ព័ត៌មានថ្មីៗ

ស្រាវជ្រាវ និងបណ្តុះបណ្តាល

មជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរានឹងរៀបចំបាឋកថាស្តីពី “គម្រោងស្រាវជ្រាវឡផលិតភាជន៍នៅតំបន់អង្គរ ដោយវិទ្យាស្ថានជាតិស្រាវជ្រាវសម្បត្តិវប្បធម៌នៃក្រុងណារ៉ា ប្រទេសជប៉ុន និងលទ្ធផលដំបូងៗនៃការស្រាវជ្រាវឡផលិតភាជន៍ពណ៌ត្នោតនៅស្ថានីយវាលស្វាយ”។
សិក្ខាកាមជាង៦០នាក់ មកពីនាយកដ្ឋានទាំង១៥នៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះ វិហារ មន្ទីរទេសចរណ៍ ប៉ូលិសចរាចរណ៍ និងនគរបាលបេតិកភណ្ឌ បានបញ្ចប់វគ្គសិក្សាស្តីពីការ វិវត្តន៍នៃអនុសញ្ញាបេតិកណ្ឌពិភពលោក ទេសភាពវប្បធម៌ និងទេសចរណ៍ ដោយជោគជ័យកាល ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។
សិក្ខាកាមចំនួន៦៣នាក់ ដែលមកពីអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ មន្ទីរទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មន្ត្រីនគរបាលទេសចរណ៍ មន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីនគរបាលការពារបេតិកភណ្ឌ កំពុងចូលរួមវគ្គបណ្តុះបណ្តាល អំពីការវិវត្តន៍នៃអនុសញ្ញាស្តីពីបេតិកភណ្ឌពិភពលោក ទេសភាពវប្បធម៌ និងទេសចរណ៍ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា។
ប្រធានឆ្មាំកម្មករចំនួន១៩រូប របស់អាជ្ញាធរជាតិអប្សរា ត្រូវបានបណ្តុះបណ្តាលសមត្ថភាពបន្ថែម អំពីការគ្រប់គ្រងសុវត្ថិភាព ពីអ្នកជំនាញនៃសាកលវិទ្យាល័យសូហ្វីយ៉ាជប៉ុន រយៈពេល២ថ្ងៃ គឺថ្ងៃទី១៧ និង១៨ ខែធ្នូ ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា ត្រៀមខ្លួនសម្រាប់ការងារជួសជុលស្ពានហាលមុខប្រាសាទអង្គរវត្ត ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០១៦ខាងមុខនេះ។
ចាប់ពីថ្ងៃទី១៤ ដល់១៨ ខែធ្នូ ឆ្នាំ២០១៥ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបើកវគ្គបណ្តុះបណ្តាលមួយ ស្តីពីការកសាងសមត្ថភាពភ្នាក់ងារសណ្តាប់ធ្នាប់និងអភិរក្សព្រៃឈើ ដល់មន្តី្របុគ្គលិកផ្ទៃក្នុងដែលពាក់ព័ន្ធជាង៤០នាក់។
វគ្គបណ្តុះបណ្តាលបន្ថែមស្ដីពី «ការសិក្សាឈ្វេងយល់អំពីរចនាសម្ពន្ធប្រាសាទតាមបទដ្ឋានអន្តរជាតិ» ដែលរៀបចំដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥កន្លងមកនេះ បានបិទបញ្ចប់ដោយជោគជ័យនាល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្តម រស់ បូរ៉ាត អគ្គនាយករងនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។
មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា សហការជា មួយមជ្ឈមណ្ឌលខេមរសិក្សាបើកវគ្គបណ្តុះបណ្តាលស្តីពី Agent-Based Modeling ដោយប្រើ GA MA៖ Urban Similation កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករងនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជា តិអប្សរា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1249
ម្សិលមិញ
:
10242
សប្តាហ៍នេះ
:
22059
ខែនេះ
:
0268681
សរុប
:
002790193