ព័ត៌មានថ្មីៗ

អាជ្ញាធរអប្សរា និង សហគមន៍

គោលនយោបាយបរិស្ថាន

វិញ្ញាបនប័ត្រ ISO 14001

សារមន្ទីរ

កម្រងរូបភាព

វីដេអូ

>> វីដេអូផ្សេងៗទៀត

កម្មវិធីវិទ្យុ

 នាទីជួបជាមួយអាជ្ញាធរជាតិអប្សរា ផ្សាយនៅស្ថានីយវិទ្យុជាតិនគរភ្នំ FM 103.00 MHz (រៀងរាល់ថ្ងៃចាប់ពីម៉ោង ៦:០០-៧:០០ ល្ងាច)
 នាទីជួបជាមួយអាជ្ញាធរជាតិអប្សរា ផ្សាយនៅស្ថានីយវិទ្យុផ្សាយសម្លេងព្រះពុទ្ធសាសនាកម្ពុជរដ្ឋ FM 106.25 MHz (រៀងរាល់ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង ៦:៥០-៧:៣០ ល្ងាច)
 នាទីជួបជាមួយអាជ្ញាធរជាតិអប្សរា ផ្សាយនៅស្ថានីយវិទ្យុ Sweet FM 100.50 MHz (រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៥:០០-៥:៣០ ល្ងាច)

ស្ដាប់សម្លេង

ព័ត៌មាន​ និង ព្រឹតិ្តការណ៏

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការយូណេស្កូ បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់គេហទំព័រ អាយស៊ីស៊ី-អង្គរ (ICC-Angkor) កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីមន្ត្រីគ្រប់នាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរា អង្កការយូណេស្កូ អាជ្ញាធរព្រះវិហារ និងអាជ្ញាធរសំបូរព្រៃគុក ប្រមាណជា៤០នាក់។
នៅព្រឹកថ្ងៃទី៦ វិច្ឆិកា ឆ្នាំ ២០១៨ អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានធ្វើការដាំកូនឈើនៅមុខប្រាសាទអង្គរវត្ត ដើម្បីជំនួសដើមឈើចាស់ដែលបានដួលរំលំកាលពីខែតុលា កន្លងទៅ។ គោលបំណងនៃការដាំនេះ គឺដើម្បីថែរក្សាទេសភាពវប្បធម៌ក្នុងរមណីដ្ឋានអង្គរ កុំឱ្យបាត់បង់។
ជាការរួមចំណែកលើកកម្ពស់វិស័យបេតិកភណ្ឌនិងវិស័យអប់រំ នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានបង្កើតកម្មវិធីអប់រំបេតិកភណ្ឌក្នុងតំបន់អង្គរ ដោយយកសាលាបឋមសិក្សាល្បើក ស្ថិតក្នុងស្រុកពួក ជាសាលាគោលដៅទី១ ក្នុងការដំណើរការកម្មវិធីកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
នាថ្ងៃបញ្ចប់វគ្គបណ្តុះបណ្តាលស្តីអំពីកិច្ចការពារ និងគ្រប់គ្រងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោកដល់បុគ្គលិកថ្មីជាភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទេសចរណ៍កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម សុខ សង្វារអគ្គនាយករង តំណាងឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ជ្រើសបានបុគ្គលិកពេញសិទ្ធិចំនួន៤០នាក់ ក្នុងចំណោម១០០នាក់។
អនុលោមតាមប្រសាសន៍របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រ និងជាប្រធានអាជ្ញាធរជាតិអប្សរា ក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមអ៊ុតក្រាលកៅស៊ូនៅតាមបណ្ដោយផ្លូវសម្ដេចវិបុលបញ្ញា សុខ អាន ហើយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
5895
ម្សិលមិញ
:
8779
សប្តាហ៍នេះ
:
38268
ខែនេះ
:
0086464
សរុប
:
007677163
តើប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរមានសិទ្ធិអ្វីខ្លះលើដីធ្លីរបស់ខ្លួន?
ទី១. ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន និងរស់នៅយូរលង់មកហើយ អាចបន្តរស់នៅតទៅទៀតបាន ដោយមិនមានការដេញឱ្យចាកចេញពីភូមិដ្ឋានឡើយ ។

ទី២. ប្រជាពលរដ្ឋអាចរុះរើផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ថ្មីជំនួសផ្ទះចាស់បាន ដោយមានការសុំអនុញ្ញាតពីសមត្ថកិច្ចនៃអាជ្ញាធរជាតិអប្សរា ។

ទី៣. ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រង និងចាត់ចែងដីធ្លីតាមរូបភាពដូចជា ផ្ទេរមរតក ទៅឱ្យញាតិសន្តានពីឳពុកម្តាយទៅកូនក្មួយ ឬលក់ដូរឱ្យអ្នកភូមិផងជាមួយគ្នាដើម្បីដោះ ស្រាយជីវភាព ប៉ុន្តែហាមឃាត់លើសកម្មភាពទិញ-លក់ដីរបស់ឈ្មួញ ក្នុងគោលដៅធ្វើ អាជីវកម្មយកចំណេញសម្រាប់ក្រុមហ៊ុន ឬបុគ្គល ឬការទិញ-លក់ដី សម្រាប់យកទៅ សាងសង់សណ្ឋាគារ ភោជនីដ្ឋាន ខារ៉ាអូខេ ជាដើម។ល។