ព័ត៌មានថ្មីៗ

ស្រាវជ្រាវ និងបណ្តុះបណ្តាល

តាំងពីរមណីយដ្ឋានអង្គរបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកឆ្នាំ១៩៩២មក អង្គរបានក្លាយជាគោលដៅចម្បងរបស់អ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ ទាំងផ្នែកប្រវត្តិសាស្រ្ត វប្បធម៌ប្រពៃណី សំណង់នគររូបនីយកម្ម និងការៀបចំទីក្រុងជាដើម។
មន្ត្រីបុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាចំនួន៤០រូបនឹងទទួលបានការបណ្តុះបណ្តាលបន្ថែមស្ដីពី «ការសិក្សាឈ្វេងយល់អំពីរចនាសម្ពន្ធប្រាសាទតាមបទដ្ឋានអន្តរជាតិ» ដែលរៀបចំដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ខាងមុននេះ។
អាជ្ញាធរជាតិអប្សរាបានសហការជាមួយស្ថានីយ៍ទូរទស្សន៍បាយ័ន រៀបចំផលិតកម្មវិធីស្វែងយល់ការពិត ដើម្បីផ្សព្វផ្សាយសមិទ្ធផល២០ឆ្នាំនៃដំណើរការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ។ កម្មវិធីនេះបានរៀបចំឡើងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ សិស្ស និស្សិតសរុបប្រមាណជាង៤០០រូប។
តាមរយៈបទពិសោធន៍លើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរជាង២០ឆ្នាំ កន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានក្លាយខ្លួន ជាទីស្រង់បទពិសោធន៍នៃបណ្តាប្រទេសក្នុងតំបន់មួយចំនួន គឺជាពិសេស គឺបណ្តាប្រទេសដែលជាសមាជិកអាស៊ាន។
ភូមិគោល មានទីតាំងស្ថិតនៅឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប បើយើងធ្វើដំណើរឆ្ពោះទៅទិសខាងលិចតាមផ្លូវជាតិលេខ៦ ទៅដល់ភូមិនោះមានចម្ងាយប្រហែល៥៥គីឡូម៉ែត្រ។ តែពីសម័យបុរាណមានផ្លូវពីរដែលចេញពីក្រុងអង្គរឆ្ពោះទៅក្រុងគោល គឺទី១ចេញតាមខ្លោងទ្វារតាកាវ ខាងលិចអង្គរធំ ឆ្ពោះត្រង់មកភ្ជាប់ថ្នល់បារាយណ៍ខាងលិច មួយទៀតចេញតាមទិសខាងជើង គឺខ្លោងទ្វារដីឆ្នាំង ឆ្ពោះទៅប្រាសាទសំពៅក្នុងភូមិស្វាយចេក ទើបមានផ្លូវមួយមកភ្ជាប់គ្នាឆ្ពោះទៅភូមិគោលនោះតែម្តង ដែលមានចម្ងាយសរុប៤០គីឡូម៉ែត្រ។
សិក្ខាសាលាអន្តរជាតិដ៏មានសារសំខាន់ ដើម្បីផ្សព្វផ្សាយលទ្ធផល នៃការងារស្រាវជ្រាវ លើបណ្តាញផ្លូវ បុរាណពីអង្គរ ទៅភិមាយ ដែលអ្នកស្រាវជ្រាវខ្មែរ និងថៃបានចំណាយពេលជាង១០ឆ្នាំ ត្រូវបានលើកយកមក បង្ហាញ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
តាមរយៈបទពិសោធន៍លើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរជាង២០ឆ្នាំ កន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានក្លាយខ្លួន ជាទីស្រង់បទពិសោធន៍នៃបណ្តាប្រទេសក្នុងតំបន់មួយចំនួន គឺជាពិសេស គឺបណ្តាប្រទេសដែលជាសមាជិកអាស៊ាន។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
1627
ម្សិលមិញ
:
8247
សប្តាហ៍នេះ
:
55816
ខែនេះ
:
0230570
សរុប
:
002752082