ព័ត៌មានថ្មីៗ

មន្ត្រីបុគ្គលិកបច្ចេកទេសអាជ្ញាធរជាតិអប្សរា២៣នាក់បានបញ្ចប់ដោយជោគជ័យលើវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសក្រោមកិច្ចសហការពីស្ថានទូតអាមេរិកប្រចាំកម្ពុជា

បានផ្សាយនៅ ថ្ងៃទី 28 ខែ កក្កដា ឆ្នាំ2017 12:55 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ការបណ្ដុះបណ្ដាលភាសាអង់គ្លេសដល់មន្ត្រីបុគ្គលិកបច្ចេកទេស ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា គាំទ្រដោយគម្រោង English Language Fellow Programs បានបិទបញ្ចប់ និងប្រគល់វិញ្ញាបនបត្រនៅថ្ងៃព្រហស្បតិ៍ ទី ២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា។

វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញទំនាក់ទំនងទូទៅ និងជំនាញសរសេរនេះ ចាប់ផ្តើមពីខែតុលា ឆ្នាំ២០១៦ ដល់ខែ កក្កដា ឆ្នាំ២០១៧នេះ ចែកជា៣វគ្គ មានសិក្ខាកាមចូលរួមសរុបចំនួន២៣នាក់ ក្នុងនេះមានស្រីចំនួន១០នាក់ មកពីនាយកដ្ឋានចំនួន៨ផ្សេងគ្នានៃអាជ្ញាធរជាតិអប្សរា។

ក្នុងឱកាសប្រគល់វិញ្ញាបនបត្រនេះ លោកស្រី Monica Davis មន្ត្រីកិច្ចការវប្បធម៌ស្ថានទូតអាមេរិក បានមានប្រសាសន៍ថា «ខ្ញុំសូមកោតសរសើរចំពោះអ្នកទាំងអស់គ្នា ខ្ញុំគិតថាការធ្វើការបណ្ដើរ រៀនបណ្ដើរ មិនមែនជាការងាយស្រួលទេ។ ខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងយកចំណេះដឹងទាំងនេះទៅបម្រើក្នុងវិស័យផ្សេងៗ ដែលជាប្រយោជន៍ដល់ប្រទេសកម្ពុជាផ្ទាល់»។

«អ្នកចេះភាសាអង់គ្លេសប្រៀបដូចជាមានប៉ាស្ព័រសម្រាប់ឆ្លងដែន ឬមានអាវុធសម្រាប់ប្រយុទ្ធ»នេះបើតាមប្រសាសន៍ឯកឧត្តម ហង់ ពៅ ក្នុងឱកាសនៃពិធីបិទវគ្គបណ្តុះបណ្តាលនេះ។ ឯកឧត្តមមានប្រសាសន៍បន្តថា « យើងត្រូវធ្វើការប្រកួតប្រជែងការងារ ដូច្នេះភាសាអង់គ្លេសជាមធ្យោបាយយ៉ាងសំខាន់សម្រាប់ខ្លួនយើង។ អង់គ្លេសជាភាសាសំខាន់ និងសំខាន់សម្រាប់រយៈពេលយូរអង្វែង។ ខ្ញុំចង់ឱ្យយើងទាំងអស់គ្នាជាខ្មែរ ប្រើភាសាអង់គ្លេសដើម្បីពន្យល់ជនបរទេសឱ្យយល់ពីវប្បធម៌ខ្មែរ ជាជាងឱ្យជនបរទេសពន្យល់ជនបរទេសអំពីវប្បធម៌ខ្មែរ»។

កញ្ញា ម៉ៅ ជូណា ជាសិក្ខាកាមមួយរូប បានបង្ហាញនូវទឹកចិត្តរីករាយចំពោះការបណ្ដុះបណ្ដាលនេះថា «ខ្ញុំពិតជារំភើបណាស់ចំពោះការបណ្ដុះបណ្ដាលមួយនេះ។ វាពិតជាធ្វើឱ្យយើងបានទទួលនូវបទពិសោធន៍ថ្មីៗ ធ្វើឱ្យយើងក្លាហាន។ ពិសេសគឺយើងមានការអភិវឌ្ឍលឿនបំផុត ស្ទើរនឹកស្មានមិនដល់»៕














ប្រាសាទបន្ទាយក្តីមានទីតាំងស្ថិតនៅទល់មុខនឹងស្រះស្រង់ និងកសាងឡើងនៅចុងសតវត្សទី១២។ ទោះជាប្រាសាទបន្ទាយក្តីមិនសូវមានការនិយមដូចជាប្រាសាទតាព្រហ្ម និងប្រាសាទព្រះខ័នក៏ដោយ តែប្រាសាទនេះ មានរចនាបថដូចគ្នា និងកសាងឡើងក្នុងសម័យកាលតែមួយ។
នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បានជួបពិភាក្សាការងារជាមួយតំណាងក្រុុមរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា CSA អំពីលទ្ធភាពកិច្ចសហប្រតិបត្តិការជួសជុលព្រះបរមរាជវាំងទីក្រុងអង្គរធំដែលអាចនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលឆ្នាំ២០១៨។
ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការបច្ចេកទេសនៃក្រសួងការបរទេសប្រទេសហ្វីលីពីន (Technical Cooperation Council of The Philippines-TCCP) បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរានាពេលអនាគត។
ទេសភាពស្រះស្រង់នារដូវវស្សា
( ថ្ងៃទី 19 ខែ តុលា ឆ្នាំ2017 )
ស្រះស្រង់មានបណ្តោយ ៧៨០ម៉ែត្រ និងទទឹង ៣៨០ម៉ែត្រ ត្រូវបានព្រះមហាក្សត្រខ្មែរនាសម័យអង្គរស្ថាបនាឡើងនាចុងសតវត្សទី១២ ដើមសតវត្សទី១៣។ ស្រះស្រង់មានទឹកជាប្រចាំទាំងរដូវប្រាំងនិងរដូវវស្សា ដោយទទួលទឹកពីទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត។
នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ លោក គង់ មរកត ប្រធានស្តីទីនាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានដឹកនាំកម្លាំងចុះហាមឃាត់ការជីកដីធ្វើអាងហែលទឹកនៅក្នុងអាហារដ្ឋានប្រាសាទនាងពៅ ដែលស្ថិតក្នុងតំបន់១នៃរមណីយដ្ឋានអង្គរ មានទីតាំងនៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប។
ដើមដំបូងមុន12345...130131បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1908
ម្សិលមិញ
:
9934
សប្តាហ៍នេះ
:
11842
ខែនេះ
:
0205706
សរុប
:
003597485