ព័ត៌មានថ្មីៗ

សុខសន្តិភាពបានធ្វើឱ្យអង្គរវត្តបង្ហាញនូវស្នាមញញឹមដល់ទេសចរគ្រប់ទិសទី និងស្រូបទាញចំណូលមិនចេះរីងស្ងួត!

បានផ្សាយនៅ ថ្ងៃទី 07 ខែ កក្កដា ឆ្នាំ2017 09:15 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

យោងតាមបណ្ដាញទំនាក់ទំនងសង្គម     (Facebook)      សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍នៅថ្ងៃទី៦ ខែកកក្កដា ឆ្នាំ២០១៧នេះថា ពេលនេះកម្ពុជាកំពុងក្លាយជាចំណុចក្តៅរបស់ទេសចរពិភពលោក ជាពិសេសអង្គរវត្ត អច្ឆរិយៈតែមួយគ្មានពីរលើលោក។ កាលពីប្រទេសជាតិធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម អង្គរវត្តនិងប្រាសាទរាប់ពាន់ទៀត ត្រូវបានបោះបង់ចោលដោយគ្មានការថែទាំ ហើយក៏គ្មានភ្ញៀវទេសចរណាហ៊ានមកទស្សនាអង្គរវត្តឡើយ។ សង្រ្គាមគឺធ្វើឱ្យកម្ពុជាបាត់បង់ចំណូលពីវិស័យទេសចរណ៍យ៉ាងច្រើន។

សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា “ពេលនេះអង្គរវត្តដែលជាដួងព្រលឹងរបស់កម្ពុជានិងជាបេតិកភណ្ឌរបស់ពិភពលោក ត្រូវបានអភិរក្ស ថែរក្សាជួសជុលឡើងវិញ ហើយដែលកំពុងទាក់ទាញទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ។ អង្គរវត្តដែលជាមរតកអច្ឆរិយៈរបស់ខ្មែរ មិនត្រឹមតែបានផ្ដល់ការងារជូនប្រជាពលរដ្ឋខ្មែរនោះទេ ប៉ុន្តែប្រាសាទដ៏ចំណាស់មួយនេះក៏បានផ្ដល់ការងារយ៉ាងច្រើនដល់ជនជាតិបរទេសផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្មានតម្លៃអ្វីស្មើនឹងតម្លៃសន្តិភាពឡើយ។ សន្តិភាពបានធ្វើឱ្យអ្វីៗទាំងអស់ ដែលបានលិចកប់និងបាត់បង់បានងើបលូតលាស់ឡើងវិញ។ សន្តិភាពបានធ្វើឱ្យអង្គរវត្តបង្ហាញនូវស្នាមញញឹមដល់ទេសចរគ្រប់ទិសទី។ យើងរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីអង្គរវត្តកាន់តែមានឱកាសស្វាគមន៍ភ្ញៀវទេសចរ ដែលជាប្រភពចំណូលមិនចេះរីងស្ងួតរបស់កម្ពុជា។

ក្នុងកាលៈទេសៈ ប្រទេសមានសុខសន្តិភាព អង្គរក៏បានក្លាយជាបេតិកភណ្ឌពិភពលោក ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។ ក៏ដោយសារកត្តាសន្តិភាពនេះដែរ ទើបអង្គរត្រូវបានស្រោចស្រង់ អភិរក្ស ជួសជុលឱ្យរួចផុតពីហានិភ័យគ្រប់ប្រភេទ រាប់ទាំងការគាស់កកាយ និងការជួញដូរវត្ថុបុរាណទៀតផង។ ក្នុងការរួមចំណែកអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាដែលមានតួនាទីគ្រប់គ្រងតំបន់ឧទ្យានអង្គរ បានខិតខំជួសជុល អភិរក្សប្រាសាទបុរាណ បានធ្វើឱ្យអង្គរក្លាយជាទីចាប់អារម្មណ៍របស់ទេសចរជាតិនិងអន្តរជាតិឱ្យមកទស្សនាកាន់តែច្រើនឡើងៗ។ ក្រៅពីនោះតាមរយៈកត្តាសន្តិភាព ក៏មានបណ្តាដៃគូសហប្រតិបត្តិការបរទេសជាច្រើនចូលមករួមការងារលើកតម្លៃអភិរក្សនិងការពារមណីយដ្ឋានអង្គរជាមួយកម្ពុជាផងដែរ៕






























នៅព្រលឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ នាវេលាព្រលឹមស្រាងៗ ព្រះអាទិត្យនឹងរះឡើងតាមកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍នេះតែងបានទាក់ទាញ ចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើន ដែលចង់ឃើញព្រឹត្តការណ៍ដ៏អស្ចារ្យ ហើយចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ អ្នកស្រាវជ្រាវហៅព្រឹត្តិការណ៍នេះថា សមរាត្រី គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា។
កិច្ចប្រជុំបច្ចេកទេសលើកទី៣ អាយសីុសីុ-ព្រះវិហារ ត្រូវបានរៀបចំធ្វើនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានអាជ្ញាធរអប្សរា ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរអប្សរា។ ចូលរួមប្រជុំនាពេលនេះមាន សហប្រធានអាយសីុសីុ-ព្រះវិហារ ប្រទេសចិន និងឥណ្ឌា ព្រមទាំងប្រទេសជាសមាជិកមួយចំនួន រួមមាន ប៊ែលហ្សិច ជប៉ុន សធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក ថៃ តំណាងក្រសួងទេសចរណ៍ តំណាងក្រសួងបរិស្ថាន សាលាខេត្តព្រះវិហារ សាលាខេត្តសៀមរាប មន្រ្តីជំនាញអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិព្រះវិហារ ព្រមទំាងអ្នកជំនាញការអន្តរជាតិសរុប ចំនួន ២០០នាក់។
នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃកាន់បិណ្ឌទី១១តាមប្រពៃណីខ្មែរ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ព្រមទាំងក្រុមការងារបាននាំយកទេយ្យទានទៅប្រគេនព្រះសង្ឃចំនួន២វត្តនៅក្នុងឧទ្យានអង្គរ គឺវត្តបន្ទាយក្បាលចិននិងវត្តប្រាសាទចៅស្រីវិបុល។
កាលពីពេលថ្មីៗកន្លងមកនេះ ឯកឧត្តម ZHANG ZHONGQIU អនុរដ្ឋមន្ត្រីក្រសួងកសិកម្មចិនបានអញ្ជើញទស្សនកិច្ចនៅភូមិធម្មជាតិរុនតាឯក ដើម្បីស្វែងយល់ពីការរស់នៅនិងសក្តានុពលផ្សេងៗនៅទីនោះ។
តាមរយៈការផ្សព្វផ្សាយនិងការស្ម័គ្រចិត្តពីប្រជាពលរដ្ឋ ក្នុងរយៈពេល២ខែកន្លងមកនេះ អាជ្ញាធរជាតិអប្សរាបានទទួលភាជន៍បុរាណចំនួន៦ ដែលបច្ចុប្បន្នភាជន៍ចំនួន៤ (២រក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ) បានរក្សាទុក ធ្វើការអភិរក្ស និងជួសជុលដោយអ្នកជំនាញនៃមជ្ឈមណ្ឌលអន្តរជាតិនិងតម្កល់ឯកសារអង្គរ។
ដើមដំបូងមុន12345...124125បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
5079
ម្សិលមិញ
:
3511
សប្តាហ៍នេះ
:
16531
ខែនេះ
:
0129386
សរុប
:
003250250