ព័ត៌មានថ្មីៗ

ប្រតិភូអាស៊ាន-ចិនផ្នែកអភិវឌ្ឍជនបទបំពេញទស្សនកិច្ចនៅភូមិធម្មជាតិរុនតាឯក

បានផ្សាយនៅ ថ្ងៃទី 27 ខែ កក្កដា ឆ្នាំ2017 03:51 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រោយចំណាយពេលប្រជុំ២ថ្ងៃនៅក្រុងសៀមរាប ថ្នាក់ដឹកនាំនៃកិច្ចប្រជុំអាស៊ាន-ចិនផ្នែកអភិវឌ្ឍន៍ជនបទរួមនឹងសមាជិកប្រមាណជិត១០០នាក់ បានទៅបំពេញទស្សនកិច្ចភូមិធម្មជាតិរុនតាឯកដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។

ដំណើរទស្សនកិច្ចនេះត្រូវបានសហការរៀបចំដោយអាជ្ញាធរជាតិអប្សរានិងមន្ទីអភិវឌ្ឍន៍ជនបទខេត្តសៀមរាប។ លោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ដែលចូលរួមក្នុងកម្មវិធីនេះបញ្ជាក់ថា ការមកទស្សនកិច្ចនៅភូមិធម្មជាតិរុនតាឯកពេលនេះ គឺដើម្បីឲ្យក្រុមប្រតិភូបានស្វែងយល់អំពីគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដែលអាជ្ញាធរជាតិអប្សរាកំពុងតែរៀបចំអភិវឌ្ឍន៍ទាំងផ្នែកកសិកម្ម និងទេសចរណ៍ ក្នុងគោលបំណងលើកស្ទួយជីវភាពប្រជាជនក្នុងមូលដ្ឋាន។

លោកបន្ថែមថា ក្រុមប្រតិភូពិតជាពេញចិត្តនឹងការរៀបចំភូមិដ្ឋាននេះដែលមានសណ្តាប់ធ្នាប់ល្អ និងបរិស្ថានស្រស់ស្អាតគួរឲ្យទាក់ទាញ។ ជាពិសេស ពួកគាត់ពិតជារីករាយដែលបានចូលរួមដាំដើមឈើអនុស្សាវរីយ៍នៅភូមិនេះទៀតផង ដែលជាផ្នែកមួយជួយបង្កើនគម្របព្រៃឈើនៅតំបន់នេះឲ្យកាន់តែមានភាពទាក់ទាញ ដែលអាចនឹងធ្វើឲ្យពួកគាត់ចង់វិលត្រឡប់មកទស្សនាលើកក្រោយៗទៀត។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកបានធ្វើបទបង្ហាញសង្ខេបជូនប្រតិភូអំពីគោលបំណងនៃការបង្កើតភូមិធម្មជាតិរុនតាឯក ពិសេសការផ្លាស់ប្តូរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋពីតំបន់រមណីយដ្ឋានអង្គរ និងការអភិវឌ្ឍភូមិធម្មជាតិនេះ ដោយផ្តោតសំខាន់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងវិស័យកសិកម្ម និងវិស័យទេសចរណ៍ដើម្បីបង្កើនភាពងាយស្រួល និងចំណូលដល់ជីវភាពរបស់ប្រជាពលរដ្ឋនៅទីនេះ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវដល់គ្រប់បណ្តាប្រទេសអាស៊ាន និងចិន ដើម្បីចូលរួមចំណែកលើការអភិវឌ្ឍភូមិធម្មជាតិនេះតាមគ្រប់មធ្យោបាយដែលអាចជួយបាន ដើម្បីអភិវឌ្ឍភូមិធម្មជាតិនេះឲ្យកាន់តែរីកចម្រើន។ ជាពិសេស គឺការអភិវឌ្ឍផ្នែកកសិកម្ម និងទេសចរណ៍ ដែលជាគោលដៅដ៏សំខាន់នៃគម្រោងលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅទីនេះ។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីការទស្សនាភូមិដ្ឋានប្រជាពលរដ្ឋ និងគម្រោងផ្សេងៗ ក្រុមប្រតិភូក៏បានទិញទំនិញធម្មជាតិរបស់អ្នកភូមិដូចជា បន្លែធម្មជាតិ តែម្ជូរល្មម និងផលិតផលផ្លែម្រុំជាដើម ដែលជាផលិតផលផ្ទាល់របស់អ្នកភូមិ ជាផលិតធម្មជាតិ គ្មានជាតិគីមី៕
















ប្រាសាទបន្ទាយក្តីមានទីតាំងស្ថិតនៅទល់មុខនឹងស្រះស្រង់ និងកសាងឡើងនៅចុងសតវត្សទី១២។ ទោះជាប្រាសាទបន្ទាយក្តីមិនសូវមានការនិយមដូចជាប្រាសាទតាព្រហ្ម និងប្រាសាទព្រះខ័នក៏ដោយ តែប្រាសាទនេះ មានរចនាបថដូចគ្នា និងកសាងឡើងក្នុងសម័យកាលតែមួយ។
នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បានជួបពិភាក្សាការងារជាមួយតំណាងក្រុុមរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា CSA អំពីលទ្ធភាពកិច្ចសហប្រតិបត្តិការជួសជុលព្រះបរមរាជវាំងទីក្រុងអង្គរធំដែលអាចនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលឆ្នាំ២០១៨។
ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការបច្ចេកទេសនៃក្រសួងការបរទេសប្រទេសហ្វីលីពីន (Technical Cooperation Council of The Philippines-TCCP) បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរានាពេលអនាគត។
ទេសភាពស្រះស្រង់នារដូវវស្សា
( ថ្ងៃទី 19 ខែ តុលា ឆ្នាំ2017 )
ស្រះស្រង់មានបណ្តោយ ៧៨០ម៉ែត្រ និងទទឹង ៣៨០ម៉ែត្រ ត្រូវបានព្រះមហាក្សត្រខ្មែរនាសម័យអង្គរស្ថាបនាឡើងនាចុងសតវត្សទី១២ ដើមសតវត្សទី១៣។ ស្រះស្រង់មានទឹកជាប្រចាំទាំងរដូវប្រាំងនិងរដូវវស្សា ដោយទទួលទឹកពីទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត។
នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ លោក គង់ មរកត ប្រធានស្តីទីនាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានដឹកនាំកម្លាំងចុះហាមឃាត់ការជីកដីធ្វើអាងហែលទឹកនៅក្នុងអាហារដ្ឋានប្រាសាទនាងពៅ ដែលស្ថិតក្នុងតំបន់១នៃរមណីយដ្ឋានអង្គរ មានទីតាំងនៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប។
ដើមដំបូងមុន12345...130131បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1904
ម្សិលមិញ
:
9934
សប្តាហ៍នេះ
:
11838
ខែនេះ
:
0205702
សរុប
:
003597481