អាជ្ញាធរជាតិអប្សរាចុះចែកជូនទឹកដល់ប្រជាពលរដ្ឋក្នុងភូមិប្រិយថ្មី អាជ្ញាធរជាតិអប្សរា

ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចុះចែកជូនទឹកដល់ប្រជាពលរដ្ឋក្នុងភូមិប្រិយថ្មី

បានផ្សាយនៅ ថ្ងៃទី 04 ខែ ឧសភា ឆ្នាំ2016 08:32 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ មន្ត្រីអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប និងលោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ បានចុះចែកជូនទឹកប្រមាណជិត១៦០០០លីត ស្មើនឹង ៤ ឡាន ដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងភូមិប្រិយថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

ការទឹកចែកជូនទឹកប្រជាពលរដ្ឋនៅពេលនេះ គឺស្របពេលដែលប្រជាពលរដ្ឋកំពុងជួបប្រទះការរីងស្រះអណ្តូង និងប្រភពទឹកផ្សេងៗក្នុងភូមិ និងដោយសារអាកាសធាតុក្តៅហួតហែងខុសប្រក្រតី។ ការផ្តល់ទឹកនេះត្រូវបានធ្វើឡើងតាមរយៈការចែកជូនដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋផ្ទាល់ ហើយលើសពីនេះទៀត ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានចែកទឹកជូនទឹកដល់កុមារកំព្រាចំនួន៣០រូប ដែលរស់នៅក្នុងមណ្ឌល និងដល់សាលារៀនដែលមានសិស្សចំនួន៧០រូបផងដែរ។ នេះ ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយសង្គម និងជាការផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ មិនធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាចចំពោះការអត់ទឹកប្រើប្រាស់។

លោកស្រី ជា ភឿយ ជំទប់ទី២ នៃសង្កាត់ទឹកវិលបានលើកឡើង លោកស្រីសូមថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរាដែលបានដឹកជញ្ជូនទឹកចែកជូនដល់ផ្ទះរបស់ប្រជាពលរដ្ឋផ្ទាល់។ លោកស្រីបានបន្តថា ប្រជាពលរដ្ឋក្នុងភូមិប្រិយថ្មីទាំងមូលនេះ មានបញ្ហាជួបប្រទះនឹងការខ្វះទឹកប្រើប្រាស់ បើទោះបីជាកន្លងមករដ្ឋាករទឹកបានតបណ្តាញប្រព័ន្ធទឹកឱ្យជូនប្រជាពលរដ្ឋបានប្រើប្រាស់មួយចំនួនហើយក៏ដោយ តែមួយចំនួនទៀត ដូចជាអ្នកភូមិប្រិយថ្មីនេះជាដើម ពួកគាត់ខ្វះមធ្យោបាយក្នុងដឹកជញ្ជូនទឹកពីកន្លែងរដ្ឋាករផ្តល់ឱ្យ ដូច្នេះហើយបញ្ហាកង្វះទឹកនៅតែជាបញ្ហាប្រឈមសម្រាប់ពួកគាត់ដដែល។

បងស្រី ម៉ុច ដែលអូសរទេះមកដឹកទឹក ដោយមានកូនតូចៗជិះលើរទេះផង រៀបរាប់ទាំងមុខរីករាយថា “គ្រួសារខ្ញុំមានគ្នាច្រើន កូនចៅតូចៗក៏ច្រើន ដាច់ទឹកមិនបានទេ ចឹងហើយបានជាខំមកដឹកនឹងគេ ពេលឮថាខាងអប្សរាគេមកចែកទឹក។ ឥឡូវមិនហ៊ានប្រើច្រើនទេ សន្សំសំចៃខ្លាំងណាស់”៕












សិក្ខាកាមចំនួន២៥រូប ១០រូបមកពីអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសបូរព្រៃគុគ សហភាពសហព័ន្ធយុវជនកម្ពុជា និង១៥រូបទៀតមកពី៩ប្រទេសជុំវិញពិភពលោក បានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សា បន្ទាប់ពីបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីអប់រំយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោកដោយជោគជ័យកាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។ កម្មវិធីនេះរៀបចំឡើងនៅសាលសន្និសិទ្ធិអង្គរនៃអាជា្ញធរជាតិអប្សរា ក្រោមអធិបតីភាព ឯកឧត្តម ហង់ ពៅ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ធា សថានី សមាជិកអចិន្ត្រិយ៍ ស.ស.យ.ក ខេត្តសៀមរាប និងលោកស្រី Sin Boram នាយិកាវិទ្យាស្ថានបេតិកភណ្ឌវប្បធម៌កូរ៉េ។
អ្នកជំនាញកសិកម្មជនជាតិចិននៃគម្រោង Caproc របស់ក្រុមហ៊ុន FORWORD សហការជាមួយអាជ្ញាធរជាតិអប្សរា បានបង្រៀនពីរបៀបធ្វើស្រែឱ្យទទួលបានទិន្នផលខ្ពស់ ចំណេញពេល ប្រើពូជតិច និងកម្លាំងតិច ដល់ប្រជាជនភូមិធម្មជាតិរុនតាឯក កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។
សហគមន៍ទេសចរណ៍បន្ទាយស្រី ជារមណីយដ្ឋានធម្មជាតិមានទីតាំងនៅខាងជើងជាប់ប្រាសាទបន្ទាយស្រី។ នៅទីនេះទេសចរភាគច្រើន ច្រើនរំលងបើមិនមានពេលវេលាគ្រប់គ្រាន់ ឯទេសចរជាតិក៏ដូចគ្នាដែរ ព្រោះមិនសូវមានអ្នកដឹង។
ហេតុការណ៍មួយបានកើតឡើង ដោយជនមិនស្គាល់មុខបានលួចកាប់ដើមគ្រញូងមួយដើម ស្ថិតក្នុងរមណីយដ្ឋានអង្គរ។ ភ្លាមៗ ក្រោយទទួលបានដំណឹងពីអាជ្ញាធរមូលដ្ឋាន អាជ្ញាធរជាតិអប្សរា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងបានសម្រេចដកហូត ដឹកជញ្ជូនឈើដែលចោរកាប់ផ្ទួលនោះ មករក្សាទុកនៅទីមានសុវត្ថិភាព។
ដើមដំបូងមុន12345...174175បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
11152
ម្សិលមិញ
:
13557
សប្តាហ៍នេះ
:
24709
ខែនេះ
:
0450680
សរុប
:
006764318