ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរា រួមជាមួយក្រសួងទេសចរណ៍ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនកងទ័ពនៃយោធភូមិភាគទី៤

បានផ្សាយនៅ ថ្ងៃទី 11 ខែ មេសា ឆ្នាំ2017 02:39 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាវេលាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ប្រតិភូរបស់ក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងឯកឧត្តម សឺង គង់ ទីប្រឹក្សា អាជ្ញាធរជាតិអប្សរា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនដល់កងទ័ពដែលឈរជើងប្រចាំការនៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ស្ថិតនៅក្នុងភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីរួមចំណែកអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងប្រព្រឹត្តទៅក្នុងពេលខាងមុខ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ឯកឧត្តម សឺង គង់ ទីប្រឹក្សា អាជ្ញាធរជាតិអប្សរា ឯកឧត្តមឧត្តមសេនីយ៍ ជា ម៉ន មេបញ្ជាការយោធភូមិភាគទី៤ និងអស់លោក លោកស្រី ជាមន្រ្ដីរាជការ នៃក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន ពលទាហានជាច្រើនរូបទៀត ។

ឯកឧត្តម សឺង គង់ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងការជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី របស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ចំពោះនាយទាហាន និងពលទាហានទាំងអស់ដែលកំពុងឈរជើង ប្រចាំការនៅសមរភូមិជួរមុខ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ថោង ខុន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយ ឯកឧត្តមក៏បានកោតសរសើរ និងដឹងគុណនូវគំរូវីរភាពដ៏ អង់អាចក្លាហាន របស់ កងយោពលខេមរភូមិន្ទ ដែលបានធ្វើពលីកម្ម ដ៏ខ្ពង់ខ្ពស់ សម្រាប់ប្រទេសជាតិទាំងមូល។

ចំណែកអំណោយដែលបានចែកជូនក្នុងឱកាសនោះរួមមាន មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី អំបិល ប៊ីចេង ទឹកបរិសុទ្ធ ស្រាបៀអង្គរ និងថវិកា ដែលសប្បុរសជនឧបត្ថម្ភ មានចំនួនសរុបជាង៥៧លានរៀល។ ក្នុងនោះអាជ្ញាធរជាតិអប្សរាចូលរួមឧបត្ថម្ភចំនួន៨លានរៀលផងដែរ៕










ផ្លូវជាតិលេខ៦ ពីបាគងទៅទីប្រជុំជនកំពង់ក្តី គឺរត់លើកំណាត់ផ្លូវបុរាណពីសម័យអង្គរ ហើយតាមការស្រាវជ្រាវរបស់អ្នកបុរាណវិទ្យាបានរកឃើញថា កំណាត់ផ្លូវនេះមានស្ពានបុរាណចំនួន២១ ក៏ប៉ុន្តែបច្ចុប្បន្នស្ពានបុរាណចំនួន១០ បានខូចបាត់រូបរាង ហើយមាននៅសល់តែស្ពានចំនួន១១ ប៉ុណ្ណោះ ដែលអាចរក្សាបាន។
ឆ្លៀតក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏មមាញឹក លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះទៅពិនិត្យតាមដាននិងវឌ្ឍនភាពនៃការក្រាលកម្រាលក្តារនៅលើឫសឈើនាប្រាសាទតាព្រហ្ម។
មានទីតាំងនៅខាងជើងប្រាសាទបាយ័ន្ត ភូមិខ្ញុំឆ្នាំនេះបានបង្ហាញនូវភាពស្រស់ស្អាតដ៏គួរឱ្យចាប់អារម្មណ៍ក្រោមការរៀបចំរបស់អាជ្ញាធរជាតិអប្សរា។

តាមប្រសាសន៍របស់ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា៖ សម្រាប់ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ នេះ ក្រុមការងារភូមិខ្ញុំបានបង្ហាញសម័យកាលពីរជាសំខាន់ គឺសម័យឧដុង្គ និងសម័យឯករាជ្យ ដែលរាប់បញ្ចូលទាំងម៉ូដផ្ទះ សម្លៀកបំពាក់ ការតុបតែងខ្លួន និងការរស់នៅជាដើម។
ការពង្វាងការចូលទស្សនាប្រាសាទមួយចំនួនក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន ឆ្នាំ២០១៨
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចែត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមទាំងថ្នាក់ដឹកនាំគ្រប់នាយកដ្ឋាន មន្ត្រី-បុគ្គលិក ទាំងអស់ បានរៀបចំពិធីនិមន្តព្រះសង្ឃចំនួន៧អង្គចម្រើនព្រះបរិត្ត និងថ្វាយទេយ្យទានតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដើម្បីសុំសុខសិរីសួស្តី អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃ១៤រោច ខែចែត្រ ឆ្នាំច នព្វស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ។
ដើមដំបូងមុន12345...157158បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
2362
ម្សិលមិញ
:
9987
សប្តាហ៍នេះ
:
02362
ខែនេះ
:
0139547
សរុប
:
005297394