ព័ត៌មានថ្មីៗ

ឯកសារដ៏មានសារៈសំខាន់សម្រាប់អ្នកចង់ដឹងពីតំបន់អង្គរដែលជាបេតិកភណ្ឌពិភពលោក

បានផ្សាយនៅ ថ្ងៃទី 15 ខែ មិនា ឆ្នាំ2017 12:14 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

សៀវភៅថ្មីដ៏មានសារៈប្រយោជន៍ចំនួន៨ក្បាលនិង៨ចំណងជើងដែល មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជា្ញធរជាតិអប្សរាទើបនឹងទទួលបាន ត្រូវបានដាក់តម្កល់ទុកក្នុងបណ្ណាល័យរបស់មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជា្ញធរជាតិអប្សរាសម្រាប់ប្រយោជន៍ដល់ការសិក្សាស្រាវជា្រវ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជា្ញធរជាតិអប្សរាកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧។

ខ្លឹមសារនៃសៀវភៅទាំងនេះមានដូចជា៖
-លទ្ធផលនៃការស្រាវជ្រាវនៅប្រទេសកម្ពុជា ថៃ ភូមា វៀតណាមនិងឡាវតាមរយៈការសិក្សាសិលាចារឹកនិងកំណាយបុរាណវិទ្យាជាពិសេសលទ្ធផលស្រាវជ្រាវដ៏សន្លឹកសន្ធាប់នៅតំបន់អង្គររបស់អ្នកស្រាវជ្រាវជាតិបារាំងដែលជារបកគំហើញថ្មីអំពីអង្គរ។
-លទ្ធផលនៃការធ្វើកំណាយសង្រ្គោះក្នុងបរិវេណព្រលានយន្តហោះខេត្តសៀមរាប
-បញ្ជីសារពើភណ្ឌសមុច្ច័យបានពីកំណាយ
-កាលបរិច្ឆេទស្ថានីយ
-លទ្ធផលនៃការធ្វើកំណាយសង្រ្គោះនៅលើកន្លែងដែលមានមនុស្សតាំងទីរស់នៅនាស.វ.ទី១២-១៣នៅក្នុងបរិវេណព្រលានយន្តហោះខេត្តសៀមរាប
-ចំនួនរមណីយដ្ឋាននៅលើភ្នំគូលែន
-ការបរិយាយនិងចំណុចនិយាមការនៃរមណីយដ្ឋាននីមួយៗ
-ការជួសជុលប្រាសាទបាពួន
-កាលបរិច្ឆេទថ្មីនៃបា្រសាទបាពួកតាមការសិក្សាស្រាវជ្រាវរបស់លោកPascal Royére
-គំនូរប្លង់
-រូបថតល្អៗបង្ហាញពីចម្លាក់រឿងទេពកថាតូចៗទាំងឡាយនៃប្រាសាទបាពួក
-វប្បធម៌គឺជាចតុស្តម្ភនៃការអភិវឌ្ឍដោយចីរភាព
-ទឹកនិងមរតកនៅអង្គរ ប្រាសាទ ប្រព័ន្ធធារាសាស្រ្តបុរាណនិងការជួសជុលស្តារឡើងវិញនាពេលថ្មីៗនេះ
-ការសិក្សាស្រាវជ្រាវពីប្រវត្តិព្រះវិហារវត្តប្រាសាទបាគងខេត្តសៀមរាបតាមវិធីសាស្រ្តជាតិពិន្ធុវិទ្យានិងកំណាយបុរាណ
-កិច្ចការអភិរក្សព្រះវិហារវត្តប្រាសាទបាគងផ្នែកគំនូរផាត់ពណ៌និងសំណង់ស្ថាបត្យកម្ម
-ការងារនេះធ្វើដោយអ្នកជំនាញខ្មែរស្ទើរតែទាំងស្រុង
-សកម្មភាពស្រាវជ្រាវ ជួសជុល ថែរក្សា និងអភិរក្សមរតកវប្បធម៌រូបីនិងអរូបីរបស់សាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសទាំង៥ក្នុងតំបន់អាស៊ី
-របាយការណ៍សិក្ខាសាលារបស់សាកលវិទ្យាល័យសូហ្វីយ៉ាបានធ្វើនៅឆ្នាំ២០១៥អមដោយអត្ថបទរបស់វាគ្មិននិងបទបង្ហាញដោយសាស្ត្រាចារ្យនិងអ្នកស្រាវជា្រវល្បីៗ ក្នុងនោះមានវាគ្មិនខ្មែរដូចជាសាស្រ្តាចារ្យ អាំង ជូលាន បណ្ឌិត លី វណ្ណា បណ្ឌិត ទិន ទីណា បណ្ឌិត ឈាន រដ្ឋា និង លោក ម៉ៅ សុខនី

