ព័ត៌មានថ្មីៗ

សកម្មភាពថ្នាក់ដឹកនាំ

អ្នកជំនាញជាតិ និងអន្តរជាតិនៃបណ្តាស្ថាប័នអន្តរជាតិនានា ដែលកំពុងអនុវត្តការងារអភិរក្ស និងជួសជុលក្នុងរមណីយដ្ឋានអង្គរ ត្រូវបានអញ្ជើញមកជួបប្រជុំគ្នានៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ ពិធីជួបជុំនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកសាស្ត្រាចារ្យ Azedine BESCHAOUCH លេខាធិការវិទ្យាសាស្ត្រនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ។
ប្រតិភូក្រុងPaju នៃប្រទេសកូរ៉េខាងត្បូង ដែលដឹកនាំដោយលោក Son Baeock អគ្គនាយករដ្ឋបាលក្រុង បានមកធ្វើការសិក្សាស្វែងយល់ពីវិស័យទេសចរណ៍និង ការងារអភិរក្សអង្គរនៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០១៦។ ទទួលស្វាគមន៍ក្រុមប្រតិភូនេះ មានឯកឧត្តម សុខ សង្វារ អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ តំណាងឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំមួយចំនួនទៀត ។
ក្រមប្រតិបត្តិសម្រាប់អ្នកស្រាវជ្រាវក្នុងតំបន់អង្គរ ដែលបានធ្វើពង្រាងតាំងពីចុងឆ្នាំ២០១៥មក ឥឡូវនេះកំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាខ្លឹមសារលម្អិត ពីបណ្តាអ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ។ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ អ្នកជំនាញទាំងអស់ដែលកំពុងធ្វើការស្រាវជ្រាវក្នុងតំបន់អង្គរ បានមកជួបជុំគ្នានៅស្នាក់ការនៃអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពឯកឧត្តម សុខ សង្វារ អគ្គនាយករង និងជាតំណាងឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដើម្បីពិភាក្សាលម្អិតលើក្រមប្រតិបត្តិនេះ។
នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះ ឯកឧត្តម ឈរ ថាណាត អគ្គនាយករងនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារប្រារព្ធពិធីរំឭកខួបអនុស្សាវរីយ៍លើកទី៣៧ ទិវាជ័យជម្នះ៧មករា ១៩៧៩-២០១៦ នៅសាលាបឋមសិក្សាកោះកេរ ស្ថិតក្នុងភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ បានជួបពិភាក្សាការងារជាមួយប្រតិភូខេត្តអានហ៊ុយនៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយឯកឧត្តម WAN yixue អគ្គនាយកនៃនាយកដ្ឋានទេសចរណ៍ខេត្តអានហ៊ុយ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។ កិច្ចពិភាក្សានេះផ្តោតទៅលើ ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ និងវប្បធម៌រវាងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងរមណីយដ្ឋានពិភពលោកហ័ងសាន នៃខេត្តអានហ៊ុយ។
ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន យុទ្ធនារី រំឭកខួបអនុស្សាវរីយ៍លើកទី៣៧ ទិវាជ័យជម្នះ៧មករា ១៩៧៩-២០១៦ ក្រោមអធិបតីភាពឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដែលប្រព្រឹត្តទៅនាថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ នៅវិមានរំឭកគុណអតីតវីរយុទ្ធជនខេត្តសៀមរាប។
ព្រឹកថ្ងៃទី២៥ ខែធ្នូនេះ អនុស្សរណៈនៃការយោគយល់គ្នាមួយដែលស្តីពីការងារជួសជុល និងកែលម្អឡើងនូវសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ អនុស្សរណៈនៃការយោគយល់គ្នានេះធ្វើឡើងដោយមាន៤ភាគីចូលរួមគឺ អាជ្ញាធរជាតិអប្សរា មូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង សាកលវិទ្យាល័យសូហ្វ៊ីយ៉ា និងក្រុមហ៊ុនសាតូកម្ពុជា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
1636
ម្សិលមិញ
:
8247
សប្តាហ៍នេះ
:
55825
ខែនេះ
:
0230579
សរុប
:
002752091