្សិតអន្តរជាតិមកពី៩ប្រទេស

បានផ្សាយនៅ ថ្ងៃទី 29 ខែ កក្កដា ឆ្នាំ2017 01:58 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ អាជ្ញាធរជាតិអប្សរាសហការជាមួយវិទ្យាស្ថានស្រាវជ្រាវអាស៊ីភាគអាគ្នេយ៍នៃប្រទេសសិង្ហបុរីបានរៀបចំសិក្ខាសាលាមួយនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរនៃអាជ្ញាធរជាតិអប្សរា ដោយផ្ដោតសំខាន់ទៅលើការសិក្សាស្រាវជ្រាវមន្ទីរពេទ្យទន្លេស្ងួត ដែលកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។

និស្សិតអន្តរជាតិដែលបានចូលរួមក្នុងសិក្ខាសាលានេះ មាន១៤រូប មកពី៩ប្រទេសគឺអាមេរិក សិង្ហបុរី អូស្ត្រាលី ឥណ្ឌា ភូមា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងប្រទេសហ្វីលីពីន។

ឯកឧត្តម ត័ន ប៊ុនសុយ អគ្គនាយករង និងជាតំណាងអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ក្នុងការស្រាវជ្រាវលើប្រធានបទណាមួយ យើងត្រូវប្រមូលលទ្ធផលនៃការស្រាវជ្រាវដែលបានធ្វើឡើងរហូតមកដល់ពេលនេះ ហើយនៅក្នុងករណីមន្ទីរពេទ្យទន្លេស្ងួត យើងត្រូវប្រើប្រាស់រូបថត Lidar ដែលថតបាននៅឆ្នាំ២០១២។ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលស្តីពីអារ្យធម៌ខ្មែរ និងប្រាសាទខ្មែរហើយ អ្នកជំនាញអាជ្ញាធរជាតិអប្សរានឹងបង្ហាត់បង្រៀននិស្សិតទាំងនេះអំពីការធ្វើការកំណាយ។ កំណាយនេះគឺដើម្បីកំណត់ទីតាំងរបស់មន្ទីរពេទ្យ ដែលយើងដឹងថានៅខាងលិចព្រះវិហារ ប៉ុន្តែដោយសារមន្ទីរពេទ្យនេះសាងសង់ឡើងពីឈើ យើងឥតមានស្លាកស្នាមនៅលើដីសេសសល់ទេក្នុងបច្ចុប្បន្ន។

ឯកឧត្តមបានបញ្ជាក់ថា ដូច្នេះ អ្វីដែលនៅសេសសល់គឺ ព្រះវិហារសង់អំពីឥដ្ឋ។ យើងនឹងធ្វើកំណាយនៅទិសខាងលិចតាមបណ្តោយបន្ទាត់មួយដែលមានចម្ងាយប្រហែល១៥ម៉ែត្រពីព្រះវិហារ។ យើងសង្ឃឹមថា នឹងរកឃើញស្លាកស្នាមបន្ថែមទៀតដើម្បីបញ្ជាក់ថា ទីនេះជាមន្ទីរពេទ្យបុរាណពិតប្រាកដមែន។

អាជ្ញាធរជាតិអប្សរាមានមោទនភាព ដោយស្ថាប័នអន្តរជាតិនានាបានទទួលស្គាល់នូវសមត្ថភាពរបស់មន្ត្រីជំនាញលើការបណ្តុះបណ្តាលនិស្សិតមកពីអាស៊ីអាគ្នេយ៍ក្នុងវិស័យស្រាវជ្រាវលើមន្ទីរពេទ្យបុរាណ។ វគ្គបណ្តុះបណ្តាលនេះ នឹងយកទៅផ្សព្វផ្សាយដល់សិក្ខាកាមនៃប្រទេសទាំង៩ខាងលើ ដែលជាហេតុធ្វើឲ្យប្រជាជននៃប្រទេសទាំងនេះកាន់តែស្គាល់តម្លៃនៃអង្គរ ហើយក៏ជាកត្តាទាក់ទាញនូវភ្ញៀវទេសចរមកទស្សនាប្រាសាទខ្មែរកាន់តែច្រើនឡើង៕







ផ្លូវជាតិលេខ៦ ពីបាគងទៅទីប្រជុំជនកំពង់ក្តី គឺរត់លើកំណាត់ផ្លូវបុរាណពីសម័យអង្គរ ហើយតាមការស្រាវជ្រាវរបស់អ្នកបុរាណវិទ្យាបានរកឃើញថា កំណាត់ផ្លូវនេះមានស្ពានបុរាណចំនួន២១ ក៏ប៉ុន្តែបច្ចុប្បន្នស្ពានបុរាណចំនួន១០ បានខូចបាត់រូបរាង ហើយមាននៅសល់តែស្ពានចំនួន១១ ប៉ុណ្ណោះ ដែលអាចរក្សាបាន។
ឆ្លៀតក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏មមាញឹក លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះទៅពិនិត្យតាមដាននិងវឌ្ឍនភាពនៃការក្រាលកម្រាលក្តារនៅលើឫសឈើនាប្រាសាទតាព្រហ្ម។
មានទីតាំងនៅខាងជើងប្រាសាទបាយ័ន្ត ភូមិខ្ញុំឆ្នាំនេះបានបង្ហាញនូវភាពស្រស់ស្អាតដ៏គួរឱ្យចាប់អារម្មណ៍ក្រោមការរៀបចំរបស់អាជ្ញាធរជាតិអប្សរា។

តាមប្រសាសន៍របស់ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា៖ សម្រាប់ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ នេះ ក្រុមការងារភូមិខ្ញុំបានបង្ហាញសម័យកាលពីរជាសំខាន់ គឺសម័យឧដុង្គ និងសម័យឯករាជ្យ ដែលរាប់បញ្ចូលទាំងម៉ូដផ្ទះ សម្លៀកបំពាក់ ការតុបតែងខ្លួន និងការរស់នៅជាដើម។
ការពង្វាងការចូលទស្សនាប្រាសាទមួយចំនួនក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន ឆ្នាំ២០១៨
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចែត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមទាំងថ្នាក់ដឹកនាំគ្រប់នាយកដ្ឋាន មន្ត្រី-បុគ្គលិក ទាំងអស់ បានរៀបចំពិធីនិមន្តព្រះសង្ឃចំនួន៧អង្គចម្រើនព្រះបរិត្ត និងថ្វាយទេយ្យទានតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដើម្បីសុំសុខសិរីសួស្តី អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃ១៤រោច ខែចែត្រ ឆ្នាំច នព្វស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ។
ដើមដំបូងមុន12345...157158បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
0301
ម្សិលមិញ
:
9987
សប្តាហ៍នេះ
:
00301
ខែនេះ
:
0137486
សរុប
:
005295333