ព័ត៌មានថ្មីៗ

គណៈប្រតិភូអាជ្ញាធរជាតិអប្សរាចូលជួបសម្តែងការគួរសមថ្នាក់ដឹកនាំ KOICA និងទស្សនកិច្ចនៅតាមវិទ្យាស្ថានស្រាវជ្រាវជាតិកូរ៉េមួយចំនួនទាក់ទងនឹងការអភិរក្សជួសជុលមរតកវប្បធម៌មនុស្សជាតិ

បានផ្សាយនៅ ថ្ងៃទី 09 ខែ មេសា ឆ្នាំ2017 02:43 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងដំណើរចូលរួមកិច្ចប្រជុំនិងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីទី១ដល់១៥ ខែមេសា ឆ្នាំ២០១៧ គណៈប្រតិភូនៃអាជ្ញាធរជាតិអប្សរាចំនួន១៤នាក់ ដឹកនាំដោយលោកបណ្ឌិត លី វណ្ណា បានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃអង្គការ KOICA នៅអាគារស្នាក់ការធំរបស់អង្គការផ្ទាល់ ព្រមទាំងទៅទស្សនកិច្ចនៅតាមបណ្តាវិទ្យាស្ថានស្រាវជ្រាវជាតិកូរ៉េមួយចំនួនដែលទាក់ទងនឹងការអភិរក្សជួសជុលមរតកវប្បធម៌មនុស្សជាតិ។

ក្នុងពិធីជំនួបសម្តែងការគួរសមនេះ លោកស្រី Kang Youn Hwa អគ្គនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ KOICA បានបង្ហាញអំពីការងារសំខាន់ៗរបស់ខ្លួននិងទិសដៅទៅអនាគតនៃកិច្ចសហប្រតិបត្តិការ និងជំនួយក្នុងវិស័យសុខាភិបាល អប់រំ ការអភិវឌ្ឍសង្គម ព្រមទាំងកិច្ចការអភិរក្សជួសជុលមរតកវប្បធម៌មនុស្សជាតិផងដែរ។

ប្រទេសកម្ពុជាក៏ជាប្រទេសគោលដៅមួយដែលអង្គការ KOICA បានគិតគូរដល់ការអភិរក្សប្រាសាទបុរាណនៅក្នុងតំបន់អង្គរដែរ តាមរយៈមូលនិធិមរតកវប្បធម៌កូរ៉េ (KCHF) សហការជាមួយស្ថាប័នអាជ្ញាធរជាតិអប្សរាទាំងផ្នែកថវិកានិងអ្នកជំនាញដើម្បីធ្វើការជួសជុលអភិរក្សប្រាសាទព្រះពិធូរឱ្យបានសម្រេចតាមគម្រោង។

បន្ទាប់ពីជំនួបសម្តែងការគួរសមហើយ គណៈប្រតិភូអាជ្ញាធរជាតិអប្សរាទាំង១៤នាក់ក៏បានអញ្ជើញចូលទស្សនាការតាំងបង្ហាញពីសមិទ្ធផលនិងលទ្ធផលការងារស្តីពីជួសជុលអភិរក្សមរតកវប្បធម៌ជាតិកូរ៉េនៅសាលពិព័រណ៌របស់ KCHF មើលការរៀបចំ ការរក្សាទុក ការតាំងបង្ហាញវត្ថុបុរាណ ពិសេសការយកចិត្តទុកដាក់លើអ្នកបន្តវេនថែរក្សាមរតកវប្បធម៌។

ក្រៅពីនោះទៀត គណៈប្រតិភូជំនាញមកពីនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ គ្រប់គ្រងទឹក អភិរក្សព្រៃឈើ គ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍អង្គរ មជ្ឈមណ្ឌលតម្កល់ឯកសារអង្គរ គ្រប់គ្រងបុគ្គលិកនិងសម្ភារៈ ព្រមទាំងផ្សព្វផ្សាយ ក៏បានបន្តដំណើរទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវផ្សេងៗដូចជា វិទ្យាសា្ថនតម្កល់ឯកសារនិងវិទ្យាស្ថានស្ថាបត្យកម្ម ដើម្បីស្វែងយល់ពីការរៀបចំតាំងបង្ហាញលទ្ធផលការងារ ការដាក់រក្សាឯកសារចាស់ៗនិងវត្ថុបុរាណផ្សេងៗឱ្យបានត្រឹមត្រូវ មានសុវត្ថិភាព និងរក្សាគុណភាពបានល្អដោយបច្ចេកទេសបុរាណនិងវិទ្យាសាស្ត្រទំនើប។

