ព័ត៌មានថ្មីៗ

ស្រាវជ្រាវ និងបណ្តុះបណ្តាល

វគ្គបណ្តុះបណ្តាលនេះចាប់ផ្តើមសិក្សាពីថ្ងៃទី០២ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ដោយមានការចូលរួមពីនិស្សិតជាតិ-អន្តរជាតិចំនួន១០រូប មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ វគ្គសិក្សានេះផ្តោតសំខាន់លើការអភិរក្ស គ្រប់គ្រង ជួសជុល និងការស្រាវជ្រាវបុរាណវិទ្យានៅតំបន់រមណីយដ្ឋានអង្គរ ដោយមានអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាធ្វើបទបង្ហាញជូនស្តីពីភូមិសាស្ត្រ និងបរិស្ថានទូទៅនៃតំបន់អង្គរ អារ្យធម៌អង្គរ ផែនការគ្រប់គ្រងទេសចរណ៍ ឧស្សាហកម្ម កុលាលភាជន៍សម័យអង្គរ ការអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ ការអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ ការគ្រប់ទឹកក្នុងតំបន់អង្គរ និងការគ្រប់គ្រងតំបន់អង្គរតាមរយៈប្រព័ន្ធ GIS។
វគ្គបណ្តុះបណ្តាលស្តីពីការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាដែលអាជ្ញាធរជាតិអប្សរាសហការជាមួយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី បានប្រារព្ធពិធីបើកជាផ្លូវការនាថ្ងៃ ទី០៧ ខែធ្នូ ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករង និងជាតំណាង ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា។
តាមរយៈបាឋកថាដែលធ្វើឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលរៀបចំដោយមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ សហការជាមួយនាយកដ្ឋានផ្សព្វផ្សាយនៃអាជាធរអប្សរា លោកបណ្ឌិត Christophe POTTIER សមាជិកសាលាបារាំងចុងបូព៌ាប្រទេស ឲ្យដឹងថា តាំងពីឆ្នាំ២០០០ អាជ្ញាធរអប្សរា និងសាលាបារាំងចុងបូព៌ាប្រទេសបានបង្កើតគម្រោងស្រាវជ្រាវមួយហៅថា “គម្រោងស្រាវជ្រាវបុរាណវិទ្យាបារាំង-ខ្មែរនៅតំបន់អង្គរ (MAFKATA)” ដើម្បីស្រាវជ្រាវបុរាណវិទ្យានៅតំបន់រលួសនិងបារាយណ៍ទឹកថ្លា ក្នុងបំណងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅពីការមកតាំងទីនិងការរៀបចំភូមិករដំបូងៗនៅតំបន់អង្គរ។ បន្ទាប់ពីបានសិក្សានៅតំបន់ទាំងពីរខាងលើនេះរួចមក ជាពិសេសនៅបារាយណ៍ទឹកថ្លា អ្នកស្រាវជ្រាវបានរកឃើញភស្តុតាងបុរាណវិទ្យាដែលបង្ហាញថា តំបន់អង្គរមានការមកតាំងទី និងការរៀបចំភូមិករដំបូងៗយ៉ាងហោចណាស់ក៏ជិត៤០០០ឆ្នាំមកហើយ។
តាមរយៈបទពិសោធន៍លើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរជាង២០ឆ្នាំ កន្លងមកនេះ អាជ្ញាធរជាតិអប្សរាបានក្លាយខ្លួនជាអ្នកផ្តល់បទពិសោធន៍លើរាល់ការងារទាំងនោះ ជូនដល់បណ្តាប្រទេសមួយចំនួន ជាពិសេស គឺបណ្តាប្រទេសដែលជាសមាជិកអាស៊ាន។
មជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ សហការជាមួយនាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរានឹងរៀបចំបាឋកថាស្តីពី “គម្រោងស្រាវជ្រាវបុរាណវិទ្យាបារាំង-ខ្មែរ នៅតំបន់បារាយណ៍ទឹកថ្លា” នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង៩.០០-១១.០០ព្រឹក នៅបណ្ណាល័យមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា ដោយលោកបណ្ឌិត Christophe POTTIER សមាជិកសាលាបារាំងចុងបូព៌ាប្រទេស។
រូបថតខ្ទមអ្នកតាតូច ដែលប្រក់ដោយស័ង្កសីមួយសន្លឹក លម្អដោយផ្កាមួយថូ ទម្រជើងធូប១កំប៉ុង ទឹកមួយកែវ និងទ្រដោយសសរភ្លើងឆេះ១ដើម អមដោយទេសភាពខៀវស្រងាត់បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រឡងថតរូបបេតិកភណ្ឌ ដែលរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងសមាគមកេបិច-កម្ពុជា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។
អាជ្ញាធរជាតិអប្សរា បានសហការជាមួយសមាគមកេបិច-កម្ពុជានៃប្រទេសកាណាដា ដើម្បីបណ្តុះបណ្តាលស្តីពីបេតិកភណ្ឌ ដល់សិស្សានុសិស្សថ្នាក់អនុវិទ្យាល័យក្នុងរមណីយដ្ឋានអង្គរ។ វគ្គអប់រំនេះចំណាយពេល៣សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី២០ ខែវិច្ឆិក ឆ្នាំ២០១៥។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
2545
ម្សិលមិញ
:
5895
សប្តាហ៍នេះ
:
14096
ខែនេះ
:
0116968
សរុប
:
004221704