ព័ត៌មានថ្មីៗ

ប្រាសាទតានៃបង្អូតសម្រស់ក្នុងព្រៃខាងជើងប្រាសាទតាព្រហ្ម

បានផ្សាយនៅ ថ្ងៃទី 17 ខែ កក្កដា ឆ្នាំ2017 12:43 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រាសាទតានៃ មានរចនាប័ទ្មដ៏ល្អឯក មិនខុសពីប្រាង្គប្រាសាទបុរាណខ្មែរផ្សេងទៀត។ ទោះបី ជាបែបនេះក្តី បើនិយាយពីឈ្មោះនៃប្រាសាទមួយនេះ មានមនុស្សតិចណាស់ដែលបានស្គាល់ និងបានទៅដល់។ មានទីតាំងនៅក្នុងព្រៃខាងជើងប្រាសាទតាព្រហ្ម និងខាងកើតប្រាសាទតាកែវឆ្ពោះទៅខាងជើងប្រហែល ៨០០ម៉ែត្រ ប្រាសាទតានៃកសាងឡើងក្នុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។

បុគ្គលិកផ្នែកទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ជាមធ្យមនៅរដូវប្រាំង មានទេសចរប្រមាណពី ១៥០ ទៅ២០០នាក់ ដែលចូលទៅទស្សនាប្រាសាទតានៃ។ អ្នកស្រី ស៊ត តុលា បុគ្គលិកផ្នែកទេសចរណ៍ប្រចាំនៅប្រាសាទតានៃ បានឲ្យដឹងទៀតថា នៅរដូវវស្សានេះ មិនសូវមានភ្ញៀវមកប្រាសាទតានៃឡើយ គឺក្នុងមួយថ្ងៃមានប្រហែល៥០នាក់តែប៉ុណ្ណោះ។

តាមអ្នកស្រី ស៊ត តុលា ដោយសារស្ថិតនៅក្នុងព្រៃ និងក្នុងរដូវវស្សាផងនោះ ដូច្នេះកម្រមានទេសចរចូលទៅដល់ប្រាសាទតានៃនេះណាស់ ហើយភ្ញៀវទាំងនោះ ច្រើនជាបរទេស ជនជាតិអឺរ៉ុប។

សាធារណជនទាំងអស់ គួរចំណាយពេលទៅទស្សនាប្រាសាទតានៃ ព្រោះថា មិនត្រឹមតែមានទេសភាពស្រស់ស្អាត ថែមទាំងមានសភាពស្ងប់ស្ងាត់ ស័ក្តិសមជាទីសក្ការៈដ៏មានបារមី សម្រាប់អ្នកមានជំនឿ។ លើសពីនេះ ភ្ញៀវទេសចរទាំងអស់ នឹងបានឮសំឡេងទឹកធ្លាក់ ចេញពីទំនប់បារាំង ដែលស្ថិតនៅខាងជើងប្រាសាទតានៃ ដែលមានចំងាយពីគ្នាត្រឹម ១០០ម៉ែត្រតែប៉ុណ្ណោះ៕

សូមអញ្ជើញទស្សនា ទិដ្ឋភាពខ្លះៗនៃសម្រស់ប្រាសាទតានៃ នារដូវវស្សានេះដូចតទៅ៖































រយៈពេល៦ខែដើមឆ្នាំ២០១៧កន្លងទៅនេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានដាំ និងចែកចាយកូនឈើដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសពូជឈើដែលមានក្នុងតំបន់អង្គរស្រាប់ដូចជា គគី ឈើទាល បេង គ្រញូង ជាដើមបានចំនួន ១២៦៣៦ដើម។
គិតត្រឹមថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧នេះ សត្វទោចម្កុដចំនួន២គូ ដែលបានព្រលែងក្នុងតំបន់អង្គរ ដោយអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance) និងក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Angkor Zip line) បានបង្កើតកូន៣ក្បាលហើយ។
អាជ្ញាធរជាតិអប្សរា បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជប៉ុននៃអង្គការស្រឡាញ់ ដើម្បីបើកវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមរយៈពេលមួយថ្ងៃ ដល់មន្ត្រីភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរចំនួន ៤០នាក់ ដែលមកពីប្រាសាទនានានៅក្នុងតំបន់អង្គរ នៅសាលសន្និសីទអង្គរ ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នេះ។
នៅឆមាសទី១ ឆ្នាំ២០១៧ កន្លងទៅនេះ ការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យសំណើសាងសង់ និងជួសជុលសំណង់តូចតាចចំនួន៤៦៩ ករណី ក្នុងនោះដែរក្រុមការងារសហគមន៍ បានអនុញ្ញាតឱ្យប្រជាពលរដ្ឋសាងសង់ និងជួសជុល ចំនួន ៣២៦ករណី ក្នុងភូមិចំនួន១០ ដែលស្ថិតនៅក្នុង ស្រុកចំនួន៤ ក្រុង១ ក្នុងតំបន់ រមណីយដ្ឋានអង្គរ។
ថ្លែងក្នុងឱកាសបើកសន្និសីទសារព័ត៌មានស្តីពី «វិធានការរុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ» នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឃមណ្ឌលអាជ្ញាធរជាតិអប្សរា ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសំណូមពរដល់គ្រប់បណ្តាសារព័ត៌មានទាំងអស់ សូមផ្សព្វផ្សាយព័ត៌មានដោយប្រកាន់ខ្ជាប់នូវជំហរឧត្តមគតិជាតិ ស្រឡាញ់ជាតិ ស្រឡាញ់បេតិកភណ្ឌជាតិជាធំ សូមចូលរួមទាំងអស់គ្នាដើម្បីថែរក្សាបេតិកភណ្ឌអង្គរឱ្យបានជាដាច់ខាត ជាជាងការប្រើប្រាស់ព័ត៌មានមួយចំនួនដែលនាំឱ្យរាំងស្ទះដល់កិច្ចការនៃការការពារ ការអភិរក្សមរតកបេតិកភណ្ឌអង្គរដ៏ថ្លៃថ្លារបស់យើង»។
ដើមដំបូងមុន12345...116117បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
2510
ម្សិលមិញ
:
2860
សប្តាហ៍នេះ
:
13599
ខែនេះ
:
0117748
សរុប
:
002928667