ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរណ៍លើបណ្តោយផ្លូវមុខប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 16 ខែ ធ្នូ ឆ្នាំ2015 03:24 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់គ្រប់ក្រសួង-មន្ទីរ ស្ថាប័នជាតិ-អន្តរជាតិ សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនអាជីវកម្ម ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍ លើកស្ទួយព្រះពុទ្ធសាសនា និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាព្រះរាជាណាចក្រកម្ពុជា ជាពិសេសរមណីយដ្ឋានអង្គរកាន់តែច្រើនឡើងថែមទៀត អគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានសហការជាមួយមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ផ្ដល់ទីតាំងរៀបចំពិធីបូជាប្រទីបនៅមុខប្រាសាទអង្គរវត្ត និងរាប់បាត្រព្រះសង្ឃ៣០០០អង្គរ នៅលើទីធ្លាព្រះលានជល់ដំរី។ ដូចនេះ ដើម្បីឲ្យពិធីបូជាប្រទីប និងរាប់បាត្រ អាចប្រព្រឹត្តទៅបានរលូន អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដូចខាងក្រោម៖

១. ធ្វើការផ្អាកចរាចរណ៍មួយរយៈ លើបណ្ដោយផ្លូវមុខប្រាសាទអង្គរវត្ត ត្រង់កែងផ្លូវស្នងការនគរបាលការពារបេតិកភណ្ឌ និងកែងផ្លូវកន្លែងលក់សំបុត្រមកពីព្រលានយន្តហោះ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ចាប់ពីម៉ោង ១៣:៣០ថ្ងៃត្រង់ រហូតដល់ ម៉ោង១៨:៣០ល្ងាច។

២. ធ្វើចរាចរណ៍ឯកទិស ចាប់ពីខ្លោងទ្វារទន្លេអុំ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ចាប់ពីម៉ោង ០៧:០០ព្រឹក រហូតដល់ម៉ោង១២:០០ថ្ងៃត្រង់ ដោយយានជំនិះអាចចេញតាមខ្លោងទ្វារជ័យ ដីឆ្នាំង ឬខ្លោងទ្វារតាកាវ។

ក្រៅពីពេលវេលាដែលបានកំណត់ខាងលើ ការទស្សនានិងការធ្វើចរាចរណ៍នឹងប្រព្រឹត្តជាធម្មតា។

អាស្រ័យហេតុនេះ សូមគ្រប់ក្រសួង-មន្ទីរ ស្ថាប័នជាតិ-អន្តរជាតិ សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនអាជីវកម្ម ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មានតាមការគួរ។


នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី២៨ នៃគណៈកម្មាធិការ ICC-Angkor កន្លងទៅថ្មីៗនេះ អ្នកជំនាញAd Hoc នៃអង្គការយូណេស្កូ បានធ្វើបទបង្ហាញមួយចំនួន ដោយបានលើកករណីការបំផ្លិចបំផ្លាញបេតិកភណ្ឌតាមរយៈសង្គ្រាមស៊ីវិល។ ការលើកករណីនេះមកបង្ហាញក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការ ICC-Angkor ជាការរំឭកដល់ស្ថាប័នពាក់ព័ន្ធឲ្យយកចិត្តទុកដាក់ខ្ពស់លើការអភិរក្សបេតិកភណ្ឌអង្គរ។
ស្របពេលដែលសំណង់ខុសច្បាប់បានរីករាលដាលយ៉ាងគំហុកក្នុងរយៈពេលចុងក្រោយនេះ បានធ្វើឲ្យរមណីយដ្ឋានអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកអាចនឹងប្រឈមនឹងបញ្ហា បើទប់ស្កាត់មិនបានទាន់ពេលទេនោះ។
នៅព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំបច្ចេកទេសគណៈកម្មាធិការអាយស៊ីស៊ី-អង្គរលើកទី២៨ អនុស្សរណៈយោគយល់គ្នាចំនួនពីរត្រូវបានចុះហត្ថលេខារវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាបេតិកភណ្ឌចិន នៃសាធារណរដ្ឋប្រជាមានិតចិន និងរវាងអាជ្ញាធរជាតិអប្សរា និងមជ្ឈមណ្ឌលសិល្បៈជាតិអ៊ិនឌីរ៉ាហ្គិនធី (Indira Gandhi National Center for the Arts) ហៅកាត់ថា IGNCA នៃប្រទេសឥណ្ឌា។ ពិធីចុះហត្ថលេខានាពេលនេះស្ថិតក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងជា ប្រធានអាជ្ញាធរជាតិអប្សរា និងចុះហត្ថលេខដោយ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Xu Yan នាយករងតំណាងបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន លោកស្រី Vinita SRISVASTAVA លេខាធិការរួមនៃមជ្ឈមណ្ឌលសិល្បៈជាតិអ៊ិនឌីរ៉ាហ្គិនធី។
ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ក្នុងឱកាសប្រជុំបច្ចេកទេសលើកទី២៨ នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ ប្រតិភូមកពីស្ថាប័នជាតិ ស្ថានទូត ស្ថាប័នផ្សេងៗដែលកំពុងមានសកម្មភាពជួសជុល ថែរក្សា និងអភិរក្សនៅរមណីយដ្ឋានអង្គរ បានចូលសម្តែងការគោរពដល់វិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា។
អាយស៊ីស៊ី (ICC) ជាពាក្យកាត់មកពីភាសាអង់គ្លេស International Coordination Committee for the Safeguarding and Development of Historic Site of Angkor ដែលមានន័យជាភាសាខ្មែរថា គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ។
ដើមដំបូងមុន12345...111112បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
1269
ម្សិលមិញ
:
10242
សប្តាហ៍នេះ
:
22079
ខែនេះ
:
0268701
សរុប
:
002790213