សៀវភៅទាំងនេះមានប្រយោជន៍ខ្លាំងណាស់សម្រាប់ អ្នកស្រាវជា្រវជាតិ-អន្តរជាតិ មគ្គុទេ្ទសក៍ទេសចរណ៍ និងសាធារណជនដែលចង់សិក្សាស្រាវជ្រាវដើម្បីពង្រឹងសមត្ថភាពនិងបង្កើនចំណេះដឹងអំពីប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ ការរៀបចំរមណីយដ្ឋាន លទ្ធផលនៃការសិក្សាស្រាវជា្រវថ្មីៗនិងព័ត៌មានដែលពាក់ព័ន្ធនឹងការជួសជុលប្រាសាទនានាក្នុងតំបន់អង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជា្ញធរជាតិអប្សរាសូមស្វាគមន៍រងចាំទទួលមន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរា អ្នកស្រាវជា្រវជាតិអន្តរជាតិ មគ្គុទេ្ទសក៍ទេសចរណ៍ និងសាធារណជនទាំងអស់ដែលមានបំណងចង់មកអានឬខ្ចីឯកសារទាំងនេះដោយមេត្រីភាព៕








ក្រោយការចូលរួមបោះឆ្នោតពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតនិងចំណាត់ថ្នាក់លេខ១៣ជាគោលដៅទេសចរណ៍របស់ពិភពលោកសម្រាប់ឆ្នាំ២០១៨នេះ។
ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០១៨ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការស្នើសុំជួសជុលសំណង់និងសស្រាក់សស្រាំក្នុងការជួយសង្គ្រោះប្រជាជនក្នុងតំបន់អង្គរ ដែលទទួលរងគ្រោះដោយសារខ្យល់ព្យុះ បង្កផលប៉ះពាល់ដល់ទីជម្រកនិងការរស់នៅយ៉ាងខ្លាំង។
អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការគាំពារកេរមរតក និងមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា បង្កើតកម្មវិធីអប់រំថ្មីមួយហៅថា «អប់រំបេតិកភណ្ឌ» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងនិងបញ្ជ្រាបតម្លៃបេតិកភណ្ឌ ដល់សិក្សានុសិស្សនៃសាលាបឋមសិក្សានៅក្នុងតំបន់អង្គរ តាមរយៈការបើកវគ្គបណ្តុះបណ្តាល អប់រំខ្លីៗចំនួនមួយឆមាសម្តង។ កម្មវិធីក្នុងជំហានដំបូងបានចាប់ដំណើរការពីខែឧសភា ដល់ខែសីហា ឆ្នាំ២០១៨ នៅសាលាបឋមសិក្សាស្រះស្រង់។
ថ្ងៃទី២២ខែ ឧសភា ឆ្នាំ២០១៨ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង រួមនឹងក្រុមការងារ បានចុះជួបប្រជាពលរដ្ឋ នៅភូមិឪឡោក និងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកបា្រសាទបាគង ខេត្តសៀមរាប ដែលជួបគ្រោះធម្មជាតិដោយផ្ទះ និងរោង របស់ពួកគាត់ដួលរាបដល់ដី ដោយសារភ្លៀងមួយមេធំលាយដោយខ្យល់ ព្យុះ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ ។
អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ (EMS) ទើបនឹងទទួលបានវិញ្ញាបនបត្រថ្មីពីស្ថាប័ន JQA (Japan Quality Assurance) ដែលជាស្ថាប័នវាយតម្លៃកម្រិតស្ដង់ដា ISO ផ្នែកបរិស្ថាន។ វិញ្ញាបនបត្រថ្មីនេះ ជាកម្រិតស្ដង់ដា ដែល EMS ទើបនឹងទទួលបាននៅថ្ងៃទី២០ ឧសភា ឆ្នាំ២០១៨ ជាប្រភេទស្ដង់ដា ISO 14001 ឆ្នាំ2015។
ដើមដំបូងមុន12345...162163បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
13
ថ្ងៃនេះ
:
11106
ម្សិលមិញ
:
4241
សប្តាហ៍នេះ
:
24705
ខែនេះ
:
0161736
សរុប
:
005500316