ព័ត៌មានថ្មីៗ

មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាប្រាប់ពលរដ្ឋកុំឲ្យបារម្ភពីបញ្ហាដង្កូវចោះដើមឈើ

បានផ្សាយនៅ ថ្ងៃទី 13 ខែ មិនា ឆ្នាំ2017 02:29 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ហ្វូងដង្កូវជាច្រើន បាននិងកំពុងបំផ្លាញដើមរុក្ខជាតិរបស់អ្នកភូមិអង្គរ ដូចជាដើមត្នោត និងដើមដូង។ អ្នកជំនាញបានហៅជំងឺនេះថា ជាជំងឺក្រាភ្លើង ហើយវាតែងកើតមាននៅរដូវក្តៅ ដែលវាស៊ីមែកស្លឹកដើមត្នោត និងដូង។ យ៉ាងណា អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានប្រាប់ប្រជាពលរដ្ឋកុំឲ្យបារម្ភពីបញ្ហានេះ ព្រោះថាដង្កូវនោះគ្រាន់តែស៊ីស្លឹក ហើយវាមិនបង្កឲ្យដើមរុក្ខជាតិងាប់ទេ។

ដើម្បីទប់ស្កាត់បញ្ហាទាំងនេះ អ្នកជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានប្រាប់ពីវិធីដើម្បីទប់ស្កាត់ ការរាតត្បាតជំងឺដង្កូវចោះនេះ។ លោក សួន គង់សុភារិទ្ធ បុគ្គលិកផ្នែកដាំឈើបានឲ្យដឹងថា ជាជំហានដំបូងគេអាចទប់ស្កាត់ជំងឺខាងលើនេះ ដោយការកាត់មែកដែលដង្កូវស៊ីចេញ និងប្រមូលដុតចោល ដើម្បីបង្ការពីការរាតត្បាត ដោយសារការបង្កកំណើតរបស់ហ្វូងដង្កូវ។

តាមការបញ្ជាក់របស់លោក គង់សុភារិទ្ធ យើងក៏អាចប្រើថ្នាំគីមីពុលដើម្បីកំចាត់ហ្វូងដង្កូវនេះបានផងដែរ និងវិធានការមួយទៀត គឺការផ្សំថ្នាំបុរាណ ដោយយកថ្នាំជក់លាយជាមួយសំបកស្លែង រួចបាញ់ស្លឹក ឬដើមដែលដង្កូវចោះ។

តាមការចុះស្រាវជ្រាវ និងសួរប្រជាពលរដ្ឋ គេបានរកឃើញថា បញ្ហានេះបានកើតឡើងរយៈពេល២ទៅ៣ឆ្នាំហើយ ប៉ុន្តែវាមិនច្រើនដូចឆ្នាំនេះ។ តំបន់ដែលមានបញ្ហាដង្កូវចោះស៊ីស្លឹកដើមឈើនេះច្រើនជាងគេ គឺនៅភូមិក្រវ៉ាន់ និងភូមិអារក្សស្វាយ សង្កាត់នគរធំ ក្រុងសៀមរាប។ អ្នកជំនាញពន្យល់ថា ដង្កូវបានចោះស៊ីធាងដូងខ្លាំងជាងដើមត្នោត ហើយដោយសារមិនសូវធន់នោះ ធ្វើឲ្យដើមដូងមួយចំនួនតូច បានងាប់ដោយសារជំងឺនេះផងដែរ។

លោក គង់សុភារិទ្ធ បានបន្ថែមថា៖« ដើមត្នោតធន់ជាងដើមដូង។ តាមការចុះត្រួតពិនិត្យ ឃើញថាមានដើមដូងខ្លះបានងាប់ ដោយសារដង្កូវស៊ីខ្លាំងពេក។ ដំណោះស្រាយ យើងត្រូវរួសរាន់ កាត់មែកដែលដង្កូវស៊ីនោះចេញ និងប្រមូលដុតភ្លាម ជៀសវាងកុំឲ្យវារាតត្បាតតទៅទៀត...»។

ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា លោក និន ចាន់សាមៀន បានពន្យល់ពីបាតុភូតនេះផងដែរថា វាមិនមានអ្វីដែលគួរឲ្យបារម្ភនោះទេ។ លោក សាមៀន ពន្យល់យ៉ាងដូច្នេះថា៖« គេគ្រាន់តែកាត់មែកភ្លាមៗ យកទៅដុតចោល នោះពងដង្កូវនឹងងាប់អស់។ ដើមដែលដង្កូវស៊ីអស់ គឺវានឹងលាស់ស្លឹកថ្មីវិញ វាអត់ងាប់ទេ ដូច្នេះសូមប្រជាពលរដ្ឋកុំបារម្ភ នៅពេលដង្កូវវាក្លាយជាមេអំបៅ ហើយមេអំបៅនោះ នឹងហើរចេញពីកន្លែងនោះ លែងមានអ្វីកើតឡើងទៀតហើយ...»៕










សំណង់ខុសច្បាប់នៅក្នុងឧទ្យានអង្គរចំនួន១៧១ករណី ដែលមាន១៤០ករណីបានរុះរើរួចរាល់ និង៣១ករណីបានចុះកិច្ចសន្យារុះរើដោយស្ម័គ្រចិត្តត្រឹមរយៈពេល៩ថ្ងៃ បើគិតមកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។
កញ្ចុះចំនួន១០និងផ្ទះថ្មមួយខ្នងបានសង់ឡើងក្នុងពេលឃោសនាបោះឆ្នោត តាមបណ្តោយផ្លូវពីព្រលានយន្តហោះអន្តរជាតិសៀមរាបទៅប្រាសាទអង្គរវត្ត ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ អឿម ស្រីពេជ្រ មានប្តីជាមន្ត្រីយោធា ត្រូវបានក្រុមគណៈកម្មការចម្រុះចុះរុះរើដោយផ្ទាល់នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីម្ចាស់សំណង់សន្យាថារុះរើ តែបែរជាពន្យារពេលជាច្រើនលើកច្រើនសា។
អ៊ំស្រី សាប គួន អាយុ៦៨ឆ្នាំ ជាពលរដ្ឋនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប កាលពី៣ខែមុន បានប្រទះឃើញក្រឡមួយខណៈកំពុងឆាយដីដើម្បីដាំពោតដែលមានទីតាំងនៅខាងជើងផ្ទះជិតប្រាសាទទន្លេស្ងួត។
បើគិតមកត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ គឺរយៈពេល៤ថ្ងៃហើយនៃយុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ ដែលអនុវត្តដោយក្រុមគណៈកម្មការចម្រុះ រួមមានអាជ្ញាធរជាតិអប្សរានិងរដ្ឋបាលខេត្តសៀមរាប រួមទាំងស្ថាប័នពាក់ព័ន្ធ។
អស់រយៈពេល១៥ថ្ងៃនៃកម្មសិក្សានៅតាមការដ្ឋានអំពីប្រវត្តិសាស្ត្រខ្មែរនិងកំណាយស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទទន្លេស្ងួត ក្រុមសិក្ខាកាមជាតិ-អន្តរជាតិចំនួន១៥រូប មានកម្ពុជា សិង្ហបុរី អូស្ត្រាលី ឥណ្ឌា ភូមា ម៉ាឡេស៊ី អាមេរិក ឥណ្ឌូនេស៊ី វៀតណាម និងប្រទេសហ្វីលីពីន បានបញ្ចប់ទស្សនកិច្ចចុងក្រោយនៅសារមន្ទីរនរោត្តមសីហនុ-អង្គរ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។
ដើមដំបូងមុន12345...121122បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
2308
ម្សិលមិញ
:
5767
សប្តាហ៍នេះ
:
11760
ខែនេះ
:
0115579
សរុប
:
003077733