ព័ត៌មានថ្មីៗ

សកម្មភាពថ្នាក់ដឹកនាំ

ពិធីបួងសួងដើម្បីសុំសេចក្តីសុខ តាមបែបប្រពៃណីខ្មែរ ត្រូវបានប្រារព្ធឡើងសម្រាប់ការចាប់ផ្តើមរៀបចំនិម្មិតភូមិ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ ពិធីនេះរៀបចំឡើងនៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងាររៀបចំនិម្មិតភូមិ ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក កម្មករជាច្រើនរូបទៀត។
ប្រតិភូចិនដឹកនាំដោយលោក Xu Yang អគ្គនាយករងនៃរាជបណ្ឌិតសភាចិនសម្រាប់បេតិកភណ្ឌវប្បធម៌ បានចុះពិនិត្យមើលប្រាសាទបេងមាលា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ អមដំណើរដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា។ កម្មវត្ថុនៃទស្សនកិច្ចនេះ គឺដើម្បីប្រមូលព័ត៌មាន និងលទ្ធភាពដែលអាចឈានទៅរកការជួសជុលស្តារឡើងវិញនាពេលអនាគត។
នៅក្នុងជំនួបពិភាក្សាការងារ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក Xu Yang អគ្គនាយករងនៃរាជបណ្ឌិតសភាចិនសម្រាប់បេតិកភណ្ឌ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាបានជំរុញខាងភាគីចិនពិចារណាជ្រើសរើសយកប្រាសាទបេងមាលា ជាការដ្ឋានជួសជុលថ្មីបន្ទាប់ពីការជួសជុលនៅប្រាសាទតាកែវ ត្រូវបានបញ្ចប់នៅឆ្នាំ២០១៧។
នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅមុខលានជល់ដំរីនៃបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប បានរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦ ដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៣ដល់១៦ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ។
ស្ថាប័នធានាគុណភាពជប៉ុនJQA បើកសវនកម្មប្រចាំឆ្នាំលើការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦។ ពិធីបើកដំណើរការសវនកម្ម បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Kozo Sakurada ប្រធានសវនករនៃស្ថាប័នJQA។
រសៀលថ្ងៃទី១៦ ខែកុម្ភៈនេះ អាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបពិភាក្សាគ្នាស្តីពីការងាររៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៥៩ ឈានចូល២៥៦០។ ជំនួបពិភាក្សានេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាខេត្តសៀមរាប។
ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យក្រុមជំនាញ៤រូប ដឹកនាំដោយលោក Tubbs Michle អ្នកជំនាញការនៃនាយកដ្ឋានអភិរក្សរបស់ប្រទេសញូវហ្សេឡែន ចូលជួបពិភាក្សាអំពីការអភិវឌ្ឍសហគមន៍។ វត្តមាននៃអ្នកជំនាញទាំង៤រូបនៅពេលនេះ គឺធ្វើឡើងក្នុងក្របខណ្ឌគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរ ហៅកាត់ថា ACHA ដែលជាគម្រោងសហការអាជ្ញាធរជាតិអប្សរា-ញូវហ្សេឡែន។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
2281
ម្សិលមិញ
:
5767
សប្តាហ៍នេះ
:
11733
ខែនេះ
:
0115552
សរុប
:
003077706