ព័ត៌មានថ្មីៗ

ចាប៉ីដងវែងខ្នាតយក្សនឹងត្រូវដង្ហែចូលបរិវេណព្រឹត្តិការណ៍អង្គរសង្រ្កាន្តនារសៀល១២មេសានេះ

បានផ្សាយនៅ ថ្ងៃទី 12 ខែ មេសា ឆ្នាំ2017 08:06 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដើម្បីអបអរសាទរដល់ការដាក់ចាប៉ីដងវែងរបស់ខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ ក្រុមការងារអង្គរសង្រ្កាន្តបានរៀបចំចាប៉ីដងវែងដ៏ធំ ដើម្បីដាក់តាំងនៅក្នុងបរិវេណភូមិខ្ញុំជូនភ្ញៀវទេសចរជាតិ-អន្តរជាតិចូលទស្សនាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ។

ពិធីដង្ហែជាផ្លូវការនឹងប្រារព្ធឡើងនៅរសៀលថ្ងៃទី១២ ខែមេសា វេលាម៉ោង២រសៀល ចេញពីវត្តតាំងតុឆ្ពោះមកកាន់បរិវេណភូមិខ្ញុំខាងជើងប្រាសាទបាយ័ន ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីក្រុមការងារស្ម័គ្រចិត្ត អាជ្ញាធរជាតិអប្សរា និងសាធារណជនជាច្រើន។ ជាពិសេស ពិធីដង្ហែនេះនឹងមានវត្តមាន លោកតា គង់ ណៃ និងសិស្សទាំងបីជំនាន់របស់លោកតាផងដែរ។

ចាប៉ីដងវែងខ្នាតធំ ដែលគ្រោងនឹងដាក់តាំងបង្ហាញក្នុងបរិវេណភូមិខ្ញុំនៅថ្ងៃអង្គរសង្រ្កាន្ត មានប្រវែង១០ម៉ែត្រកន្លះ មានតួស្នូកទទឹង ប្រវែង ២,២០ម៉ែត្រ បណ្តោយប្រវែង ២,៨០ម៉ែត្រ និងកម្រាស់ ៦០សង់ទីម៉ែត្រ។ ដងចាប៉ី ដែលមានប្រវែង៧,៧០ម៉ែត្រ ធ្វើអំពីឈើខ្មុរព្រៃ ដែលជាប្រភេទឈើម៉្យាងសម្រាប់ធ្វើឧបករណ៍ភ្លេងខ្មែរ ដូចជាស្គរ តាខេ ឃឹម ជាដើម។ ចំណែកស្នូកធ្វើអំពីឈើកុំប្លាកេ និងខ្សែចាប៉ីធ្វើអំពីខ្សែជ័រទំហំ៨៥សង់ទីម៉ែត្រ។ ប្រលួតចំនួន៣ ដែលមានទំហំ ១៨សង់ទីម៉ែត្រ និងបណ្តោយប្រវែង១,០៥ម៉ែត្រ ត្រូវបានរចនាក្បូរក្បាច់យ៉ាងប្រណីត៕








អស់រយៈពេល៥ថ្ងៃមានទាំងរត់ ជិះកង់ ចែវទូក បាញ់ធ្នូ ឆ្លងកាត់ឧបសគ្គជាច្រើននៅក្នុងទឹកដីអង្គរ ព្រឹត្តិការណ៍កីឡាអន្តរជាតិ Raid Amazones បានបញ្ចប់យ៉ាងជោគជ័យ និងប្រារព្ធពិធីបិទនៅសណ្ឋាគារប៉ារ៉ាឌីស វីឡា អង្គរ នាយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ក្រោមវត្តមានឯកឧត្តម សុខ សង្វារ អគ្គនាយរងអាជ្ញាធរជាតិអប្សរាតំណាងអគ្គនាយក លោក ALEXANDER DEBANNE អ្នករៀបចំកម្មវិធី និងលោក ហ៊ុន សុជាតិ អ្នកសម្របសម្រួលកម្មវិធី រួមទាំងកីឡាការនីទាំង៣៤៧នាក់ចូលរួមយ៉ាងសប្បាយរីករាយ។
ស្ពៃ ប៉េងប៉ោះ ត្រកូន ននោង ត្រឡាច សណ្តែកកួរ ត្រសក់ ត្រប់ និងកូនរុក្ខជាតិពូជជាច្រើន ត្រូវបានតាំងលក់យ៉ាងស្អេកស្កះនៅក្នុងស្តង់របស់អាជ្ញាធរជាតិអប្សរាក្នុងពិព័រណ៍ផលិតផលបន្លែ ផ្លែឈើកម្ពុជាលើកទី១០ កាលពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧កន្លងមកនេះ។
មន្ត្រីជំនាញខ្មែរផ្នែកអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលលើចម្លាក់តោចំនួនពីរដែលមានទីតាំងនៅផ្លូវឡើងទៅកាន់ជាន់ទី៥ផ្នែកខាងជើងនិងខាងត្បូងនិងបដិមាព្រះពុទ្ធរូបធ្វើនៅសម័យកណ្តាលចំនួនពីរអង្គ ស្ថិតក្នុងប្រាង្គកណ្តាល នៃប្រាសាទប្រែរូប ដែលស្ថិតនៅជ្រុងឦសាននៃស្រះស្រង់លើបណ្តោយផ្លូវវង់ធំ។
នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឲ្យលោក Du Lingxin ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋបាលតំបន់ Xicheng ទីក្រុងប៉េកាំង បានជួបសំណេះសំណាលការងារ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
ដើមដំបូងមុន12345...136137បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
4772
ម្សិលមិញ
:
8263
សប្តាហ៍នេះ
:
04772
ខែនេះ
:
0107644
សរុប
:
004212380