ព័ត៌មានថ្មីៗ

សេចក្ដីជូនដំណឹង ស្ដីពី ការសហការផ្សាយក្រមប្រតិបត្តិអង្គរពីគ្រប់ផ្នែកពាក់ព័ន្ធ

បានផ្សាយនៅ ថ្ងៃទី 29 ខែ ធ្នូ ឆ្នាំ2015 04:03 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជម្រាបជូនដំណឹងដល់គ្រប់ក្រសួង ស្ថាប័ន អង្គភាព សមាគមពាក់ព័ន្ធវិស័យទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ មេត្តាជ្រាបថា អាជ្ញាធរជាតិអប្សរាបានសហការជាមួយក្រសួងទេសចរណ៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អង្គការ UNESCO និងអង្គការទេសចរណ៍ពិភពលោក(UNWTO) រៀបចំ ក្រមប្រតិបត្តិអង្គរ ដើម្បីណែនាំភ្ញៀវទេសចរជាតិ និងអន្តរជាតិអំពីឥរិយាបថល្អប្រសើរក្នុងការមកទស្សនារមណីយដ្ឋានអង្គរ ក្នុង​គោល​បំណង​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​មកលើគុណ​តម្លៃរមណីយដ្ឋាន​អង្គរ ជាពិសេសមកលើ ប្រាសាទ វប្បធម៌ និងបរិស្ថានដែលបង្កមកពីការប្រព្រឹត្តមិនសមរម្យរបស់ភ្ញៀវទេសចរមួយចំនួន។

ដូច្នេះ ដើម្បីឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានយល់ជ្រួតជ្រាប និងអនុវត្តតាមក្រមប្រតិបត្តិអង្គរ ឲ្យមានប្រសិទ្ធភាពនិងចីរភាព អាជ្ញាធរជាតិអប្សរាស្នើសុំគ្រប់ក្រសួង ស្ថាប័ន អង្គភាព សមាគមពាក់ព័ន្ធ វិស័យទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ មេត្តាសហការនិងជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ភ្ញៀវទេសចរ តាមរយៈការផ្ដល់ព័ត៌មាន និងការដាក់តាំងផ្សព្វផ្សាយព័ត៌មាន ក្រមប្រតិបត្តិអង្គរ ឲ្យបានជ្រួតជ្រាបជូនភ្ញៀវទេសចរគ្រប់ៗរូប។

អាជ្ញាធរជាតិអប្សរារីករាយនឹងផ្ដល់ឯកសារក្រមប្រតិបត្តិអង្គរជូនដោយផ្ទាល់ ដោយលោក/លោក​ស្រី​គ្រា​ន់តែទំនាក់​ទំនងមកក្រុម​ការងារ​អាជ្ញាធរជាតិអប្សរា​តាមរយៈទូរស័ព្ទលេខ ០១២ ៨៧០ ១៥៦, ០១៧ ៧៣១ ០០៩, ០១៧ ៩៦ ៩៦ ៦១, សារអេឡិចត្រនិចៈ tmpangkor@gmail.com ឬគេហទំព័រ apsaraauthority.gov.kh។

អាជ្ញាធរជាតិអប្សរាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយផ្សព្វផ្សាយព័ត៌មាន ក្រមប្រតិបត្តិអង្គរ ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក៏ដូចជាការចូលរួមអភិរក្ស និងអភិវឌ្ឍន៍ឧទ្យានអង្គរប្រកបដោយចីរភាព។


ស្ពានអណ្តែតទឹកមុខប្រាសាទអង្គរវត្តបណ្តោះអាសន្ន ដែលត្រូវបានសាងសង់ឡើង ដើម្បីជូនភ្ញៀវជាតិ និងអន្តរជាតិប្រើប្រាស់ជំនួសឲ្យស្ពានហាល ដែលកំពុងដំណើរការជួសជុលនោះ បានរួចរាល់ស្ទើរ១០០% ហើយគ្រោងនឹងដាក់ឲ្យដំណើរការនៅដើមខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។
ក្រៅពីការងារអភិរក្ស រៀបចំ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់អង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមការងារសហគមន៍ បានចុះសួរសុខទុក្ខ អប់រំ ស្តាប់សំណូមពរ ផលលំបាកនិងជួយដោះស្រាយបញ្ហាជូនបងប្អូនប្រជាជនដោយផ្ទាល់ដល់មូលដ្ឋាន។
តាំងពីយូរមកហើយ ការស្រាវជ្រាវស្តីពីអារ្យធម៌អង្គរ ភាគច្រើនផ្តោតតែទៅលើការសិក្សាពីសិលាចារឹក ប្រាង្គប្រាសាទ និងសិល្បៈតែប៉ុណ្ណោះ។ ចំណែកឯការសិក្សាស្រាវជ្រាវស្តីពីកុលាលភាជន៍ គេពុំសូវយកចិត្តទុកដាក់ទេ។ ទើបតែថ្មីៗនេះ ការសិក្សាស្រាវជ្រាវអំពីកុលាលភាជន៍ ត្រូវបានទទួលបានការចាប់អារម្មណ៍ច្រើន បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវបានរកឃើញទីតាំងនៃឡបុរាណខ្មែរមួយចំនួន។
ទោះនឿយហត់ដោយសារកម្តៅថ្ងៃយ៉ាងណាក្តី ក៏មិនអាចរារាំងទឹកចិត្តរបស់លោកតា សុត ជុយ លើការងារជួសជុល និងអភិរក្សប្រាសាទបានឡើយ។ លោកតា គឺជាកម្មករជួសជុលនៅប្រាសាទមេបុណ្យខាងលិច ដែលនៅចំកណ្តាលបារាយណ៍ទឹកថ្លា។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានថ្មីនៃអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានជួបប្រជុំជាមួយមន្រ្តីរាជការ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងយល់បន្ថែមនូវការងារអនុវត្តជាក់ស្តែងនៃស្ថាប័ន និងការគ្រប់គ្រងនៅរមណីយដ្ឋានអង្គរ។
ដើមដំបូងមុន12345...101102បន្ទាប់ចុងក្រោយ

ប្រសាសន៍ឯកឧត្តមប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
8607
ម្សិលមិញ
:
7411
សប្តាហ៍នេះ
:
69819
ខែនេះ
:
0406116
សរុប
:
002334776