ព័ត៌មានថ្មីៗ

ទេសចរណ៍ និង វប្បធម៌

សែនគ្រូមុនប្រកួត
( ថ្ងៃទី 22 ខែ វិច្ឆិកា ឆ្នាំ2015 )
មុននឹងចុះទឹកប្រកួតជាលក្ខណៈផ្លូវការ ទូកងដែលមានឈ្មោះថា ព្រះឥន្ទមានជ័យបារមីព្រះអង្គចេកព្រះអង្គចម (ក្រុមនិន្ចា) របស់វត្តព្រះឥន្ទកោសិយបានប្រារព្ធពិធីសែនគ្រូជាផ្លូវការមួយ កាលពីសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅមាត់ស្ទឹងសៀមរាប។ ពិធីនេះគេធ្វើឡើងក្នុងន័យសែនគ្រឿងបូជា និងរំឭកគុណគ្រូ ដើម្បីសុំសិរីសួស្តី ទទួលបានជ័យជំនះក្នុងពិធីប្រណាំងទូកងនាថ្ងៃទី២៣-២៤ ខែវិច្ឆិកា ខាងមុខ ក្នុងដងស្ទឹងសៀមរាប។
ភ្ញៀវទេសចរដែលបានចូលទៅទស្សនាប្រាសាទតាព្រហ្ម សុទ្ធតែប្លែកអារម្មណ៍ និងស្ញើចសរសើរមិនដាច់ពីមាត់ ពីទេសភាពដើមឈើធំៗ ដែលជាដុះជាប់នឹងប្រាសាទ និងលើរចនាសម្ព័ន្ធប្រាសាទ មានឫសធំៗដុះចាក់ស្រេះប្រាសាទជាប់យ៉ាងណែន។ ដើមឈើធំៗទាំងនោះ គឺដើមស្ពង់ដែលមានកម្ពស់ដល់ទៅជាង៤០ម៉ែត្រ និងមានអាយុកាលរាប់រយឆ្នាំមកហើយ។
ប្រាសាទឥដ្ឋងាយជួសជុលតែចំណាយពេលយូរ
( ថ្ងៃទី 19 ខែ វិច្ឆិកា ឆ្នាំ2015 )
“ប្រាសាទឥដ្ឋបើទោះជាការជួសជុលមិនប្រើសម្ភារៈធំ និងលើកដាក់ធ្ងន់ៗក្តី តែត្រូវចំណាយពេលយូរណាស់ ទំរាំបានមួយៗ ព្រោះឥដ្ឋតូចៗតម្រៀបច្រើនជាន់ទើបបានមួយម៉ែត្រៗមិនដូចប្រាសាទថ្ម ដែលមានផ្ទាំងថ្មធំ ដាក់តែមួយដុំបានកន្លះម៉ែត្រ ឬជិតមួយម៉ែត្រ” ។ នេះជាប្រសាសន៍របស់លោកតា ស៊ឹម អៃ អាយុ៧០ឆ្នាំ ដែលមានបទពិសោធន៍ជួសជុលប្រាសាទឥដ្ឋជាង២០ឆ្នាំនៅក្នុងរមណីយដ្ឋានអង្គរ។
វត្តអធ្វានិងពិធីអកអំបុកសំពះព្រះខែ
( ថ្ងៃទី 18 ខែ វិច្ឆិកា ឆ្នាំ2015 )
វត្តអធ្វាជាវត្តដ៏ចំណាស់មួយ មានទីតាំងនៅខាងលិចស្ទឹងសៀមរាប។ នៅទីនោះក៏មានប្រាសាទមួយ ដែល មានអាយុកាលស្របាលគ្នានឹងប្រាសាទអង្គរវត្ត។

អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺ ស៊ុមទ្វារ និងសន្លឹកទ្វារនៃព្រះវិហារវត្ត ដែលពីដើមលាបដោយខ្មុកម្រ័ក្សណ៍ពណ៌ក្រហម និងពណ៌មាស ឆ្លាក់លើឈើយ៉ាងល្អប្រណីត អំពីឈុតឆាករឿងរាមកេរ្តិ៍។ ទោះបីរូបទាំងនោះ ត្រូវបានគូរឡើងវិញក្នុងពេលថ្មីៗនេះក៏ដោយ ចម្លាក់នៅតែរក្សាទ្រង់ទ្រាយដើម ក្នុងសម័យកាលកសាងវិហារ (ទសវត្សឆ្នាំ១៩៣០)។ ចម្លាក់ទាំងនោះ ដូចគ្នាបេះបិទទៅនឹងចម្លាក់វត្តដំណាក់។
ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ គឺជាទិវាបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប។ បុណ្យអុំទូក អកអំបុក និងសំពះព្រះខែគឺជាពិធីបុណ្យប្រពៃណីដ៏មានប្រជាប្រិយបំផុតមួយរបស់ប្រជាពលរដ្ឋខ្មែរ។ ជារៀងរាល់ឆ្នាំ នៅទីក្រុងភ្នំពេញមានប្រជាពលរដ្ឋរាប់លាននាក់ ដែលភាគច្រើនឡើងមកពីជនបទបានចូលរួម។
ប្រពៃណីបណ្តែតប្រទីបនៅវត្តអារញ្ញសាគរ
( ថ្ងៃទី 08 ខែ វិច្ឆិកា ឆ្នាំ2015 )
ជារៀងរាល់ឆ្នាំ ព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តអារញ្ញសាគរ ស្ថិតក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប តែងតែប្រារព្ធកម្មវិធីបណ្តែតប្រទីបជ្វាលាយ៉ាងអធិកអធម ដោយមានមនុស្សចូលរួមយ៉ាងច្រើនកុះករ។
ក្រុមការងារសហគមន៍ប្រចាំស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បាននាំយកស៊ីម៉ង់ត៍ចំនួន៦តោន ទៅប្រគេនព្រះសង្ឃនៅវត្តរុន និងវត្តភ្នំបូក ដែលស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ដើម្បីរួមចំណែកកសាងសំណង់នានាក្នុងវត្ត។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
0617
ម្សិលមិញ
:
1469
សប្តាហ៍នេះ
:
03765
ខែនេះ
:
0167694
សរុប
:
009349976