ព័ត៌មានថ្មីៗ

ស្រាវជ្រាវ និងបណ្តុះបណ្តាល

តួនាទីសំខាន់ៗនៃអាស្រមសម័យបុរាណ
( ថ្ងៃទី 30 ខែ តុលា ឆ្នាំ2015 )
អាស្រមក្នុងសម័យបុរាណ មិនមែនមានតួនាទីត្រឹមតែជាកន្លែងប្រតិបត្តិធម៌ប៉ុណ្ណោះទេ តែជាកន្លែងស្នាក់នៅ និងសិក្សារៀនសូត្រផងដែរ និងជាពិសេស ជាទីកំណត់អាណាចក្ររបស់ចក្រភពខ្មែរទៀតផង។ នេះជាការលើកឡើងរបស់លោកបណ្ឌិត Dominique Soutift ក្នុងឱកាសធ្វើបាឋកថា កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នៅសាលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា។
សិក្ខាសាលានេះនិងប្រារព្ធធ្វើឡើងនៅថ្ងៃទី០១-០២ ខែវិច្ឆកា ឆ្នាំ២០១៥ ដោយអ្នកស្រាវជ្រាវខ្មែរនិងថៃ៨រូប នៃគម្រោងស្រាវជ្រាវផ្លូវបុរាណ នឹងធ្វើបទបង្ហាញទៅលើប្រធានបទសំខាន់ៗ ដែលពាក់ព័ន្ធនឹងលទ្ធផលស្រាវជ្រាវកន្លងមក។
បណ្តាញផ្លូវបុរាណ ដែលតភា្ជប់ពីចក្រភពអង្គរទៅក្រុងភិមាយប្រទេសថៃសព្វថ្ងៃ មានចម្ងាយ២៥០គម។ អ្នកស្រាវជ្រាវកម្ពុជា និងថៃ បានចំណាយពេលជាង១០ឆ្នាំ ដើម្បីសិក្សាស្រាវជ្រាវលើបណ្តាញផ្លូវបុរាណដ៏សំខាន់មួយនេះ ដែលបានបន្តប្រើប្រាស់តាំងពីបុរាណ រហូតទល់នឹងបច្ចុប្បន្ន។ មរតកបុរាណដែលបានបន្សល់ទុក ត្រូវបានអ្នកស្រាវជ្រាវរកឃើញ និងធ្វើការចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃ សម្រាប់សាធារណជនទូទៅធ្វើការស្វែងយល់ និងបន្តថែរក្សាទុកជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិគ្រប់ជំនាន់។
មជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា នឹងរៀបចំបាឋកថា មួយក្រោមប្រធានបទ សីមាកំណត់វិសាលភាពអាណាចក្រ ទីតាំងប្រតិបត្តិធម៌ និងកិច្ចសាសនា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង៩.០០-១១.០០ព្រឹក នៅសាលសិក្សាមជ្ឈមណ្ឌល បណ្តុះបណ្តាលអង្គរ ដោយលោកបណ្ឌិត Dominique Soutif នាយកវិទ្យាសា្ថនសាលាបារាំងចុងបូព៌ាប្រចាំកម្ពុជា។
អាណាចក្រអង្គរ បានបន្សល់ទុកនូវកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តជាច្រើន មិនត្រឹមតែ ប្រាង្គប្រាសាទ ប្រពៃណី ទំនៀមទំលាប់ និងធនធានធម្មជាតិប៉ុណ្ណោះទេ ក៏នៅមានប្រព័ន្ធផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្រ្ត ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនគររូបនីយកម្មផ្សេងៗទៀតជាច្រើន ដែលផ្នែកខ្លះនៅបន្តប្រើប្រាស់រហូតដល់បច្ចុប្បន្ន។
វគ្គបណ្តុះបណ្តាលស្តីពីទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌពិភពលោក ក្រោមប្រធានបទ បញ្ហាប្រឈម និងទស្សនវិស័យ ត្រូវបានរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៥ ខែកញ្ញាឆ្នាំ២០១៥ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា។

លោកស្រីសាស្តា្រចារ្យ Maria GRAVARI-BARBAS ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងសិក្សាជាន់ខ្ពស់ផ្នែកទេសចរណ៍ នៃសាកលវិទ្យាល័យ Sorbbone នៃប្រទេសបារាំង គឺជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលនេះ។
រូបបដិមាសម័យអង្គរ មានភាពល្បីល្បាញខ្លាំងនៅលើពិភពលោក ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ ទាំងស្ថានីយសិល្បៈ ទីតាំងសិប្បកម្ម បច្ចេកទេសឆ្លាក់ និងការសិតរូបបដិមានៃអាណាចក្រខ្មែរដ៏សម្បើមទាំងនេះ មិនត្រូវបានគេស្គាល់ច្បាស់នៅឡើយ។ ដើម្បីសាធារណជនទូទៅ ទទួលបានចំណេះដឹងបន្ថែមទៀតអំពីរឿងនេះ មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរានឹងរៀបចំបាឋកថាមួយ ដែលស្តីពី ការឆ្លាក់ និង ការសិតរូបបដិមាសម្រាប់ព្រះរាជា: គម្រោងរោងសិប្បកម្មចម្លាក់សម័យអង្គរ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
2544
ម្សិលមិញ
:
5895
សប្តាហ៍នេះ
:
14095
ខែនេះ
:
0116967
សរុប
:
004221703