ព័ត៌មានថ្មីៗ

សកម្មភាពថ្នាក់ដឹកនាំ

នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករង ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានដឹកនាំមន្ត្រីនិងថ្នាក់ដឹកនាំទៅចូលរួមគោរពវិញ្ញាណក្ខន្ធព្រះសុមង្គលសិលាចារ្យ ឥន្ទកេសរោ ពេជ្រ សន ព្រះមេគណខេត្តសៀមរាប ដែលបានទទួលអនិច្ចធម្ម កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ៥.៤៥នាទីព្រឹក ក្នុងព្រះជន្មាយុ៨២វស្សា ដោយព្រះជរាពាធ។
មជ្ឈមណ្ឌលសិក្សាអាស៊ី និងអាហ្រ្វិក ហៅកាត់ថា SOAS (School of Oriental and Africa Studies) នៃសាកលវិទ្យាល័យឡុនដុន ចក្រភពអង់គ្លេស បានស្នើសុំឲ្យអាជ្ញាធរជាតិអប្សរា ជួយបណ្តុះបណ្តាលផ្នែកបុរាណវិទ្យា និងការគ្រប់គ្រងបេតិកភណ្ឌ ដល់និស្សិតអន្តរជាតិក្នុងតំបន់អាស៊ី។ ការស្នើសុំនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងប្រតិភូនៃសាកលវិទ្យាល័យឡុនដុន ដឹកនាំដោយអ្នកស្រីសាស្ត្រាចារ្យ Ashley Thomson និងឯកឧត្តម សុខ សង្វារ អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
ឯកឧត្តម សុខ សង្វារ អគ្គនាយករងនិងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយក អាជ្ញាធរជាតិអប្សរា អនុញ្ញាតឱ្យឯកឧត្តម សុខ សប្បាយណា ប្រធានផ្នែកប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងសហការី ចូលជួបសម្តែងការគួរសមធ្វើបទបង្ហាញនិងពិភាក្សាគ្នាពីគម្រោងរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ព.ស.២៥៥៩ គ.ស.២០១៦ ដើម្បីអបអរសាទពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ នាព្រឹកថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០១៥ វេលាម៉ោង៩ព្រឹក នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
គណៈប្រតិភូរមណីយដ្ឋានហ័ងសាន(Huangshan) ខេត្តអានហ៊ុយ (Anhui) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Chen Lei អនុប្រធាននាយកដ្ឋានទេសចរណ៍នៃខេត្តអានហួយ បានមកបំពេញទស្សនកិច្ចផ្លូវការ ក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៤ និង១៥ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងទេសចរណ៍ ជាមួយអាជ្ញាធរជាតិអប្សរា។
ការរត់ប្រណាំងកីឡាពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ (International half Marathon) លើកទី២០ នៅតំបន់អង្គរខេត្តសៀមរាប ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបជាមួយឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥នេះ លោកបណ្ឌិតសាស្ត្រាចារ្យ Yoshiaki ISHIZAWA នាយកវិទ្យាស្ថានSophia ប្រចាំទ្វីបអាស៊ី បានដឹកនាំគណៈប្រតិភូក្រុមហ៊ុន AEONដែលមានលោក Kansei SAKURA ជាតំណាង ចូលរួមសំណេះសំណាល និងពិភាក្សាដើម្បីពិនិត្យលទ្ធភាពថែទាំ និងជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។
អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ រួមនឹងមន្ត្រីជំនាញមួយចំនួនទៀត នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥នេះ បានអញ្ជើញចុះត្រួតពិនិត្យការងារ និងសំណេះសំណាលជាមួយឆ្មាំកម្មករ និងភ្នាក់ងារព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា ដែលកំពុងប្រចាំការនៅតំបន់អភិរក្សកោះកេរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1633
ម្សិលមិញ
:
8247
សប្តាហ៍នេះ
:
55822
ខែនេះ
:
0230576
សរុប
:
002752088