តាមរយៈពិធីសំណេះសំណាលនិងទស្សនកិច្ចសិក្សានៅតាមវិទ្យាសា្ថនសំខាន់ៗនេះ ក្រៅពីបង្កើននូវចំណងមិត្តភាព ទំនាក់ទំនងល្អក្នុងការសហការគ្នាហើយ ក៏ជាឱកាសមួយដែលអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានយល់ដឹងបន្ថែមពីការលើកតម្លៃមរតកវប្បធម៌កូរ៉េ។ ចំណុចវិជ្ជមានទាំងនេះគឺជាបទពិសោធន៍ល្អសម្រាប់ស្ថាប័នអាជ្ញាធរជាតិអប្សរាយកមកអនុវត្តឱ្យបានកាន់តែប្រសើរលើជំនាញរបស់ខ្លួនក្នុងការអភិរក្ស លើកតម្លៃមរតកវប្បធម៌ជាតិ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព៕


































សេចក្តីប្រកាសព័ត៌មាន
( ថ្ងៃទី 17 ខែ មករា ឆ្នាំ2018 )
អាជ្ញាធរជាតិអប្សរាសូមប្រកាសជូនសាធារណជនដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុនហ្គោលឌែន អ៊ីហ្គល រៀលអ៊ិស្ទេត ខូអិលធីឌី ដែលមានទីតាំងនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ចំណុចផ្លូវ៦០ម៉ែត្រឬអង្គរឃ្យុងយូ) មកធ្វើការពិនិត្យផ្ទៀងផ្ទាត់ក្បាលដីជាមួយក្រុមការងារអន្តរក្រសួងដោះស្រាយគោលនយោបាយដីធ្លីបុរីវប្បធម៌ទេសចរណ៍ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីជៀសវាងការខូចខាតផលប្រយោជន៍ជាយថាហេតុ។ សូមអានសេចក្តីលម្អិតនៃសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖
ស្ថាប័នធានាគុណភាពជប៉ុន (Japanese Quality Assurance) បានបើកសវនកម្មប្រចាំឆ្នាំលើការងារគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់ទី១៨ ខែមករា ឆ្នាំ២០១៨។ ពិធីបើកដំណើរការសវនកម្ម បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមករា ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថាននៃអាជ្ញាធរជាតិអប្សរា និងជាតំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា និងសវនករនៃស្ថាប័ន JQA ចំនួន២រូប គឺលោក Kozo Sakurada និងលោក Yamada Mamoru។​
រោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្តដែលស្ថិតនៅផ្នែក អាគ្នេយ៍ នឹងត្រូវធ្វើការបំពាក់ពិតានឡើងវិញ។ ការបំពាក់ពិតានឈើនៅលើរោងទងកូរសមុទ្រទឹកដោះនៅប្រាសាទអង្គរវត្ត ជាគម្រោងសហការនៃអាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទបុរាណពិភពលោក (World Monument Fund-WMF) របស់សហរដ្ឋអាមេរិក។
នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ គម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) បានរៀបចំបទបង្ហាញស្តីពីលទ្ធផលគម្រោងសាកល្បងទីផ្សារអនាម័យ ដើម្បីចែករំលែកបទពិសោធន៍ ដល់មន្ត្រីបុគ្គលិក៣៥រូបនៃអាជ្ញាធរជាតិអប្សរា ដែលធ្វើការងារពាក់ព័ន្ធនឹងការអប់រំប្រជាពលរដ្ឋ។
ប្រាសាទភិមានអាកាសអតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំ នឹងត្រូវជួសជុលឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ដោយក្រុមរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា CSA (Chinese government team for Safegaurding Angkor) នៃសាធារណរដ្ឋប្រជាមានិតចិន។
ដើមដំបូងមុន12345...144145បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1578
ម្សិលមិញ
:
4755
សប្តាហ៍នេះ
:
16148
ខែនេះ
:
0089471
សរុប
:
004452835