NEWS

Tourism and Culture

អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជម្រាបជូនដំណឹងដល់គ្រប់ក្រសួង ស្ថាប័ន អង្គភាព សមាគមពាក់ព័ន្ធវិស័យទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ មេត្តាជ្រាបថា អាជ្ញាធរជាតិអប្សរាបានសហការជាមួយក្រសួងទេសចរណ៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អង្គការ UNESCO និងអង្គការទេសចរណ៍ពិភពលោក(UNWTO) រៀបចំ ក្រមប្រតិបត្តិអង្គរ ដើម្បីណែនាំភ្ញៀវទេសចរជាតិ និងអន្តរជាតិអំពីឥរិយាបថល្អប្រសើរក្នុងការមកទស្សនារមណីយដ្ឋានអង្គរ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើគុណតម្លៃរមណីយដ្ឋានអង្គរ ជាពិសេសមកលើ ប្រាសាទ វប្បធម៌ និងបរិស្ថានដែលបង្កមកពីការប្រព្រឹត្តមិនសមរម្យរបស់ភ្ញៀវទេសចរមួយចំនួន។
rnrn
rnrnដូច្នេះ ដើម្បីឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានយល់ជ្រួតជ្រាប និងអនុវត្តតាមក្រមប្រតិបត្តិអង្គរ ឲ្យមានប្រសិទ្ធភាពនិងចីរភាព អាជ្ញាធរជាតិអប្សរាស្នើសុំគ្រប់ក្រសួង ស្ថាប័ន អង្គភាព សមាគមពាក់ព័ន្ធ វិស័យទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ មេត្តាសហការនិងជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ភ្ញៀវទេសចរ តាមរយៈការផ្ដល់ព័ត៌មាន និងការដាក់តាំងផ្សព្វផ្សាយព័ត៌មាន ក្រមប្រតិបត្តិអង្គរ ឲ្យបានជ្រួតជ្រាបជូនភ្ញៀវទេសចរគ្រប់ៗរូប។
rnrn
rnrnអាជ្ញាធរជាតិអប្សរារីករាយនឹងផ្ដល់ឯកសារក្រមប្រតិបត្តិអង្គរជូនដោយផ្ទាល់ ដោយលោក/លោកស្រីគ្រាន់តែទំនាក់ទំនងមកក្រុមការងារអាជ្ញាធរជាតិអប្សរាតាមរយៈទូរស័ព្ទលេខ ០១២ ៨៧០ ១៥៦, ០១៧ ៧៣១ ០០៩, ០១៧ ៩៦ ៩៦ ៦១, សារអេឡិចត្រនិចៈ tmpangkor@gmail.com ឬគេហទំព័រ apsaraauthority.gov.kh។
rnrn
rnrnអាជ្ញាធរជាតិអប្សរាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយផ្សព្វផ្សាយព័ត៌មាន ក្រមប្រតិបត្តិអង្គរ ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក៏ដូចជាការចូលរួមអភិរក្ស និងអភិវឌ្ឍន៍ឧទ្យានអង្គរប្រកបដោយចីរភាព។
ចម្លាក់តោធ្វើពីថ្មភក់ចំនួនប្រាំដែលដាក់តាំងនៅមុខប្រាសាទក្រវាន់ នឹងត្រូវនាយកដ្ឋានជំនាញសិក្សាពីទម្រង់រចនាបទដើម្បីធ្វើការជួសជុល និងឆ្លាក់បន្ថែមជើង ក្នុងន័យលើកតម្លៃសម្បត្តិបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
4
Today
:
1162
Yesterday
:
1469
This Week
:
04310
This Month
:
0168239
Total
:
009350521