ព័ត៌មានថ្មីៗ

សកម្មភាពថ្នាក់ដឹកនាំ

អាជ្ញាធរជាតិអប្សរាសហការជាមួយសាលាខេត្តព្រះវិហារ នឹងបង្កើតគណៈកម្មការចម្រុះមួយដើម្បីទប់ស្កាត់ការរុករានដី និងការកាប់ព្រែឈើ ក្នុងតំបន់អភិរក្សនៃប្រាសាទកោះកេរ។ ការសម្រេចបង្កើតគណៈកម្មការចម្រុះនេះ ស្របតាមស្មារតីនៃកិច្ចប្រជុំមួយនៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ មាស សុភា ប្រធានក្រុមការងារចុះជួយខេត្តព្រះវិហារ ដែលមានការចូលរួម ពីសំណាក់អភិបាលបាលខេត្តព្រះវិហារ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។
ដើម្បីផ្តល់កម្លាំងចិត្ត និងបង្កើនប្រសិទ្ធភាពការងារដល់មន្ត្រីបុគ្គលិក ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា អមដំណើរដោយអ្នកជំនាញការជាតិ និងអន្តរជាតិ បានអញ្ជើញដល់ការដ្ឋានមួយចំនួន ដែលកំពុងអនុវត្តដោយមន្ត្រីបុគ្គលិករបស់អាជ្ញាធរជាតិអប្សរា។
សារមន្ទីរសព្វទស្សន៍អង្គរដ៏ស្រស់ស្អាតបំពាក់ដោយសម្ភារៈទំនើបៗមានទីតាំងស្ថិតនៅជាប់រង្វង់មូលផ្លូវ៦០ម៉ែត្រក្រុងសៀមរាបត្រូវបានសម្ពោធបើកដំណើការឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិចូលទស្សនាជាផ្លូវការនារសៀលថ្ងៃទី៤ខែធ្នូ ឆ្នាំ២០១៥ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិអប្សរា មន្រ្តីអ្នកមុខអ្នកការព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិដ៏ច្រើនកុះករ។
រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប កៅសិបបួនលានប្រាំពីររយពាន់យ៉េន ((¥94,700,000) ដែលស្មើនឹងប្រាំពីររយហុកសិបប្រាំពីរពាន់ដុល្លារអាមេរិក ($767,000) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្គត់ផ្គង់គ្រឿងបរិក្ខារធុនធ្ងន់ ដែលសក្កិសមសម្រាប់ការងារជួសជុលស្ពានហាលផ្លូវចូលខាងលិចនៃប្រាសាទអង្គរវត្ត។
នៅចំពោះមុខអ្នកចូលរួមប្រមាណជិត១០០០នាក់ មុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា បានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនូវក្រមប្រតិបត្តិអង្គរ ដែលត្រូវបានអ្នកជំនាញផ្តើមរៀបចំឡើងតាំងពីឆ្នាំ២០១២មក។
ពិធីក្រុងពលីបែបសាសនា ដើម្បីរៀបចំពិធីសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការសារមន្ទីរសព្វទស្សន៍អង្គរ បានរៀបចំធ្វើនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្តម យឹម ណុលឡា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្ត្រី អាជ្ញាធរជាតិអប្សរា រាជបណ្ឌិតសភាកម្ពុជា និងមន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។
គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៥ និងប្រជុំពេញអង្គលើកទី២២របស់ខ្លួន នៅថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០១៥ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
4708
ម្សិលមិញ
:
9473
សប្តាហ៍នេះ
:
14181
ខែនេះ
:
0146656
សរុប
:
003538435