ព័ត៌មានថ្មីៗ

ព័ត៌មាន​ និង ព្រឹតិ្តការណ៏

នាព្រឹកព្រលឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី កាត់ឫសីមាព្រះវិហារនៅវត្តស្វាយដង្គំ ដែលស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ ដែលរំឭកអំពីប្រវត្តិដ៏ជូរចត់នៃរបបវាលពិឃាត ដឹកនាំផលិតដោយលោកស្រី Angelina Jolie ជាតារានិងជាផលិតករដ៏ល្បីរបស់ Hollywood នឹងត្រូវចាក់បញ្ចាំងជាលើកដំបូងបង្អស់នៅលើវាលស្មៅនៃព្រះលានជល់ដំរី នាថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ បានយាងមកដល់ទឹកដីអង្គរខេត្តសៀមរាបហើយ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ។
និស្សិតមហាវិទ្យាល័យទេពកោសល្យជនបទ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅសាលាតិចណូ បានចុះកម្មសិក្សាស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងទឹកនៅតំបន់អង្គររយៈពេល៤ថ្ងៃ។ និស្សិតទាំងនោះបានទៅស្វែងយល់នៅទីតាំងផ្សេងៗគ្នា ដោយមានការពន្យល់ និងបង្ហាញដោយអ្នកបច្ចេកទេសទឹករបស់អាជ្ញាធរជាតិអប្សរា។
តំបន់ឧទ្យានអង្គរដែលមានទំហំ៤០១គីឡូម៉ែត្រក្រឡាត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីខែធ្នូ ឆ្នាំ១៩៩២។ តំបន់នេះត្រូវបានចាត់បញ្ចូលជារមណីយដ្ឋានរស់ដែលសម្បូរដោយទេសភាពធម្មជាតិ ប្រាង្គប្រាសាទ និងប្រជាពលរដ្ឋដែលបន្តរស់នៅរហូតដល់បច្ចុប្បន្ន។ ក្នុងន័យអភិរក្សមរតកបេតិកភណ្ឌជាតិ ក៏ដូចជាការគ្រប់គ្រងរមណីយដ្ឋានទាំងមូល រាជរដ្ឋាភិបានបានប្រគល់ភារៈកិច្ចឲ្យអាជ្ញាធរជាតិអប្សរាដើម្បីបំពេញកិច្ចការសំដៅធ្វើយ៉ាងណាឲ្យគោរពបានតាមលក្ខខ័ណ្ឌនានារបស់បេតិកភណ្ឌពិភពលោក។
ស្ថាប័នធានាគុណភាពជប៉ុន (Japanese Quality Assurance) នឹងបើកសវនកម្មប្រចាំឆ្នាំលើការងារគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ ពិធីបើកដំណើរការសវនកម្ម បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថាននៃអាជ្ញាធរជាតិអប្សរា និងជាតំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Kozo Sakurada សវនករនៃស្ថាប័នJQA។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
14
ថ្ងៃនេះ
:
2352
ម្សិលមិញ
:
9584
សប្តាហ៍នេះ
:
49081
ខែនេះ
:
0329910
សរុប
:
010286057