ព័ត៌មានថ្មីៗ

ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំស្ថាប័នមួយចំនួនរបស់ជប៉ុនដែលបានជួយលើការងារអភិរក្សនៅតំបន់អង្គរ

បានផ្សាយនៅ ថ្ងៃទី 14 ខែ មិនា ឆ្នាំ2017 09:53 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនឯកឧត្តម បណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានដឹកនាំ មន្ត្រីបច្ចេកទេសមួយចំនួន ដើម្បីចូលជួបសម្ដែងការគួរសមដល់ថ្នាក់ដឹកនាំស្ថាប័នមួយចំនួនដែលតែងតែផ្ដល់ការគាំទ្រ និងជួយជ្រោមជ្រែងយ៉ាងសំខាន់ដល់កិច្ចការអភិរក្សប្រាសាទនៅតំបន់អង្គរ។

ស្ថាប័នដែលឯកឧត្តមអគ្គនាយក និងក្រុមការងាររួមជាមួយលោកសាស្ត្រាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា បានចូលជួបពិភាក្សា និងសម្ដែងការគួរសមជាបន្តបន្ទាប់នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះរួមមានៈ
១. ជួបជាមួយលោក Toshiaki koso ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ សូហ្វីយ៉ា នៅសាកលវិទ្យាល័យ សូហ្វីយ៉ា ក្រុងតូក្យូប្រទេសជប៉ុន។
២.ជួបពិភាក្សាជាមួយលោក YAMAZAKI Hide Yasu អគ្គនាយកបេតិកភណ្ឌវប្បធម៌ រដ្ឋាភិបាលជប៉ុន។
៣.ជួបពិភាក្សា និងសម្ដែងការគួរសមជាមួយលោកស្រី Hiroko Tsuka អនុប្រធានស្ថាប័ន Japan Foundation។
៤. ជួបជាមួយលោក Makita Shinokawa អគ្គនាយកទទួលបន្ទុកកិច្ចការវប្បធម៌ នៃក្រសួងការបរទេសជប៉ុន។

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំស្ថាប័នសំខាន់ទាំងនោះ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណចំពោះការជួយយកចិត្តទុកដាក់លើកិច្ចការអភិរក្សជួសជុល ក៏ដូចជាការស្រាវជ្រាវក្នុងតំបន់អង្គរនារយៈកាលកន្លងមក។ ឯកឧត្តមក៏មិនភ្លេចថ្លែងអំណរគុណចំពោះរដ្ឋាភិបាលក៏ដូចជាប្រជាជនជប៉ុនដែលតែងតែជួយកម្ពុជាគ្រប់កាលៈទេសៈទោះក្នុងស្ថានភាពណាក៏ដោយ។

ថ្នាក់ដឹកនាំនៃស្ថាប័នជប៉ុនដែលឯកឧត្តមអគ្គនាយកបានជួបពិភាក្សា និងសម្ដែងការគួរសមជាបន្តបន្ទាប់នោះ សុទ្ធតែបានអរគុណ និងសន្យាជួយដល់កម្ពុជាជាបន្តទៀត ជាពិសេស ផ្ដោតលើកិច្ចការបណ្ដុះបណ្ដាលធនធានមនុស្ស ការស្រាវជ្រាវ ជួសជុលប្រាង្គប្រាសាទ ក៏ដូចជាការផ្ដល់នូវមធ្យោបាយផ្សេងៗទៀតសម្រាប់បម្រើដល់កិច្ចការអភិរក្សជាដើម៕










នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី២៨ នៃគណៈកម្មាធិការ ICC-Angkor កន្លងទៅថ្មីៗនេះ អ្នកជំនាញAd Hoc នៃអង្គការយូណេស្កូ បានធ្វើបទបង្ហាញមួយចំនួន ដោយបានលើកករណីការបំផ្លិចបំផ្លាញបេតិកភណ្ឌតាមរយៈសង្គ្រាមស៊ីវិល។ ការលើកករណីនេះមកបង្ហាញក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការ ICC-Angkor ជាការរំឭកដល់ស្ថាប័នពាក់ព័ន្ធឲ្យយកចិត្តទុកដាក់ខ្ពស់លើការអភិរក្សបេតិកភណ្ឌអង្គរ។
ស្របពេលដែលសំណង់ខុសច្បាប់បានរីករាលដាលយ៉ាងគំហុកក្នុងរយៈពេលចុងក្រោយនេះ បានធ្វើឲ្យរមណីយដ្ឋានអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកអាចនឹងប្រឈមនឹងបញ្ហា បើទប់ស្កាត់មិនបានទាន់ពេលទេនោះ។
នៅព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំបច្ចេកទេសគណៈកម្មាធិការអាយស៊ីស៊ី-អង្គរលើកទី២៨ អនុស្សរណៈយោគយល់គ្នាចំនួនពីរត្រូវបានចុះហត្ថលេខារវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាបេតិកភណ្ឌចិន នៃសាធារណរដ្ឋប្រជាមានិតចិន និងរវាងអាជ្ញាធរជាតិអប្សរា និងមជ្ឈមណ្ឌលសិល្បៈជាតិអ៊ិនឌីរ៉ាហ្គិនធី (Indira Gandhi National Center for the Arts) ហៅកាត់ថា IGNCA នៃប្រទេសឥណ្ឌា។ ពិធីចុះហត្ថលេខានាពេលនេះស្ថិតក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងជា ប្រធានអាជ្ញាធរជាតិអប្សរា និងចុះហត្ថលេខដោយ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Xu Yan នាយករងតំណាងបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន លោកស្រី Vinita SRISVASTAVA លេខាធិការរួមនៃមជ្ឈមណ្ឌលសិល្បៈជាតិអ៊ិនឌីរ៉ាហ្គិនធី។
ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ក្នុងឱកាសប្រជុំបច្ចេកទេសលើកទី២៨ នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ ប្រតិភូមកពីស្ថាប័នជាតិ ស្ថានទូត ស្ថាប័នផ្សេងៗដែលកំពុងមានសកម្មភាពជួសជុល ថែរក្សា និងអភិរក្សនៅរមណីយដ្ឋានអង្គរ បានចូលសម្តែងការគោរពដល់វិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា។
អាយស៊ីស៊ី (ICC) ជាពាក្យកាត់មកពីភាសាអង់គ្លេស International Coordination Committee for the Safeguarding and Development of Historic Site of Angkor ដែលមានន័យជាភាសាខ្មែរថា គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ។
ដើមដំបូងមុន12345...111112បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
1287
ម្សិលមិញ
:
10242
សប្តាហ៍នេះ
:
22097
ខែនេះ
:
0268719
សរុប
:
002790231