ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹង ស្តីពី ការកាត់ក្រីមែកឈើ និងដើមឈើនៅក្នុងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 14 ខែ ធ្នូ ឆ្នាំ2015 03:46 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ទេសចរណ៍ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីបញ្ចៀសគ្រោះថ្នាក់ជា យថាហេតុ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ដែលអញ្ជើញមកទស្សនារមណីយដ្ឋានអង្គរ ក្រុមការងារអង្កេត និងស្រាវជ្រាវហានិភ័យដើមឈើ នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌និងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ត្រូវកាត់ក្រីមែកឈើ និងដើមឈើមួយចំនួន ដែលងាយនឹងបាក់រលំបង្កគ្រោះថ្នាក់ តាមទីតាំងដូចខាងក្រោម ៖

១. នៅតាមបណ្តោយជាតិលេខ៦ ចាប់ពីស្ពានក្អែករហូតទៅដល់ផ្លូវហាយវេ (ផ្លូវ៦៧) ផ្លូវចូលប្រាសាទបាគង និងជុំវិញប្រាសាទបាគង
២. ដើមឈើសងខាងផ្លូវចាប់ពីព្រលានយន្តហោះមកដល់មុខអង្គរខាងលិច
៣. ជុំវិញត្រពាំងសេះ ទីតាំងបច្ចេកសិលាឋាន និងចំណតរថយន្តមុខអង្គរវត្ត
៤. វង់តូចវង់ធំ និងជុំវិញប្រាសាទបន្ទាយស្រី
៥. ផ្លូវកូម៉ៃ
៦. បរិវេណអភិរក្សដ្ឋានអង្គរ។

ទីតាំងទាំងអស់នេះ មានដើមឈើមួយចំនួនងាប់ទាំងស្រុង ត្រូវកាប់ដកហូតចេញ ហើយដើមឈើមួយចំនួនទៀតនៅរស់ តែមានមែកធំៗទេរមកលើផ្លូវ ត្រូវកាត់លះមែកខ្លះ ដើម្បីបញ្ចៀសការបាក់ដួលរលំ នៅពេលមានខ្យល់ ឬភ្លៀងធំ។

ក្រុមការងារនឹងចាប់ផ្តើមអនុវត្តការងារនេះ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥តទៅ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ទេសចរណ៍ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបជាដំណឹង។



ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ បានជួបប្រជុំជាមួយអ្នកជំនាញអន្តរជាតិ ដែលកំពុងបំពេញការងារអភិរក្សជួសជុលនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
នៅព្រឹកថ្ងៃទី២២ មីនា ឆ្នាំ២០១៧ ឯកឧត្តម ហង់ ពៅ អគ្គនាយកស្តីទីអាជ្ញាធរជាតិអប្សរា បានទទួលជួបថ្នាក់ដឹកនាំមជ្ឈមណ្ឌលអន្តរជាតិខាងបច្ចេកវិទ្យាអវកាសសម្រាប់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិក្រោមអាណាព្យាបាលនៃអង្គការយូណេស្កូ (HIST : International Center on Space Technologies for Natural and Cultural Heritage under the auspices of UNESCO) របស់ប្រទេសចិន។ ប្រធានប្រតិភូមជ្ឈមណ្ឌល HIST ដឹកនាំដោយលោកសាស្រ្តាចារ្យ Guo Huadong
ពិព័រណ៍រូបភាព និងចម្លាក់សម័យអង្គរត្រូវបានតាំងបង្ហាញក្នុងឱកាសសម្ពោធអាគារថ្មីរបស់សកលវិទ្យល័យសូហ្វីយ៉ា ក្រុងតូក្យូ នាថ្ងៃទី១៦ មីនា ឆ្នាំ២០១៧ កន្លងមកនេះ។ សាកលវិទ្យាល័យសូហ្វីយ៉ា បានរៀបចំទីតាំងសម្រាប់ការតាំងពិព័រណ៍ ហើយក៏បានរៀបចំឲ្យមានការសម្តែងដោយផ្ទាល់របស់កម្មករជំនាញលើកិច្ចការកាត់ និងរំលីងថ្មដើម្បីជួសជុលប្រាសាទ របស់អាជ្ញាធរជាតិអប្សរា ដែលមានបទពិសោធន៍ធ្លាប់បំពេញកិច្ចការនេះអស់រយៈកាលយូរឆ្នាំមកហើយ។
ស្ពានហាលផ្លូវចូលខាងលិចប្រាសាទអង្គរវត្ត កំពុងត្រូវបានជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។ ដើម្បីឱ្យកិច្ចការជួសជុលនេះស្របតាមអនុសាសន៍ ណែនាំរបស់គណៈកម្មាធិការ ICC-Angkor សាកលវិទ្យាល័យសូហ្វីយ៉ា បានបើកកិច្ចពិភាក្សាជាបន្តបន្ទាប់ពី បណ្តាអ្នកជំនាញផ្សេងៗជាច្រើន។ ដោយឡែកនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧មានកិច្ចពិភាក្សាមួយបានរៀបចំ ឡើងនៅសាកលវិទ្យាល័យសូហ្វីយ៉ានាទីក្រុងតូក្យូប្រទេសជប៉ុន។
នៅព្រឹកថ្ងៃទី២១ មីនានេះ គឺជាពេលវេលាដែលព្រះអាទិត្យរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត។ គេសង្កេតឃើញថា មានភ្ញៀវទេសចរជាច្រើនបានទៅរង់ចាំមើលព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ។ បើទោះជាពពកបានរាំងស្ទះនូវព្រឹត្តិការណ៍ដ៏អច្ឆរិយៈនេះក៏ដោយ ប៉ុន្តែភ្ញៀវទេសចរទាំងនោះមានចិត្តសប្បាយ និងថា ពួកគេនឹងព្យាយាមមើលព្រឹត្តិការណ៍នេះនៅលើកក្រោយទៀត។
ដើមដំបូងមុន12345...9495បន្ទាប់ចុងក្រោយ

ប្រសាសន៍ឯកឧត្តមប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
2973
ម្សិលមិញ
:
14501
សប្តាហ៍នេះ
:
50558
ខែនេះ
:
0312711
សរុប
:
001814746