ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបានបើកវគ្គបណ្តុះបណ្តាលដល់បុគ្គលិកថ្មីចំនួន១០៣នាក់ ស្តីពីប្រព័ន្ធគ្រប់គ្រង បរិស្ថានអង្គរ ផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក

បានផ្សាយនៅ ថ្ងៃទី 07 ខែ កក្កដា ឆ្នាំ2017 09:31 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដើម្បីទទួលបាននូវប្រសិទ្ធភាពការងារក្នុងការគ្រប់គ្រងបរិស្ថាន នៅតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានបើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក ដល់បុគ្គលិកថ្មីចំនួន១០៣នាក់ ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានអង្គភាពគ្រប់គ្រងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧ នៅសាលសន្និសិទអង្គរអាជ្ញាធរជាតិអប្សរា។

ឯកឧត្តម សុខ លក្ខិណា បានមានប្រសាសន៍ថា ដើម្បីធ្វើការបណ្តុះបណ្តាលបុគ្គលិកថ្មីឱ្យទទួលបានប្រសិទ្ធភាពលើការងារផ្នែកប្រព័ន្ធគ្រប់គ្រងបរិស្ថាន។ ឯកឧត្តមបន្តថា វគ្គបណ្តុះបណ្តាលនេះ គឺធ្វើឡើង ដើម្បីឱ្យសិក្ខាកាមស្វែង យល់នូវផលប៉ះពាល់ទៅលើបរិស្ថានដែលកើតចេញពីសកម្មភាព និងចេញពីវិធានការការងាររបស់ខ្លួន។ សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាទទួលបាននូវវិញ្ញាបនបត្រ ISO14001 ពីស្ថាប័នធានាគុណភាពជប៉ុន JQA (Japan Quality Assurance) ដែលស្ថាប័ននេះ ទទួលស្គាល់ជាអន្តរជាតិ ដូចការខិតខំរបស់អាជ្ញាធរជាតិអប្សរា ជាពិសេសការគ្រប់គ្រងប្រព័ន្ធបរិស្ថាន ។

លោក អ៊ុន មណីនីតា គ្រូឧទ្ទេសនាម ប្រព័ន្ធគ្រប់គ្រងបរិស្ថានបាន លើកឡើងថា ដើម្បីឱ្យអង្គរទទួលបានវិញ្ញាបនបត្រ ISO14001 រាល់លើកនោះ គឺត្រូវផ្តើមចេញពីយើងរាល់គ្នា។ លោក នីតា ក៏បានលើកឡើងពីគោលនយោបាយបរិស្ថានរបស់អាជ្ញាធរជាតិអប្សរាថា អាជ្ញាធរជាតិអប្សរាប្តេជ្ញាចិត្តជំរុញការស្ថាបនាសង្គមមួយឈរលើមូលដ្ឋានអភិវឌ្ឍន៍ស៊ីសង្វាក់គ្នារវាង ធម្មជាតិ ប្រាសាទ និងអ្នកស្រុក ពោលគឺរវាង បរិស្ថាន វប្បធម៌ និងសហគមន៍ ដើម្បីធានានូវការអភិវឌ្ឍប្រកបដោយ និរន្តរភាពសម្រាប់អ្នកជំនាន់ក្រោយ តាមរយៈសកម្មភាពជួសជុលថែរក្សាប្រាសាទ និងសកម្មភាព អភិវឌ្ឍន៍តំបន់ដោយសហការជិតស្និទ្ធជាមួយស្ថាប័នជាតិ-អន្តរជាតិ ។

អ្នកស្រី មុត គឿន ជាសិក្ខាកាមដែលមកពីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានលើកឡើងថា អ្នកស្រីមានការសប្បាយរីករាយដោយបានចូលរួមវគ្គបណ្តុះបណ្តាលនេះ ហើយក៏ជាឱកាសទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតផ្នែកគ្រប់គ្រងបរិស្ថាន ការអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងតំបន់អង្គរ និងប្តេជ្ញាជួយជំរុញផ្សព្វផ្សាយគោលការបរិស្ថានដល់អាជីវករលក់ដូរ ដល់ភ្ញៀវជាតិ និងអន្តរជាតិដែលមកទស្សនានៅតំបន់រមណីយដ្ឋានអង្គរ។








ជារៀងរាល់ឆ្នាំ តាំងពីបរមបុរាណមកហើយ ឱ្យតែដល់ខែមាឃ អ្នកស្រុកអង្គរដែលមានជំនឿនិងរក្សាបានខ្ជាប់ខ្ជួននូវមរតកទាក់ទងនឹងពិធីលៀងមេមត់ តែងប្រារព្ធពិធីនេះមិនដែលខកខាននៅតាមភូមិស្រុករបស់ខ្លួនយ៉ាងអធិកអធម។ ជាក់ស្តែងពិធីនេះ ត្រូវបានរៀបចំយ៉ាងគគ្រឹកគគ្រេង កាលពីថ្ងៃ៣រោច ខែមាឃ ឆ្នាំរកា ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមក នៅផ្ទះអ្នកស្រី គង់ ជាគ្រូធំមួយមានគេគោរពច្រើន ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ខេត្ត/ក្រុងសៀមរាប។
ប្រទេសអាឡឺម៉ង់តាមរយៈស្ថាប័នGIZ បានបន្តជួយបណ្តុះបណ្តាលមន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរាលើការងារអភិរក្សថ្មថែមទៀតក្នុងឆ្នាំនេះ។ វគ្គបណ្តុះបណ្តាលថ្មី ដែលទើបបើកកម្មវិធីនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺវគ្គបណ្តុះបណ្តាល ស្តីអំពី Laboratory and Science in Applied Conservation។
គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានផ្តោតសំខាន់លើការអភិវឌ្ឍកសិកម្មដោយធម្មជាតិ មិនប្រើប្រាស់សារធាតុគីមី។ ដើម្បីជំរុញគម្រោងនេះឲ្យដំណើរការទៅដោយរលូន អាជ្ញាធរជាតិអប្សរាបានសហការជាមួយស្ថាប័នបរទេសមួយចំនួន ដែលមានជំនាញលើការងារកសិកម្មធម្មជាតិ។
ភ្នាក់ងារទេសចរដែលបំពេញការងារនៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរចំនួន៤០នាក់ បានទទួលការបណ្តុះបណ្តាលវគ្គសង្គ្រោះបឋមពីអង្គការ NPO Srolanh Project បង្រៀនដោយអ្នកជំនាញជប៉ុន៩រូប។
សិក្ខាកាម២២រូប នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមន្ត្រីជំនាញមកពីអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក បានបញ្ចប់វគ្គសិក្សាអំពី ការរៀបចំផែនការមេនៃសំណង់ប្រាសាទបុរាណក្នុងតំបន់អង្គរ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ដើមដំបូងមុន12345...149150បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
4126
ម្សិលមិញ
:
8224
សប្តាហ៍នេះ
:
12350
ខែនេះ
:
0181796
សរុប
:
004722394